លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក

ដោយៈ សៀមរាប ថ្ងៃទី 15 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 04:40 នាទី ចំនួនអានៈ 1592

យោង​តាម​គេហទំព័រ​មួយ​ចំនួន និង​បណ្តាញ​សង្គម Facebook បាន​អោយ​ដឹង​ថា លោក សម រង្ស៊ី ប្រធាន​គណបក្សសង្រ្គោះជាតិ​ និង​​វិល​ត្រឡប់​​មក​ប្រទេស​កម្ពុជា​វិញ​នៅ​​​ថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០១៣ស្អែក វេលា​ម៉ោង​៩ព្រឹកវិញ នេះ​បើ​តាម​ការ​បញ្ជាក់​​ពី​គណបក្ស​​សង្រ្គោះជាតិ។

គួរ​រំលឹក​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាំង​ពី​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ ដើម្បី​ទៅ​ចូលរួម​ពិធី​មង្គល​ការ​កូនស្រី​ពៅ​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​លោក​បាន​មក​ចូល​រួម​ឃោសនា​រក​សម្លេង​ឆ្នោត​អាណត្តិទី០៥ កាល​ពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣កន្លង​ទៅ​ថ្មីៗនេះ។

ឆ្លៀតក្នុងឱកាស​ដែល​លោក សមរង្ស៊ី ទៅ​សហ​រដ្ឋ​អាមេរីកនេះ លោក​បាន​​ចូល​ជួប​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​មន្រ្តី​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ ដើម្បី​​ធ្វើ​ការ​អំពាវនាវ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រ​ទេស​ ឲ្យ​ធ្វើ​បាតុកម្មនៅ​ខាង​មុខ​ទីស្នាក់​ការ​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​នៅ​កម្ពុជា​ ព្រម​ទាំង​ប្រកាស​ស្វែង​រក​ជំនួយសម្រាប់​គាំទ្រ​ដល់​បាតុកម្ម​នៅ​ក្នុង​ប្រទេស ដែល​លោក​ថា គ្រោង​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខនេះ។

បើ​តាម​ការ​សង្កេត​ពី​សង្គម​ Facebook បាន​អោយ​ដឹង​ថា អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កំ​ពុង​តែ​ពុះ​កញ្ជ្រោល​រង​ចាំ​លោក​ សម​រង្ស៊ី វិល​ត្រ​ឡប់​មក​វិញ​ដើម្បី​ធ្វើ​មហា​បាតុកម្ម​អហឹង្សា​ប្រ​ឆាំង​និង​ទល្ធផល​ឆ្នោត​ ដែល​ គ.ជ.ប បាន​ធ្វើ​ការ​ប្រ​កាស​កាល​ពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ២០១៣​នេះ។ ប៉ុន្តែ​ផ្ទុយ​ពី​នេះ​សកម្មជន​គណបក្ស​ប្រ​ជាជន​កម្ពុជាវិញ មិន​ចង់​អោយ​មាន​មហា​បាតុកម្ម​នេះ​កើត​ឡើង​ទេ ព្រោះ​ពួកគេ​បាន​គាំទ្រ​លទ្ធផល​​ឆ្នោត​ដែល​ គ.ជ.ប បាន​ប្រ​កាស​កាលពីថ្ងៃទី១២​ថ្មីៗនេះថា​ត្រឹម​ត្រូវ​។

ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​នៅ​តាម​ជន​បទ​មិន​ចង់​អោយ​មាន​មហា​បាតុកម្ម​នោះទេ ព្រោះ​ពួកគាត់​មាន​ការ​ភ័យ​ខ្លាច​មាន​ការ​ប្រើ​អំ​ពើ​ហឹង្សា​បង្ក្រាប​ហ្វូង​បាតុករពី​សំ​ណាក់សមត្ថ​កិច្ច​របស់​​រដ្ឋា​ភិបាល​ ព្រោះ​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​មាន​កង​ទ័ព​ដាក់​ពង្រាយ​មួយ​ចំ​នួន​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ និង​ខេត្ត​មួយចំ​នួន​។ ប្រ​ជា​ពល​រដ្ឋ​បាន​បន្តថា បើ​មាន​ការ​ធ្វើ​បាតុកម្ម​មែន​សូម​ក្រុម​បាតុករ និង​សមត្ថ​កិច្ច​ពាក់ព័ន្ធគ្រប់​លំ​ដាប់​ថ្នាក់មេត្តា​រក្សា​ធម៌អហឹង្សា​ទៅ​វិញ​ទៅ​មក ព្រោះ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​កូន​ខ្មែរ​ដូច​​គ្នា​ គ្មាន​ហេតុ​ផល​មួយ​ណា​ដែល​ខ្មែរ​ត្រូវ​សម្លាប់​ខ្មែរ​គ្នា​ឯងនោះទេ។ ប្រ​ជា​ពលរដ្ឋ​បាន​បន្ថែមថា ˝ខ្ញុំ​ជឿជាក់​សម្តេច​ ហ៊ុន​សែន​ ច្បាស់​ជាមិន​ប្រើ​ហ្វូង​បាតុករ​បង្ក្រាប​បាតុករ និង​មិន​ប្រើ​សមត្ថ​កិច្ច​កង​កំលាំង​ដែល​មាន​អាវុធ ទៅ​បង្ក្រាប​ហ្វូង​បាតុករ​ទេ ព្រោះ​សម្តេច​ស្រលាញ់​ប្រ​ជា​រាស្ត្រ​ខ្មែរ សម្តេច​ជា​ខ្មែរដែល​កើត​ចេញ​ពី​ពួជពង្សខ្មែរ​ពិត​ប្រកដ​​ សម្តេច​ច្បាស់​ជា​មិន​អោយ​ខ្មែរ​បង្ហូរឈាមគ្នា​ឯង​ដើម្បី​អំណាច​នោះទេ˝៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុល...    អាន1909ដង ទំនៀមសែនក្រុងពាលី   អាន2599ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1443ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1602ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន1826ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1764ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន1397ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1436ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1395ដង ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ   អាន1442ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1412នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71003នាក់
ខែនេះ    178081នាក់
ឆ្នាំនេះ   2635984នាក់
សរុប   51995910នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:21