ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរថយន្តដឹកឈើ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 03:46 នាទី ចំនួនអានៈ 1630

លោក អ៊ំ អមរ៉ា ស្នងការ​រងទទួល​បន្ទុក​ផ្នែកបង្ក្រាប​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត បាន​រង​ការ​រិះ​គន់​ពី​មជ្ឈ​ដ្នាន​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ក្រុង​សៀមរាប​ថា លោក​បានកាង​ និង​​ទទួល​ផល​ប្រ​យោជន៍​ពី​ក្រុម​ហ៊ុន​ដឹក​ឈើ​លើស​ច្បាប់កំណត់ ​​លើស​ទម្ងន់ ពី​ខេត្ត​នានា​យក​មក​លក់ចែក​ចាយ​ក្នុង​ខេត្តសៀមរាប និង​ឆ្លង​កាត់​ខេត្ត​សៀមរាប​យក​ទៅ​លក់​នៅ ខេត្តបន្ទាយ​មាន​ជ័យ និង​ខេត្តបាត់​ដំ​បង។

ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​ណ៍​បាន​អោយ​ដឹង​ថា នៅ​ខែឧសភា ឆ្នាំ២០១៥នេះ មាន​ក្រុម​ហ៊ុន​ជិត​១០​ប្រើ​រថ​យន្ត​ម៉ាកយី​ឌុប​ ដឹក​ឈើ​លើស​ទម្ងន់ ចូល​ខេត្ត​សៀមរាប និង​ឆ្លង​កាត់​ខេត្ត​សៀមរាប​ យក​ទៅ​លក់​ចែក​ចាយ​នៅ​ខេត្តបាត់​ដំ​បង និង​ខេត្ត​បន្ទាយ​មាន​ជ័យ ក្នុង​មួយ​យប់ៗ​​ជិត​១០​ក្រឿង តែ​មិន​មាន​សមត្ថ​កិច្ច​ណា​ចុះ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​ច្បាប់​នោះទេ តែ​បែ​ជាលេច​លឺ​ព័ត៌មាន​ចចាម​អារាមថា មាន​សមត្ថកិច្ច​ខ្លះ​ចេញមុន​កាង​រថ​យន្ត​ដឹក​ឈើ  និង​បាន​ទទួល​ផល​ប្រ​យោជន៍ ឬ​លាភសការៈក្រោម​តុ ពី​ក្រុម​ហ៊ុន​ដឹក​ឈើ​លើស​ទម្ងន់​ទាំង​នោះទៅ​វិញ។

ប្រ​ភព​ព័ត៌មាន​ពីក្រុម​អ្នក​សារព័ត៌មាន​ខេត្ត​សៀមរាប​បាន​បង្ហើបថា កាល​ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥​វេលាម៉ោង​ជាង១២​យប់​ឈាន​ចូល​ថ្ងៃទី២៣ លោក អ៊ំ អមរ៉ា ស្នង​ការ​រង​ខេត្ត​សៀមរាប​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​សេដ្ឋ​កិច្ចបាន​កាក់​រថ​យន្ត​ម៉ាក​យីឌុប​ដឹក​ឈើ​ពី​ខេត្ត​ព្រះ​វិហ៊ារ​របស់ក្រុម​ហ៊ុន​ រត្នសម្បត្តិខូអិលធីឌី នៅ​ចំណុច​ខាលិច​ជញ្ជីថ្លឹង​រថ​យន្ត​ ស្ថិត​ក្នុង​ស្រុក​ពួក ខេត្តសៀមរាប។ ប្រ​ភព​បន្ថែមថា លោក អ៊ំ អមរ៉ា បាន​ជិះ​រថម៉ាក់ឡង់គ្រីស័រ៤៧០ពណ៍​ប្រ​ផេះជាមួយ​លោក ចាន់​វណ្ណសុង ប្រធាន​អង្គការ​ពារ​ធនធានធម្ម​ជាតិ និង​សត្វ​ព្រៃ ប្រ​ចាំ​បួន​ខេត្ត ទៅ​កាក់​ត្រួត​ពិនិត្យរថ​យន្ត​ដឹក​ឈើ​ខាងលើ បន្ទាប់​មក​ក៏ដោះលែង​រថ​យន្ត​នោះទៅវិញ​។ អ្នក​កសែត​ម្នាក់​សុំ​មិន​បញ្ចេញឈ្មោះបាន​អោយ​ដឹងថា លោកបាន​ទៅ​សុំ​លុយចាក់​សាំង​ពី​​អ្នក​រត​ការ​ណ៍ឡាន​ដឹក​ឈើ​ខាង​លើ​ តែ​ត្រូវ​បាន​អ្នក​រតការ​ណ៍រូបនោះ​​ឆ្លើយ​ថា មិន​មាន​លុយ​អោយ​ទេ ព្រោះ​លោក ស្នង​ការ​រង​ អ៊ំ​ អមរ៉ា ទើប​តែ​យក​អស់​៣០០(បីរយ)ដុល្លារអំមិញៗនេះ។

