ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ

ដោយៈ សៀមរាប ថ្ងៃទី 07 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 08:54 នាទី ចំនួនអានៈ 1527

ប្រជាកសិករ និងអ្នកដឹកទឹកលក់តាមរឺម៉កមួយចំនួននៅខេត្ដសៀមរាប បានរិះគន់មន្ដ្រីពន្ធដារ ដែលបានផាកពិន័យលើគ្រឿងយន្ដកសិកម្មនិងរឺម៉កពួកគេ ដោយសារមន្ដ្រីទាំងនោះមិនបានឲ្យវិក័យប័ត្រ និងសរសេរចំនួនទឹកប្រាក់ពេលផាកពិន័យ។

លោក អែម សាយ នៅភូមិសាសាកំរើក ក្រុងសៀមរាប  ថ្លែងថា មានមន្ដ្រីពន្ធដារ ប៉ូលីស និងកងរាជអាវុធហត្ថ បានដាក់គោលដៅចាំត្រូតពិនិត្យ និងផាកពិន័យលើយានយន្ដដែលល្មើសច្បាប់ ហើយបានឃាត់គោយន្ដថាឡេថងរបស់គាត់ បង្ខំឲ្យបង់លុយចំនួន១២ម៉ឺនរៀល។ កសិកររូបនេះ បន្តថា សមត្ថកិច្ចចោទថា គោយន្ដនោះមិនមានពន្ធផ្លូវ។ លោកថា មន្ដ្រីពន្ធដារបានផាកពិន័យគាត់ដោយមិនសរសេរចំនួនទឹកប្រាក់ក្នុងវិកយប័ត្រ ។

លោក អៀប វិបុល ជាអ្នកដឹកទឹកលក់តាមរឺម៉ក និយាយថា គាត់ត្រូវបានមន្ដ្រីពន្ធដារផាកពិន័យរឺម៉កកញ្ចាស់មួយគ្រៀងចំនួន៣ម៉ឺនរៀល តែដោយសារអត់មានលុយគ្រប់ចំនួនគាត់បានបង់តែចំនួន១៥០០០រៀល ហើយមន្ដ្រីនោះ មិនបានប្រគល់វិក័យឲ្យទេ។

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងមន្ដ្រីសមត្ថកិច្ច ដែលរងការចោទប្រកាន់នោះបានទេ ដោយសារពលរដ្ឋមិនស្គាល់ឈ្មោះមន្រ្តីទាំងនោះ។

ប្រធានរដ្ឋបាលពន្ធដារ  លោក ចៅ ម៉ៅមុន្នី មានប្រសាសន៏ថា ការបង់ពន្ធផ្លូវលើគ្រឿងយន្ដកសិកម្ម មានតំលៃថោក ទៅតាមប្រភេទកំលាំងម៉ាស៊ីន។ លោកបញ្ជាក់ថា តាមច្បាប់ត្រូវពិន័យទាំងឆ្នាំចាស់និងឆ្នាំថ្មីដែលមិនបានបង់ ។ លោកថា រីឯស្ទីកឃរ័សម្រាប់សំគាល់ពន្ធផ្លូវត្រាក់ទ័រមិនអាចយកទៅបិទជាប់ គោយន្ដថាឡេថងបានទេ ។

យ៉ាងនេះក្ដី បើតាមបង្កាន់ដៃផាកពិន័យពន្ធផ្លូវ ដែលសរសេរមិនច្បាស់ ដែលចុះហត្ថលេខាដោយ លោក ហន សម្ភស្ស ដែលអ្នកយកព័ត៌មានយើងទទួលបាន បង្ហាញថា ទឹកប្រាក់នោះមានចំនួនតែបីម៉ឺនរៀលប៉ុណ្ណោះ ខុសពីការលើកឡើងរបស់ប្រជាកសិករថា បានបង់លុយពន្ធផ្លូវចំនួន១២ម៉ឺនរៀល។ រីឯប័ណ្ណបង់ពន្ធផ្លូវលើគោយន្តជាប័ណ្ណសម្រាប់ត្រាក់ទ័រមែន។

មន្ដ្រីសម្របសម្រួល បណ្ដាញរួបរួមគណនេយ្យភាពសង្គម នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សនជ័យ មានប្រសាសន៏ថា មន្ដ្រីពន្ធដារដែលទទួលលុយលើសពីចំនួនចុះក្នុងវិក័យប័ត្រ ចាត់ទុកអំពើពុករលួយ ។លោកជម្រុញឲ្យក្រសួងសេដ្ឋកិច្ច សិក្សាឲ្យបានច្បាស់លាស់ ថាតើគ្រឿងចក្រ និងមធ្យោបាយដឹកជញ្ជូនកសិកម្ម មានប៉ុន្មានប្រភេទមាន នៅស្រុកខ្មែរ ដែលត្រូវបង់ពន្ធ ដើម្បី ជៀសវាងមន្ដ្រី ពន្ធដារឆ្លៀតឱកាសពុករលួយ៕ ដោយ៖ បូ សាវី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន1379ដង ប៉ូលិស​ឃុំ​ខ្វាវ​ខេត្តសៀមរាប​បាញ់​យុវជន​ម្នាក់​​​ឱ្យ​រង​របួស​ដោយ​ស្មាន​ថា​ចោរ   អាន1524ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1668ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1390ដង យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប   អាន2528ដង មហាសេដ្ឋី បៀល ហ្គេត នឹងបង្កើតស្រោមអនាម័យ ម៉ូដែលថ្មីសម្រាប់បុរស់   អាន1520ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1363ដង ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ   អាន833ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1500ដង បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1324ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1639នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    12876នាក់
ខែនេះ    119954នាក់
ឆ្នាំនេះ   2577857នាក់
សរុប   51937783នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 11:28