សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 05:17 នាទី ចំនួនអានៈ 2384

បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត់សៀមរាប ដែលបាន ស្លាប់នៅ ក្នុងបន្ទប់ទឹកនោះ  គឺបណ្តាលមក ពីផ្សែងម៉ាស៊ីនភ្លើង​ដដែល ប៉ុន្តែមន្ត្រីពេទ្យ មានការសង្ស័យថា ពុលថ្នាំសំលាប់​សត្វល្អិត។

ប្រភពពីរសមត្ថកិច្ចខាងលើ​បាន​អោយ​ដឹង​ថា លោក ជុំ ចាន់ព្រឹក្សា (ជាប្តី) បោកក្បាល នៅក្នុងបន្ទប់ទឹកស្លាប់​នៅ​ក្នុង​ផ្ទះ ចំណែក​ឯប្រពន្ធកូនត្រូវបាន​ជួយសង្គ្រោះយក​ទៅ​មន្ទីរពេទ្យ​ទាន់វេលា។ ​សមត្ថ​កិច្ចបាន​​បង្ហើប​ប្រាប់​អ្នក​កាសែត​ឲ្យ​ដឹង​នៅព្រឹក​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៥ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ថា ការពុល​នោះគឺ​បណ្តាល​​មក​ពីម្ចាស់ ​ផ្ទះ​ដាក់​ម៉ា​ស៊ីន​ភ្លើង​នៅ​ក្នុង​ផ្ទះ​ ដោយ​ពុំមាន​ខ្យល់ចេញចូល ហើយ​បាន​បង្ហប់ផ្សែង​នៅ​ពេញ​ក្នង​ផ្ទះ ទើប​បណ្តាល​អោយ​ពុល​ទាំង​គ្រួសារបែបនេះ។

សមត្ថកិច្ចបានបន្ថែមថា មុនពេលកើតហេតុក្រុម គ្រួសារនោះបាននាំគ្នាជិះឡាន ដើរ​លេង​ហើយ​ទៅ​ហូប​អាហារ​នៅអង្គរ​ឃ្យុង​យូរ (ផ្លូវ៦០ម៉ែត្រ) នៅវេលាម៉ោង ៦និង៣០នា ទី​ថ្ងៃ​ទី២៤​ ខែឧសភា ឆ្នាំ២០១៥ រួចបន្តទៅហូប​សាច់មាន់​បំពង​នៅផ្សារ​ឡាក់​គីម៉ល ដល់​ម៉ោង​៩និង​៣០​នាទី ទើប​នាំ​គ្នា​ ត្រ​ឡប់​មក​ផ្ទះ​វិញ ហើយ​​នៅ​ម៉ោង ប្រមាណជាង​១០​​យប់​ ក្រោយ​ពី​នាំ​គ្នា​ចូល​ដល់​ក្នុង​ផ្ទះ ​​​អគ្គីសនី​ត្រូវ​បាន​កាត់​ផ្តេច​ ​ខណៈនោះ​ទើប នាយរងប៉ូ​លីសរូបនោះ​បាន​យក​ម៉ា​ស៊ីន​ភ្លើង​ដាក់​ចូល​ទៅ​ក្នុង​ផ្ទះ​មុខ​បន្ទប់​ទឹក ​រួច​ធ្វើ​ការ​បញ្ឆេះ​តែ​ម្តង។ សមត្ថកិច្ចបានប​ន្ថែម​ថា នៅ​ចន្លោះ​ម៉ោង​ប្រ​មាណ​១០ និង៣០​នាទី​ប្រ​ពន្ធ​ជន​រង​គ្រោះ បាន​ចេញ​ពី​បន្ទប់​ដេក​ចូលបត់​​ជើង​​ក្នុង​បន្ទប់​ទឹកដោយ​​មាន​រោគ​បេះដូងផង​ ពេលគាត់​ចេញ​ពីបន្ទប់​ទឹក​វិញ គាត់​ឮម៉ាស៊ីន​ភ្លើង​ ធ្វើ​ឲ្យ​គាត់​ញ័រ​ដើម​ទ្រូង​ហើយ​ងី​ងើរ​ ដោយ​សារ​មាន​ផ្សែង​ពេញ​ផ្ទះ ​ទើប​គាត់​ចូល​ទៅ​ដេក​ជិត​កូន​វិញ​រហូត​  ហើយ​គាត់​មិន​ដឹង​ថា ​ប្តីរបស់​គាត់​ចេញ​មក​ពន្លត់​ ម៉ា​ស៊ីន​នៅ​ពេល​ណាឡើយ​  រហូត​មក​ដល់​ថ្ងៃ​ដែល​គាត់​ដឹង​ខ្លួន​នៅ​មន្ទីរ​ពេទ្យ ​រូប​គាត់​ឆ្លើយថា មិនដឹងគេយកគាត់មក ដេក​ពេទ្យ​ថ្ងៃ​ណា​នោះទេ​ (មិន​ដឹង​ថាខ្លួនសន្លប់គេយក​មក​មន្ទីរផង) ។