លោក ចាន់ វណ្ណសុង ប្រធាន​អង្គការ​ការ​ពារ​ធនធាន​ធម្មជាតិ និង​សត្វ​ព្រៃ ប្រចាំ​ខេត្តសៀមរាប​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​ម៉ោង​១២ និង​១៣នាទីរសៀល​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៥​នេះថា លោក ពិត​ជាបាន​ដដឹក​លោក អ៊ំ អមរ៉ា ស្នង​ការ​រងទទួល​បន្ទុក​ផ្នែក​បង្ក្រាប​បទ​ល្មើស​សេដ្ឋ​កិច្ចខេត្ត​ទៅ​កាក់​រថ​យន្ត​នោះមែន តែត្រង់​ថា គាត់​បាន​យក​លុយ​ ឬអត់​នោះ​លោក​មិន​បាន​ដឹង​ទេ តែ​លោក​ដូច​ជា​មិន​បាន​ឃើញ​អ្នក​រត​ការ​ឈើ​អោយ​លុយ​លោក អ៊ំ អមរ៉ា នោះទេ។

អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​សុំ​ការ​បំ​ភ្លឺ​ពី​បុរស​ម្នាក់​មាន​វ័យ​ប្រ​ហែល​ជាង​៣០​ឆ្នាំ កំពស់​ប្រ​ហែល​១៦៥​សង់ទីម៉ែត្រ សម្បុរសណ្តែកបាយ​ដែល​ជាអ្នក​រត​ការ​អោយ​ក្រុម​ហ៊ុន​ដឹក​ឈើ​ រត្នសម្បត្តិខូអិលធីឌី​ ខាងលើ តាម​រយៈទូរស័ព្ទនៅ​រសៀលថ្ងៃទី២៩នេះ តែលោកបាន​ធ្វើ​ការ​បដិសេធថា លោក​មិន​មែន​ជា​អ្នក​រត​ការ​អោយ​ក្រុម​ហ៊ុន​ខាងលើនេះទេ រួច​ក៏បិទ​ទូរស័ព្ទ​បាត់ទៅ។

