លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 17 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 04:15 នាទី ចំនួនអានៈ 2645

ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផុត​ ហើយ​ធ្វើឲ្យ​ជំនួញ​ឈើរបស់​គេកាក់កប​យ៉ាង​ខ្លាំង។

គេ​មិនដឹងថាលោក ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ​កងពលធំអន្តរាគមន៍​លេខ២ (​នៅ​ជើង​ភ្នំ​គូលេន ខេត្ត​សៀមរាប) បានដឹង​ពីសកម្ម​ភាពរបស់​កូនចៅ​របស់​ខ្លួន​រកស៊ីបទ​ល្មើស​ព្រៃឈើ ​ឬ​យ៉ាង​ណា​នោះទេ ប៉ុន្តែ​ ស​កម្ម​ភាពកូនចៅ​របស់​មេកង​ពលរូបនោះ​បានប្រកប​មុខរបរដឹក​ឈើ​ក្រ​ញូង​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ​។​

ទោះ​ជា​យ៉ាងណា​ក៍ដោយ​ក៏អ្នក​តាម​ដាន​ការ​រក​ស៊ី​បទ​ល្មើស​ព្រៃ​ឈើ ​​​បាន​លើក​ឡើង​ថា បើ​មិន​មាន​ការ​បើក​ភ្លើង​ខៀវ​ពីរមេៗទេ កូនចៅ​មិនអាច​ហ៊ាន​រកស៊ី​បទល្មើស​ព្រៃឈើ​ប្រឆាំង​ទៅនិង​បទ​បញ្ជារ​របស់ សម្ដេច តេជោ ហ៊ុនសែន បាន​នោះឡើយ។

គេ​សង្កេត​ឃើញ​ថា ប​ន្ទា​ប់​ពី​​ស​កម្ម​ភាព​ដឹក​ជ​ញ្ជូន​​ឈើ​​​គ្រ​ញូង​បាន​​ស្ងប់​​ស្ងាត់​​​មួយ​​រ​យៈពេល​​​ខ្លី មាន​ប្រ​ភព​បាន​លួច​បង្ហើប​ប្រាប់​ថា មាន​មេ​ព្រៃ​​​ មន្ត្រី​បរិស្ថានខ្លះ និង​សមត្ថ​កិច្ច​លេម​លើម​តាម​ដង​ផ្លូវ​មួយ​ចំ​នួន ​​​ចង់​​ដាច់​​បាយ​។ ​

ជាក់ស្តែង​នៅក្នុង​សប្តាហ៍​នេះ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​ឃាត់​រថយន្ត ដែល​បាន​លបលួច​ដឹកឈើ​គ្រញូង ឆ្លងកាត់​ខេត្តកំពង់ធំ ចំនួន ៣​គ្រឿង មកហើយ រួមមាន​កាល​ពី​​យប់​ថ្ងៃទី​១០  ខែកញ្ញា ឆ្នាំ​២០១៥ ដែល​លោក សុទ្ធ ម៉ា​រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម បាន​អនុវត្តតាម​ការបញ្ជា របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ធំ បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ ស្ទាក់ចាប់​រថយន្ត ឲ្យ​ខាន​តែ​បាន ពេល​ដែលមាន​កម្លាំង​ឃ្លាំមើល បាន​បើករថយន្ត តាម​ពីក្រោយ រថយន្ត​ដឹក​បទល្មើស យ៉ាង​កកិត បើ​ពុំ​នោះទេ​រថយន្ត​នេះ នឹង​ទទួលបាន​ចម្លើយ​ថា អត់​ឃើញ ដូច​សព្វមួយដង​។​

រថយន្ត​ម៉ាក​លុច​ស៊ី​ស ពណ៌​ខ្មៅ ឆ្នាំ​២០០០ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-9915 ត្រូវបាន​ព្រះរាជអាជ្ញា បញ្ជា​ឲ្យ​ចាប់ ដោយសារ ដឹក​បទល្មើស​ឈើ​គ្រញូង ពេលដែល​រថយន្ត មួយគ្រឿង​នេះ ត្រូវបាន​សមត្ថកិច្ច ប្រដេញ​ចាប់ ហើយ​បាន​បើក ត្រឡប់ក្រោយ មកដល់​ចំណុច ជិត​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ក៏បាន​ជ្រុល​ចង្កូត ធ្លាក់​វាលស្រែ នៅ​ម៉ោង  ១១​និង​៣០ នាទី យប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៥ ហើយ​ត្រូវបាន​ស្ទូច យកទៅ​រក្សាទុក នៅ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ដើម្បី​រងចាំ​ធ្វើការ​វាស់វែង នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា បន្តទៀត​។​

ប្រភពព័ត៌មាន​ច្បាស់ការ បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​បទល្មើស ជា​កម្មសិទ្ធិ​របស់លោក តឿ ដែលជា​ឈ្មួញ​ឈើ​ដុះ​ស្លែ ប្រចាំខេត្ត​សៀមរាប រកស៊ី​ខួបប្រាំងខួបវស្សា ហើយ​មាន​អ្នក​រត់ការ ឈ្មោះ យ៉ាំ ប៊ុ​ណ្ណា ហៅ​ចិន កងរាជអាវុធហត្ថ ខេត្តកំពង់ធំ និង​ឈ្មោះ ភាន់ ជា​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តកំពង់ធំ ដោយ​រត់ការ​តាមផ្លូវ មួយ​កំណាត់​ម្នាក់​។

ប្រជាពលរដ្ឋ បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង ទៅលើ​លោក ហ៊ុន អៀង នាយ​អធិការដ្ឋាន រដ្ឋបាល​ព្រៃឈើ ខាង​ជើង​​បឹង​ទន្លេសាបថា ពុំដែល​ឃើញ​មានការ​បង្ក្រាប បទល្មើស​ព្រៃឈើ ដោយ​ខ្លួនឯង​នោះទេ គឺ​បង្ក្រាប​បាន​ត្រឹម​តែ កាឡេ​ថង ដឹកអុស និង​ដឹក​ជន្លង់ម្រេច របស់​ប្រជាពលរដ្ឋ រក​ព្រឹក​ខ្វះ​ល្ងាច​តែប៉ុណ្ណោះ ហើយ​បង្ខំ​ផាក​ពិន័យ ៤​លាន ទៅ ៥​លាន​រៀល ដោយ​គ្មាន​ក្តី អាណិតអាសូរ​។

នៅរសៀល ថ្ងៃទី១៧កញ្ញា ឆ្នាំ២០១៥នេះ អ្នក​យក​ព័ត៌មាន​យើង​មិនអាចទាក់ទងលោក កែវ ធី ដើម្បី បក​ស្រាយ​បំភ្លឺបានទេ ដោយមិនមាន​លេខទូរស័ព្ទសំ​រាប់​ទំ​នាក់​ទំ​នង។

ចំ​ណែក​ឯលោក លោកតឿ ដែលរងនូវការ​ចោទថា រកស៊ីបទ ល្មើសព្រៃឈើ ក្រញូង ក៍មិនអាចទាក់ទង បំភ្លឺបាន ដោយទូរស័ព្ទ នៅក្រៅតំបន់សេវា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1760ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1770ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1733ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន1547ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1819ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1749ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2496ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន1864ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1660ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1945ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34814នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77147នាក់
ខែនេះ    224420នាក់
ឆ្នាំនេះ   2968724នាក់
សរុប   56567620នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:20