កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ដោយៈ សៀ វិចិត្រ ខេត្ត​កំពង់ឆ្នាំង ថ្ងៃទី 07 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 10:20 នាទី ចំនួនអានៈ 1432

កម្មការិនី​ផ្នែក​កាត់​ព្រុយ​ខោ​អាវ​នៃ​រោងចក្រ​អ៊ឹមវ៉េ ឈ្មោះ ស្រីមុំ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៥ តុលា ថា ថ្មីៗ​នេះ​ផ្នែក​រដ្ឋបាល​រោងចក្រ​បាន​កោះ​ប្រជុំ​កម្មករ​ទាំង​អស់​មក​ប្រាប់ ​ថា ដោយ​រោងចក្រ​ត្រូវ​បញ្ចេញ​ទំនិញ​ឲ្យ​ទាន់​តាម​ការ​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន ដូច្នេះ​កម្មការិនី​ទាំង​អស់​ត្រូវ​នៅ​ធ្វើ​ការ​រហូត​ដល់​ថ្ងៃ​ទី១៣ តុលា ទើប​អនុញ្ញាត​ឲ្យ​ទៅ​ចុះ​ឈ្មោះ។

ស្រីមុំ បន្ត​ថា តាម​ប្រតិទិន​របស់ គ.ជ.ប ការ​ចុះ​ឈ្មោះ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី១២ តុលា ដូច្នេះ កម្មករ​កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ ទាំង​អស់​នឹង​មិន​បាន​បោះ​ឆ្នោត​ទេ សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ​នេះ៖ «កម្មករ​គាត់​សួរ​ថា ចុះ​ក្រែង​ថ្ងៃ​ទី១២ គេ​បិទ​ការ​ចុះ​ឈ្មោះ ហើយ​គាត់​ឆ្លើយ​ថា ថ្ងៃ​ណា​ទៅ​មើល​ក៏​បាន​ដែរ ថ្ងៃ១៣ ឬ ១៤ ក៏​បាន​ដែរ មិន​ទាស់​ខុស​អី​ទេ។ អ៊ីចឹង ថ្ងៃ​ទី១២ កម្មករ​ទាំង​អស់​ត្រូវ​នៅ​ធ្វើ​ការ​ទាំង​អស់​គ្នា ព្រោះ​អី​ផលិត​ផល​គាត់​ប្រញាប់​ខ្លាំង​ណាស់»

កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ សុជាតិ បាន​ឲ្យ​ដឹង​បន្ថែម​ថា កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ សរុប​ប្រមាណ ៤ពាន់​នាក់ សុទ្ធ​តែ​ចង់​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ​របស់​ខ្លួន តែ​ថៅកែ​រោងចក្រ​នេះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​រំលោភ​សិទ្ធិ​កម្មករ ដោយ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឡើយ៖ «ជា​ ប្រជាពលរដ្ឋ​ម្នាក់ ខ្ញុំ​ចង់​ជ្រើស​រើស​តំណាង​រាស្ត្រ​របស់​ខ្ញុំ ដោយ​ខ្លួន​ឯង។ តែ​រោងចក្រ​អ៊ឹមវ៉េ បាន​បំបិទ​សិទ្ធិ​ពួក​ខ្ញុំ​ជា​កម្មករ​ជាង​បួន​ពាន់​នាក់​នេះ»

យ៉ាង​នេះ​ក្ដី ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ​អ៊ឹមវ៉េ គឺ​លោក យិន ណាក់ បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ភាគី​រោងចក្រ​បាន​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ទាំង​ស្រុង ដោយ​ពុំ​ឲ្យ​មាន​ការ​ខុស​ឆ្គង​នោះ​ទេ៖«តាម​ដែល​ខ្ញុំ​បាន​ប្រាប់​ពី​នេះ​ ទៅ​នោះ គឺ​សម្រាប់​អ្នក​នៅ​ក្រៅ​ក្រុង គឺ​ឲ្យ​ឈប់​ពី​ថ្ងៃ​ទី១១ តុលា ទៅ។ ឯ​អ្នក​នៅ​ក្នុង​ក្រុង គឺ​ឈប់​ពី​ថ្ងៃ​ទី១២ តុលា​ទៅ។ ចំពោះ​ថ្ងៃ​ទី១៣ គឺ​ខ្ញុំ​ឲ្យ​ពិភាក្សា​ជាមួយ​កម្មករ»

ប្រតិទិន​របស់ គ.ជ.ប សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១២។ អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នេះ ទើប​អាច​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នា​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

ទាក់​ទិន​ចំពោះ​បញ្ហា​ប្រតិកម្ម​របស់​កម្មករ​កម្មការិនី​រោងចក្រ​អ៊ឹមវ៉េ នេះ ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពៅ ស៊ីថា ប្រាប់​អ្នក​យក​ព័ត៌មាន​យើងនៅ​ល្ងាច​ថ្ងៃ​ទី៦ ខែ​តុលា ថា ប្រតិកម្ម​តវ៉ា​នេះ​កើត​ឡើង​ដោយ​សារ​កម្មករ​កម្មការិនី​ទាំង​នោះ​ស្ដាប់​ ច្រឡំ។ លោក​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ មន្ទីរ​ការងារ​បាន​ចាត់​តាំង​ឲ្យ​ប្រធាន​ការិយាល័យ​ការងារ​ខេត្ត ចុះ​ទៅ​ពន្យល់​កម្មករ​កម្មការិនី​ទាំង​នោះ ហើយ​ឥឡូវ ពួក​គេ​យល់​ព្រម​ចូល​ធ្វើការ​ជា​ធម្មតា​វិញ​ហើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2253ដង ប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទាំងព្រឹក   អាន1425ដង រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន1929ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន1849ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1356ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1433ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1433ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1463ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1583ដង អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន1704ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5325នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    22363នាក់
ខែនេះ    129441នាក់
ឆ្នាំនេះ   2587344នាក់
សរុប   51947270នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 19:00