នៅ​ម៉ោង​១ និង​៣១នាទីរសៀល​ថ្ងៃទី២៩នេះ លោក អ៊ំ អមរ៉ា ស្នង​ការ​រង​ទទួល​បន្ទុក​ផ្នែក​បង្ក្រាប​បទ​ល្មើស​សេដ្ឋ​កិច្ចខេត្តសៀម​រាប បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កាល​យប់​ថ្ងៃទី២២លោក បាន​កាក់​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​មែន តែ​មិន​បាន​យក​លុយ​ពី​អ្នក​រត​ការ​ឈើ​ដូច​ការ​ចោទ​ប្រ​កាន់​ខាងលើ​នោះ​ទេ។ លោក អ៊ំ​ អមរ៉ា បាន​បន្ត​ថា យប់នោះ​លោក​បានត្រួត​ពិនិត្យ​ច្បាប់​ដឹក​ឈើ ហើយ​បាន​ខល​ហៅ​ខាង​មេ​ព្រៃ អោយ​មក​ជួយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ តែ​មេព្រៃ​ប្រាប់​ថា បាន​ត្រួត​ពិនិត្យ​រួច​ហើយ គឺ​ខាង​ក្រុម​ហ៊ុន​ដឹក​ត្រឹម​ត្រូវ​តាម​ច្បាប់​ ដូច្នេះលោក​ក៏បាន​ដោះ​លែង​រថ​យន្ត​ដឹក​ឈើ​នោះទៅ។ លោក អ៊ំ​ អមរ៉ា បាន​បន្ថែមថា លោក​មិន​ដែល​មាន​គំនិត​យក​លុយ​កាក់​ពី​បទ​ល្មើស​នោះ​ទេ បើ​លោក​ចេះ​យក​លុយ​មាន​យូហើយ។ លោក អ៊ំ​ អមរ៉ា បាន​បន្ថែមទៀតថា កាល​ពី​យប់ថ្ងៃទី២៥មាន​អ្នក​កាសែត​មួយក្រុម​តាមកាក់រថ​យន្ត​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​នៅ​ផ្លូវ​ក្រវ៉ាត់ក្រុង​សៀមរាប ហើយខាង​​មេព្រៃ​គេ​បាន​ខល​ទៅ​រាយការណ៍ជូន​លោក​ព្រះ​រាជ​អាជ្ញា បន្ទាប់​មក​លោកព្រះ​រាជ​អាជ្ញាបាន​ទូរ​ស័ព្ទ​អោយ​លោក​ទៅ​មើល លោក​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ហើយ​ហៅ​អ្នក​កាសែត​មក​នែនាំថា អ្នក​កាសែត​មិន​ត្រូវ​កាក់​ឡាន​គេ​ផ្តេស​ផ្តាស​ចឹងទេ តែ​អ្នក​កាសែត​យល់​ច្រឡំ​ថា គាត់​ទៅ​កាង​ឈើ​ចង់​ចាប់​អ្នក​កាសែត​ទៅវិញ។ លោក អ៊ំ​ អមរ៉ា បាន​បន្ថែមទៀតថា កាល​ពីថ្ងៃទី២៦ ឈាន​ចូល​ថ្ងៃទី២៧ លោក​បាន​ចាប់​រថ​យន្ត​ដឹក​ឈើ​លើស​ច្បាប់​កំណត់​២គ្រឿង​របស់​ក្រុម​ហ៊ុន​ទ្រីភាព បញ្ជូន​ទៅ​អោយ​មេ​ព្រៃ​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​។លោក​បន្ថែម​ចុង​ក្រោយថា អោយ​តែ​ដឹក​ឈើ​ខុស​ច្បាប់​ ឬ​លើស​ច្បាប់​កំណត់ គឺលោក​​ចាប់ មិន​យក​លុយដូចការ​ចោទប្រកាន់នោះទេ។

លោក ទា គឹម​សុទ្ធ នាយ​ខ័ណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃទី២៩នេះថា លោក​រីក​រាយ​ក្នុង​ការ​សហការ​ជានិច្ច​អោយ​តែ​មាន​អ្នក​រាយការណ៍ពី​ករណី​បទ​ល្មើស​ព្រៃ​ឈើ​។ លោក​បន្តថា មាន​ក្រុម​ហ៊ុន​មួយចំ​នួន​ដឹក​ឈើ​ឆ្លងកាត់​ខេត្ត​សៀមរាប មិន​បាន​រាយករណ៍ជូន​កាត់​ទេ ប្រោះ​គេ​ដឹក​ឈើ​យក​ទៅ​ខេត្ត​ផ្សេងៗ ម្យ៉ាង​ទៀត​គ្រប់​ការ​ងារ​ទាំង​ឡាយ​វាមិន​អាច​ធ្វើ​បាន​ល្អ​១រយ​ភាគ​រយ​នោះ​ទេ ជូន​កាល់​បទ​ល្មើស​នៅ​ឆ្ងាយ ទៅ​ក្រដល់ ជូនកាល​កូន​ចៅ​ជាប់​រវល់​ប្រើ​មិន​បាន​ ព្រោះ​ក្រៅ​ម៉ោង​ការងារ។  លោក ទាគឹម​សុទ្ធ បាន​បន្ថែម​ថា សូម​អោយ​អ្នក​កាសែត​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា កុំ​រិះ​គន់​ក្នុង​ការ​ផ្ចាញ់​ផ្ចាល ហើយ​ចាប់ពី​ថ្ងៃនេះទៅ​សូម​អោយ​ជួយ​រាយការណ៍ជូន​លោកបើ​មាន​ករណីបទល្មើស​ព្រៃឈើ​ឆ្លង​កាត់​ ឬកើត​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប។

