យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប

ដោយៈ រ៉េត ខេត្តបាត់ដំបង ថ្ងៃទី 11 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 05:09 នាទី ចំនួនអានៈ 3005

យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា​ម៉ោង​​៥​និង​២០​នាទី​ល្ងាច​ ខណៈ​ដែល​មាន​មនុស្ស​ចំនួន​៤​នាក់​បាន​និង​កំពុង​ជិះ​កង់​ដើរ​លក់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ម្តុំ​ភូមិ​កំពង់ព្រះ និង​ភូមិ​ស្វាយ​ជំនីក ក្នុង​ទឹកដី​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ ប្រភព​ព័ត៌មាន​ពី​​សន្តិសុខ​ផ្ទៃ​ក្នុង​បាន​ឲ្យ​ដឹង​ថា​ ​ នៅមុន​ពេល​ឃាត់​មនុស្ស​ទាំង​៤​នាក់​នេះ គឺ​កម្លាំង​ប៉ុស្តិ៍​ទាំងពីរ​គោលដៅ​ខាងលើ​បាន​រាយការណ៍​មក​ថា​ មានការ​ដើរ​លក់​យីហ៊ឺ ដែល​ហាក់បីដូច​ជាមាន​ភាព​មិន​ប្រក្រតី គឺ​សង្ស័យ​ថា​​​ជា​របស់​ក្លែងក្លាយ ​ទើប​លោក​អធិការរង​មួរ ឡាន​ ​បាន​បញ្ជា​ទៅ​កម្លាំង​ប៉ុស្តិ៍​​​ធ្វើ​ការ​ឃាត់​មនុស្ស​ទាំងនោះ​យក​មក​កាន់​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន​ដើម្បី​ឲ្យ​កម្លាំង​ជំនាញ​ត្រួតពិនិត្យ និង​ធ្វើការ​សាកសួរ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​​ទៀត​ថា ​​​ក្នុង​ហេតុការណ៍​នោះ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​របស់​លោក​នួន សាន ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត លោក​វរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ លោក​ស៊ុន សុវណ្ណ អធិការ​នគរបាល​ស្រុក​សង្កែ និង​កម្លាំង ​ដែល​បាន​ប្រតិបត្តិការ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​របស់​ទាំងនេះ​ដោយ​ក្នុង​នោះ​មាន​យីហ៊ឺ​ បបែល និង​ហៃ​ប៊ី។ អ្នក​លក់​ទាំង​៤​នាក់​មាន​ឈ្មោះ​១.​កែវ សៅ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ​ ២.​កែវ កេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (ត្រូវជា​កូន)។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ ៣.ជិន ផន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្លាប​តាអោ​ង ឃុំ​ស្វាយ​ទង​ត្បូង​ ស្រុក​កំពង់ត្រាច និង​៤. យ៉ិត ផុន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​តា​ខ្វា​យ ឃុំ​ស្វាយ​ទង​ដូចគ្នា។ តាម​ការសាកសួរ​ពី​កម្លាំង​ជំនាញ​អ្នក​ទាំង​៤​នាក់​នេះ​បាន​សារភាព​ថា ពួកគេ​បាន​ប្រកប​មុខរបរ​នេះ​អស់​រយៈពេល​ប្រមាណ​ជាង​ពីរ​ឆ្នាំ​មក​ហើយ ដោយសារតែ​ឃើញ​ថា​ មាន​អាជីវករ​ដែល​លក់ដូរ​នៅ​ផ្សារ​កំពត​យក​មក​លក់​ឲ្យ​ក្នុង​តម្លៃ​ថោកៗ ទើប​ពួកគេ​សុខចិត្ត​យក​ប្លង់ដី​ស្រែ​ទៅ​ដាក់​បញ្ចាំ​ដើម្បី​បាន​លុយ​យក​មក​ធ្វើ​ដើម​រកស៊ី​ ដោយ​បាន​នាំ​យក​ប្រភេទ​យី​ហ៊ឺ​ និង​បបែល​នេះ​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ ដើម្បី​ទទួល​បាន​កម្រៃ​សមរម្យ។ ពួកគេ​បាន​បន្ត​ទៀត​ថា ថ្មីៗ​នេះ​មាន​ក្រុម​តាក់​ស៊ី​មួយ​ចំនួន​បាន​ប្រាប់​ថា​ឲ្យ​ទៅ​លក់​នៅ​ខេត្តបាត់ដំបង​គឺ​អាច​លក់ដាច់ ទើប​ពួកគេ​បាន​នាំ​យក​ទំនិញ​ទាំងនេះ​ឆ្ពោះ​មក​ទិសដៅ​ខាងលើ​ដើម្បី​ជិះ​កង់​ដើរ​លក់​តាម​ភូមិ ដោយ​លក់​ចាប់ពី​ទឹកដី​ខេត្ត​ពោធិ៍សាត់ រហូតមកដល់​ខេត្តបាត់ដំបង​គឺមាន​រយៈពេល​ប្រមាណ​ជាង​១០​ថ្ងៃ​មកហើយ ប៉ុន្តែ​ផ្ទុយទៅវិញ​មិន​ដូចជា​ពាក្យ​គេ​ថា​នោះ​ទេ​គឺ​លក់​មិន​សូវដាច់​សោះ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ផ្ទៃ​ក្នុង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សកម្មភាព​នៃ​ការ​ត្រួតពិនិត្យ​របស់​លោក​ព្រះរាជអាជ្ញា ក៏ដូចជា​លោកនាយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ គឺ​បាន​រក​ឃើញ​​ថា​យីហ៊ឺ​ និង​បបែល​ទាំង​នោះ ​ផ្សំ​ពី​សារធាតុ​​ប្លាស្ទិក​ និង​ជាតិ​កៅស៊ូ ព្រោះ​នៅ​ពេល​ធ្វើ​ការ​ដុត​ជាមួយ​នឹង​ភ្លើង​សាកល្បង​ឃើញ​ថា​មានការ​រួញ​ឈ្ងៀម​ហើយ​ឆេះ។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​របស់​ទាំង​នេះ​គឺជា​របស់​ក្លែងក្លាយ ដែល​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែល​ទិញ​យក​ទៅ​បរិភោគ​បាន​យ៉ាង​ងាយ។ ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ផ្ទៃ​ក្នុង​ដដែល​​បាន​បញ្ជាក់​ថា បន្ទាប់ពី​បាន​ប្រឹក្សា​យោបល់​រវាង​លោក​ព្រះរាជអាជ្ញា និង​ការិយាល័យ​ជំនាញ​រួចមក​ វត្ថុ​​តាង​រួមមាន​យី​ហ៊ឺ និង​បបែល​សរុប​ទម្ងន់១៦០​​គីឡូក្រាម និង​ហៃ​ប៊ី​ទម្ងន់៧,៥០​គីឡូក្រាម ត្រូវ​បាន​ដកហូត​ដើម្បី​ធ្វើ​ការ​ដុត​បំផ្លាញ​ចោល។ ចំណែក​មនុស្ស​ទាំង​៤​នាក់​ដែល​ប្រកបមុខរបរ​នេះ ​លោក​ព្រះរាជអាជ្ញា​សម្រេច​មិន​ឃុំខ្លួន​នោះ​ទេ ដោយ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​និង​បញ្ឈប់​សកម្មភាព​រក​ស៊ី​នូវ​មុខរបរ​ ដែល​មាន​ភាព​មិន​ប្រក្រតី​បែបនេះ​តទៅទៀត បើ​ទោះ​បីជា​អ្នកលក់​ទាំង​៤​នាក់​នេះ​បាន​បដិសេធ​ថា​ មិន​ដឹង​ថា​មាន​សារធាតុ​ជ័រ ឬ​ប្លាស្ទិក​យ៉ាងណាក៏ដោយ។ ពាក់ព័ន្ធ​នឹង​​ករណី​ខាង​លើ​នេះ ​សូម​ប្រជាពលរដ្ឋ​ទាំង​អស់​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​មុននឹង​ទិញ​របស់​នេះ​យក​ទៅ​បរិភោគ​ ពោលគឺ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ជៀសវាង​ការទិញ​ប៉ះ​របស់​ក្លែងក្លាយ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព៕ ប្រភពដើម ពីកម្ពុជាថ្មី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1684ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន4211ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន1753ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1781ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1744ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3917ដង ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន2122ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2362ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1660ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1505ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31783នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74116នាក់
ខែនេះ    221389នាក់
ឆ្នាំនេះ   2965693នាក់
សរុប   56564589នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:26