អនុប្រធាន មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប លោក អ៊ិត ឆបឆរ័ត្ន បានឲ្យដឹងកាល​ពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅថា លោកមានការសង្ស័យថា ក្រុមគ្រួសារ មន្ត្រីនគរបាល ដែល​ពុល​ស្លាប់ប្ដី និងប្រពន្ធកូន សង្គ្រោះបន្ទាន់នោះ បណ្ដាលមកពីរពុលថ្នាំសត្វល្អិត នេះគ្រាន់តែ ជា​ការសង្ស័យនោះទេ ព្រោះភរិយា របស់មន្ត្រីនគរបាល មកសម្រាកនៅ មន្ទីរពេទ្យ ខេត្ត បានដឹងខ្លួនវិញហើយ តែភ្នែករបស់គាត់ មានលក្ខណៈតូច ចំណែកជនរងគ្រោះដែល ស្លាប់​នោះខ្នងជើងត្រង់ មានលក្ខណៈខុសប្លែកពី​ធម្មតា។

សូម​បញ្ជាក់ថា ករណីពុលទាំងគ្រួសារមានគ្នា៥នាក់ខាង​លើ​នេះ ស្ថិត​នៅក្នុងភូមិថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​​សៀមរាប ខេត្ត​សៀមរាប ក្នុងនោះ ទី១-ឈ្មោះជុំ ចាន់ព្រឹក្សា ជាប្តីបាន​ស្លាប់​ អាយុ ៣៨ឆ្នាំ មុខរបរនាយរងប៉ុស្តិ៍នគរបាលសង្កាត់សៀមរាប ទី២-ឈ្មោះ ឈឹម ចាន់នី ជា​ភរិយា អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះត្រូវ​បាន​សង្គ្រោះ ទី៣-ឈ្មោះ  ជុំ ភក្តី អាយុ២៥ឆ្នាំ សិស្ស ជាកូន​ច្បង​ ត្រូវ​បាន​សង្គ្រោះ ទី៤-ឈ្មោះ ជុំ ចាន់រក្សា អាយុ១៣ឆ្នាំ សិស្ស ជាកូន​ត្រូវ​បាន​សង្គ្រោះ និង​ទី៥-ឈ្មោះ  ជុំ លីកា អាយុ៨ឆ្នាំ សិស្ស ជាកូន​ត្រូវ​បាន​សង្គ្រោះ។​

បើ​ទោះ​ជា​សមត្ថ​កិច្ច​ជំ​នាញ​ធ្វើ​ការ​អះអាង​ថា គ្រួសារ​រង​គ្រោះ​ខាង​លើ​ពុល​ផ្សែង​ម៉ាស៊ីន​ភ្លើង​យ៉ាង​ណា​ក៏ដោយ តែ​ក្រុម​អ្នក​លេង​បណ្តាញ​សង្គម​ (Facebook) នៅ​តែ​មិន​ជឿទាំង​ស្រុង​នោះ​ទេ មហាជន​នៅ​តែ​មាន​ការ​សង្ស័យថា ក្រុម​គ្រួសារ​ខាងលើ​ត្រូវ​ថ្នាំ​ពុល ព្រោះ​តាំង​ពី​ដូន​តាមក​មិន​ដែល​លឺ​ល្បី​ថា មាន​អ្នក​ពុល​ផ្សែង​ម៉ាស៊ីន​ភ្លើង​ស្លាប់​បែបនេះ​នោះ​ទេ ហើយ​ហេតុ​ផល​ខាងលើ​ហាក់​មិន​ទាន់​គ្រប់​គ្រាន់​ដែល​អាច​ទទួល​យក​ជាការ​បាន​ឡើយ៕ កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប្តីប្រធានមន្ទីព័ត៌មានខេត្តកំពង់ស្ពឺស្រវឹងប្រចណ្ឌប្រពន្ធវាយគេឯងពេញវង់ពិធី   អាន1719ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1642ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1781ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1731ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1748ដង ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ    អាន1693ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1521ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1813ដង បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន1715ដង ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន    អាន1516ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31474នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73807នាក់
ខែនេះ    221080នាក់
ឆ្នាំនេះ   2965384នាក់
សរុប   56564280នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:15