បើ​ទោះ​ជា​មាន​ការ​បក​ស្រាយ​ពី​លោក អ៊ំ អមរ៉ា ស្នង​ការ​រង​ខេត្ត​សៀមរាប​ថា មិន​បាន​កាង​ឡាន​ដឹក​ឈើ ហើយ​ក៏មិន​បាន​យក​លុយ​ពី​ឡាន​ដឹក​ឈើ​ ដូច​ខាលើ​នេះ​ក៏ដោយ តែ​ក្រុម​អ្នក​តាម​ដាក​ហេតុការណ៍​នៅ​​ខេត្ត​សៀមរាប​ អះ​អាងថា កាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៥ លោក អ៊ំ អមរ៉ា បាន​ជិះ​រត​យន្ត​ម៉ាកឆ្លាញ ពណ៍ស្ករ ជាមួយលោក ឃ្លោគ ស៊ីដា ជា​ប៉ូលីស​សេដ្ឋ​កិច្ច​ដែល​ជា​កូន​ចៅ​របស់​លោក តាម​អេស្គគ(តាមពីក្រោយ)រថ​យន្ត​ដឹក​ឈើ​តាំង​ពី​ចំ​នុច​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) ក្នុង​ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប រហូត​ឆ្លង​ផុត​ក្រុង​សៀមរាប ដោយ​មិន​បាន​កាក់​សួរ​នាំ​រថ​យន្ត​ដឹក​ឈើ​នោះ​ទេ តែ​បើ​រថ​យន្ត​តាម​ពី​ក្រោយរហូត ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​តាម​ដាន​ហេតុការណ៍​ឆ្ងល់ថា តើ​លោក​បើ​ក​រថ​យន្ត​តាម​ពី​ក្រោយ​រថ​យន្ត​ដឹក​ឈើ​ធ្វើ​អ្វីដែរ? មេច​បាន​មិន​កាក់​សួរ​នាំ​? ឬបើក​តាម​ការពារ​សុវត្ថិភាព​រថ​យន្ត​ដឹក​ឈើ​?

នៅ​ម៉ោង៤​រសៀលថ្ងៃទី២៩នេះ អ្នកយកព័ត៌មានយើង​មិន​អាច​សុំការ​បន្យល់ពីលោក កើត​ វណ្ណារ៉េត ព្រះរាជ​អាជ្ញាសាលាដំ​បូង​ខេត្តសៀមរាប​បាន​ទេព្រោះ​ទូរស័ព្ទនៅក្រៅ​តំ​បន់សេវា ពាក់​ព័ន្ធ​កាល​ពី​យប់​ថ្ងៃទី២៤ ខាងលើ ដែល​លោក អ៊ំ អមរ៉ា អះអាងថា ព្រះ​រាជអជ្ញាបាន​អោយ​គាត់​ទៅមើល​អ្នក​កាសែត​កាក់រថ​យន្ត​ដឹក​ឈើ​របស់ក្រុម​ហ៊ុន។

ប្រ​ភព​ព័ត៌មាន​ទើ​ប​បាន​ប្រាប់​បន្ថែម​នៅ​រសៀល​ថ្ងៃទី២៩នេះថា នៅ​ម៉ោង​៤ទាប​ភ្លឺ​ថ្ងៃ​ទី​២៩​នេះ​មាន​​រថ​យន្ត​យី​ឌុប​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​៤គ្រឿង​ទៀត​បាន​ឆ្លាង​កាត់​ខេត្ត​សៀមរាប​ តែ​មិន​មាន​អ្នក​ណា​ហ៊ាន​សួរ​នាំ​នោះ​ទេ ហើយ​ក្រុម​អ្នក​កាសែត​ក៏មិន​ហ៊ាន​តាម​សួរនាំ​ថត​រូប​ដូច​ពី​មុន​នោះ​ដែ​រ​ ព្រោះ​មាន​ពាក្យ​ចចាមអារាម​បាន​និយាយថា សមត្ថ​កិច្ច​ខេត្ត​សៀមរាប​កំ​ពុង​រៀប​គំ​រោង​ចាប់​ខ្លួន​អ្នក​កាសែត​ណា​ដែល​ដេញ​តាម​សាកសួរ​ថត​រូប​រថ​យន្ត​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ជិត​១០ដែល​ឆ្លង​កាត់​ខេត្ត​សៀមរាប និង​ដឹក​ដាក់​តាម​ដេប៉ូក្នុង​ខេត្ត​សៀមរាប​ ​ជារៀង​រាល់​យប់ ដូច​ហែកឋិនទាន៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2668ដង លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លង?...    អាន2501ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1667ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន2143ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1854ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន2419ដង អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន   អាន1815ដង សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1639ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1587ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន1567ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39795នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82128នាក់
ខែនេះ    229401នាក់
ឆ្នាំនេះ   2973705នាក់
សរុប   56572601នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:17