បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់

ដោយៈ សុភា កំពង់ស្ពឺ ថ្ងៃទី 30 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 1438

គ្រោងឆ្អឹងសពបុរសម្នាក់ត្រូវបាន ប្រទះឃើញកាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២៧ កក្កដា នៅក្នុងព្រៃរបោះចំណុច ភូមិត្រពាំងត្របែក ឃុំរុងរឿងប្រមាណ៣០០ម៉ែត្រស្រុកថ្ពង ខណៈអ្នកគង្វាលគោម្នាក់ទៅបត់ជើងក្នុងព្រៃរបោះនោះ ហើយក៏រាយការណ៍ភ្លាមៗទៅអាជ្ងាធរនិងសមត្ថកិច្ចឱ្យទៅត្រួត ពិនិត្យ។

លោក ហ៊ន សុខហុន អធិការរងនគរបាលស្រុកថ្ពងទទួលបន្ទុកការងារព្រហ្មទណ្ឌបានឱ្យ ដឹងថា សពដែលសល់តែគ្រោងឆ្អឹង លលាដ៍ក្បាល ឆ្អឹងដៃជើង រួមទាំងខោអាវផងនោះត្រូវបានបុរសម្នាក់ឈ្មោះសយ វី ជាមនុស្សគប្រទះឃើញក្រោយពីកៀងគោមកផ្ទះវិញនាវេលាល្ងាច នោះខណៈទៅបត់ជើងក្នុងព្រៃរបោះក្បែរស្រែដែលអ្នកភូមិស្ទូង ហើយ តែពុំមានក្លិនស្អុយឡើយ ព្រោះមានតែឆ្អឹង។ មន្ត្រីប៉ូលិសអះអាងថា សពត្រូវបានឃាតករសម្លាប់ប្រមាណជាង១ខែមកហើយ។ ក្រោយពីមានការភ្ញាក់ផ្អើលពីការប្រទះឃើញគ្រោងឆ្អឹងសពក៏ មានក្រុមគ្រួសារដែលបាត់សមាជិករយៈពេលជាង១ខែមកហើយ ទៅមើលទើបស្គាល់ភិនភាគដោយសារចំណាំខោអាវ ខ្សែចង្កេះ ខ្សែកប្រាក់ ព្រមទាំងមានបន្សល់ទុករូបថតមួយសន្លឹកផង ដែ។

លោក បានបន្តទៀតថា បុរសឈ្មោះសួស សឿន និងប្រពន្ធឈ្មោះជួប គឿន មានទីលំនៅភូមិទឹកលង២ ឃុំរុងរឿង បានអះអាងថា ជាកូនប្រុសរបស់ពួកគាត់ដែលបាត់ខ្លួនរយៈពេល១ខែ៨ថ្ងៃ។ កូនប្រុសគាត់ឈ្មោះសឿន សំ អាយុ២៣ឆ្នាំ មានប្រពន្ធឈ្មោះចៀម ចាន់រី អាយុ២៤ឆ្នាំ ទើបតែរៀបការជាង១ឆ្នាំ ហើយប្រពន្ធទើបនឹងសម្រាលកូនប្រុសមួយ ក្រោយពេលប្តីបាត់ខ្លួនពីផ្ទះ។

ឪពុកម្តាយសពបានរៀបរាប់ថា ក្រោយពេលរៀបការហើយកូនប្រុសគាត់ក៏បែកទៅនៅលំនៅឋានខាងប្រពន្ធ ក្នុងភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកឧដុង្គដែលជាលំនៅឋានរស់នៅសព្វថ្ងៃ ហើយប្រកបរបរជាកម្មករសំណង់ឯប្រពន្ធជាកម្មការិនីរោងចក្រកាត់ដេរ ។ នៅថ្ងៃបាត់ខ្លួនកូនគាត់បានចេញពីផ្ទះឯភូមិត្រពាំងរុន ដោយឌុបបងថ្លៃប្រុសទៅផ្សារថ្នល់ទទឹងដែលបងថ្លៃក៏ជាជាង សំណង់ដែរ ។ បន្ទាប់ពីដាក់បងថ្លៃរួចក៏ទូរស័ព្ទប្រាប់ប្រពន្ធថា ខ្លួនមកលេងផ្ទះឪពុកនៅភូមិទឹកលង២ ឃុំរុងរឿង ។  ពេលមកដល់ផ្ទះឪពុកម្តាយកូនប្រុសគាត់សម្រាកតែប្រមាណមួយម៉ោង ប៉ុណ្ណោះ ក៏មានមិត្តភក្តិទូរស័ព្ទយ៉ាងរន្ថើនឱ្យទៅជួបគ្នា ហើយកូនគាត់ក៏ជិះម៉ូតូធុនសេ១២៥ពណ៌ខ្មៅ ស៊េរី២០០៨ទៅជួបមិត្តភក្តិនៅវេលាព្រឹក។ នៅវេលាល្ងាចកូនគាត់បានទូរស័ព្ទប្រាប់ប្រពន្ធនិងឪពុកម្តាយ ថា ខ្លួនកំពុងស៊ីផឹកជាមួយមិត្តភក្តិម្នាក់នៅភូមិព្រៃធំ និងមកផឹកបន្តនៅខាងលិចភូមិត្រពាំងត្របែកទៀត ហើយចាប់ពីពេលនោះមកក៏បាត់ដំណឹងរហូត ។ ការបាត់ខ្លួននេះគឺបងប្អូនបានស្វែងរកសព្វទិសទីលក់អស់ទាំង គោមួយនឹមយកសោហ៊ុយតាមរកទៀត តែពុំប្រទះសោះ ទើបតែលេចឮដំណឹងពីការប្រទះឃើញគ្រោងឆ្អឹងសពក៏មកមើលទើប ដឹងថាជាកូនរបស់គាត់ត្រូវគេនាំមកបង្អកស្រាសម្លាប់យកម៉ូតូ។

ក្រោយពេលមន្ត្រីប៉ូលិសជំនាញបច្ចេកទេសស្រុក ថ្ពងត្រួតពិនិត្យចប់ក៏បានប្រគល់គ្រោងឆ្អឹងឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។ ប៉ូលិសសន្និដ្ឋានថា ឃាតករគឺជាមិត្តភក្តិស្គាល់គ្នា ហើយការសម្លាប់នេះគឺពិតជាមានគម្រោងទុកជាមុនដោយនាំមកសម្លាប់ ដើម្បីប្លន់យកម៉ូតូ ។ ពេលនេះសមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ដើម្បីស្រាវជ្រាវរកមុខសញ្ញាក្រុមជនដៃដល់ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1751ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1317ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1378ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1568ដង ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រួម​គ្នា​បញ្ជូន​សញ្ញា​ប្រកាស​អាសន្ន​ SOS ​ដល់​អន្តរជាតិ   អាន1566ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2112ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1344ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន1533ដង សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1417ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន1849ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      28987នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    175471នាក់
ខែនេះ    558751នាក់
ឆ្នាំនេះ   1940983នាក់
សរុប   51300909នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 21:22