មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 27 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 05:04 នាទី ចំនួនអានៈ 2248

នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក​ចាង​ហ្វាង​នៅ​រសៀល​ថ្ងៃដដែលនេះ។

លោក ផ្លុង-រ៉េត ចាង​ហ្វាង​សារព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​រៀប​រាប់​អោយ​ដឹងថា នៅ​ម៉ោង​ជាង​១២​ថ្ងៃត្រង់​លោក​បាន​ទទួល​ទូរស័ព្ទ​ហៅ​ចូល​មួយខ្សែដែល​ភាគីអ្នក​ខល​មក​បាន​សុំ​ណាត់​ជួប​លោកនៅ​បុរី​សៀង​ណាំស្ថិត​ក្នុង​ភូមិ​ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ សូម​អាន ឬស្តាប់​ការ​ឆ្លង​ឆ្លើយ​​គ្នារ​វាង​​​លោក​​រ៉េត​ និង​ភាគីម្ខាងទៀត៖

លោកហ្គេននី​ អាឡូបាទ! ជំរាបសួរ បង​នៅ​ណាបង?
លោករ៉េតៈ ចុះបកខលមក​ពីណាវិញ?
លោក ហ្គេននីៈ ខលមក​ពី​វ៉ាស៊ីនតោនឌីស៊ី។
លោករ៉េតៈ អីយូយ! ឆ្ងាយម្លេះ!
លោក ហ្គេននីៈ ចង់ជួបបង​បន្តិច បាន​អត់​បង?
លោករ៉េតៈ ចង់​ជួប​ខ្ញុំ​! អ្នក​ណាគេនេះ?
លោក ហ្គេននីៈ ខ្ញុំ​ឈ្មោះ​ ហ្គេននីៗ ទើប​តែចុះ​ពី​ប្រលាន​យន្ត​ហោះ ​មក​ពីក្រុង​វ៉ាស៊ីន​តោនឌីស៊ី ចង់​​ជួបលោកបន្តិច លោក​ជួប​បាន​អត់ហ្នឹង?
លោករ៉េតៈ បងចង់ជួបខ្ញុំ​មាន​ការ​អីដែរ?
លោកហ្គេននីៈ ហៅ​មក​ផឹកស៊ី បុះច្រំ។
លោករ៉េតៈ អីយ៉ា! ផឹកស៊ីហើយ បុះច្រំទៀត!
លោក​ហ្គេននីៈ បងចាង​ហ្វាង​អ្នក​កាសែតមែនបង?
លោករ៉េតៈ បាទៗ
លោក​ហ្គេននីៈ បង​បាន​លុយ​អត់​ចុះ​ផ្សាយ បង​​អត់​បាន​​លុយបង​ចុះ​ផ្សាយ ខ្ញុំ​ចង់​ជួប​បង​បន្តិច។
លោករ៉េត៖ ហាក! បាន​លុយអ្នក​ណា​​​អត់​ចុះ​​ផ្សាយ ហើ​​មិន​បាន​លុយអ្នក​ណា​ចុះ​ផ្សាយ?
លោក​ហ្គេននីៈ បើ​អត់បាន​លុយ​​​ចុះ​ផ្សាយ បើ​បាន​លុយសម្ងំឈឹង។ ពួកកាសែតកម្ពុជាចឹងអី?
លោក​រ៉េតៈ ខ្ញុំ​កម្ពុជា សុវណ្ណភូមិ។
លោកហ្គេននីៈ ​អើ​ពួក​អាសុវណ្ណភូមិ​ហ្នឹងចឹង អាពួកសុវណ្ណភូមិហ្នឹង តិច​ទៀត​គេ​យក​ភូមិវា​អស់​ហើយ នៅ​តែ​ពួក​ នៅ​តែក្រុមទេៗ។
លោករ៉េតៈ តើ​មាន​ការ​អី​ទៀត​ទេលោក ខ្ញុំជាប់​រវល់​បន្តិច។
លោកហ្គេនីៈ អើ​រវល់​ទៅចុះ ​ពួកឯង​ថោកទាបជាង​ឆ្កែទៀត។

លោក​ ផ្លុង-រ៉េត​ បាន​បន្តថា លោក​មិន​ទាន់​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​នៅ​ឡើយ​ទេ តែ​លោក​បាន​រាយ​ការណ៍ជូន​មន្ត្រីប៉ូលីស​​ប៉ុស្តិ៍​សង្កាត់​ជ្រាវ​រួច​ហើយ បើ​មាន​ការ​គំរាម​ ឬ​ជេរ​ប្រមាត​សាជាថ្មី​ម្តង​ទៀតលោក និង​ដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវ​ច្បាប់។

លោក ផ្លុង-រ៉េត​ បាន​បន្ថែម​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយទេដែល​គេ​ជេរ​លោ​ នៅ​ខែកក្កដា ឆ្នាំ២០១៥នេះ គឺកាល​ពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ មាន​គេ​ជេរម្តាយ​​លោក​ម្តង​រួច​ទៅ​ហើយ តាម​បណ្តាញ​សង្គម (Facebook) បន្ទាប់​ពី​លោក​បាន​សរសេរ​រិះកន់​កញ្ញាសាសាតាម​បណ្តាញ​សង្គម​ថា ˝តើ​កញ្ញាសាសា ជាស្រ្តី​ជន​ជាតិ​ខ្មែរ ឬជា​ស្រ្តី​ជន​ជាតិ​បរទេស បាន​ជាស្លៀក​ពាក់​លេច​លើ​លេច​ក្រោម​បែបនេះ?˝

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ជន​មិន​ស្គាល់​មុខ ​ដែល​ខលទូរស័ព្ទ​​មក​គំរាម​លោក ផ្លុង-រ៉េត បាន​នៅ​ឡើយទេនៅ​រសៀល​ថ្ងៃដដែលនេះ ព្រោះ​ខល​ចូល​បី​ដង​មិន​មាន​អ្នក​លើក​ទទួល។

គេ​សង្កេត​ឃើញថា អ្នក​សារព័ត៌​មាន​នៅ​កម្ពុជា​ហាក់​មាន​ភាព​ទន់​ជ្រាយផុយ​ស្រួយ​នៅ​ឡើយ ដោយ​មាន​ការ​គំ​រាម​កំ​ហែងគ្រប់​បែបយ៉ាង​ និង​មាន​ការ​បាញ់​សម្លាប់​ ចាប់​ដាក់​គុគ ពី​ក្រុម​អ្នក​រក​ស៊ី​ខុស​ច្បាប់ ពី​អ្នក​មាន​អំ​ណាច ហើយ​មាន​ករណី​មួយ​ចំ​នួន​អ្នក​សារព័ត៌មាន​ពុំ​អាច​ទទួល​បាន​ភាព​យុត្តិធម៌នោះទេ ព្រោះ​តែ​ប្រ​ព័ន្ទ​យុត្តិធម៌នៅ​កម្ពុជា មិន​ឯករាជ មិន​មាន​តម្លាភាពពេញលេញ​នៅ​ឡើយ៕ ដោយ៖ សៀ-វិចិត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1786ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន4068ដង សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1761ដង ឪពុកចុងអាកកូនអាយុ៣ឆ្នាំ   អាន1788ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1778ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1597ដង អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន2207ដង ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1731ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1734ដង បុរី ប្រីលាន ស៊ីតធី ក្រោយផ្សារលើខេត្តសៀមរាប ចាប់ផ្តើមរង្គោះរង្គើហើយ   អាន12106ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35368នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77701នាក់
ខែនេះ    224974នាក់
ឆ្នាំនេះ   2969278នាក់
សរុប   56568174នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:45