បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 2577

ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្រាសាទ​អង្គរ​វត្ត មិន​ដូច​ជា​ខ្លោង​ទ្វារ​របស់​ខ្មែរទេ បែជាដូច​ជាខ្លោងទ្វារ​របស់​យួន​ចិន​ទៅ​វិញ។

ជាក់ស្តែង​ខ្លោង​ទ្វារ​ពីរ​ត្រូវ​បាន​គេ​សាង​សង់នេះគឺ មួយនៅ​ចំ​ផ្លូវ​ចូល​ខាងលិច​នៃ​ខ្លោង​ទ្វារ​ប្រា​សាទ​អង្គរវត្ត ឯខ្លោង​ទ្វារទីពីរគឺនៅ​ចំ​ច្រក​ផ្លូវ​ខាង​ត្បូង​នៃ​ប្រាសាទ​អង្គរ​វត្ត ហើយ​កាល​ពី​ថ្ងៃ​ទី០៤ ខែមេសា ឆ្នាំ២០១៥នេះ ខ្លោង​ទ្វារ​ទី​ពីរ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ការ​សាង​សង់ទាំង​ស្រុង​​នៅ​ឡើយទេ។

ពល​រដ្ឋ​ទាំង​ចាស់​ទាំងក្មេង​នៅ​ខេត្តសៀមរាប រអូរទាំឆ្ងល់ថា តើ​អ្នកឆ្នៃម៉ូដ្ឋ​ខ្លោង​ទ្វារដែល​ដាក់​តាំង​នៅ​ផ្លូវ​ចូល​ប្រា​សាទ​អង្គរ​វត្តទាំង​ពីរ​​នេះគេ​ទៅ​រៀន​នៅ​ប្រទេស​​ណាដែរ? បាន​ជាសាង​សង់​ខ្លោង​ទ្វារ​នៅ​មុខ​ប្រាសាទបុរាណរបស់​ខ្មែរ បែជា​ខុស​ប្លែក​ពី​ខ្លោង​ទ្វារ​បុរាណតាម​ប្រាសាទ​ផ្សេង​ៗ វា​ទៅ​ជា​ខ្លោង​ទ្វារ​កូន​កាត់ ដោយ​មាន​ចំ​ណុច​មួយ​ចំ​នួន​ដូច​ខ្លោង​ទ្វារ​ចិន​យួនទៅវិញ។

ចំណុច​ដែល​ពលរដ្ឋ​ខ្មែរ​រិះ​គន់​ទៅ​លើ​ខ្លោង​ទ្វារ​នេះ​គឺ ទីមួយការ​លាប​ពណ៍ឆើត​ឆាយ មាន​ពណ៍លឿង ពណ៍ក្រហម ទីពីរម៉ូដ្ឋ​មួយបន្ទះនៅ​ក្រោម​អក្សរ​អង្គរ​សង្ក្រានវាដូច​ម៉ូដ្ឋ​ខ្លោង​ទ្វារ​របស់​​ចិនយួន ទីបីបន្តោងផ្លែស្វាយសងខាង​ក្រោម​ខ្លោង​ទ្វារក៏មិន​សម​នឹងដាក់​ និង​ទីបួនកន្លែង​កន្ទុយ​នាគវា​​គ្រាន់​តែ​កែពី​អក្សរ​យួនចិនទៅ​ជា​កន្ទុយនាគតែ​ប៉ុណ្ណោះ។​

អ្នក​ខ្លះគេរិះគន់ធ្ងន់ទៅ​លើ​ពណ៍របស់​ខ្លោង​ទ្វារ​សង្គ្រានខាង​លើថា ការ​លាប​ពណ៍​ឆើត​ឆាយ​ លឿងក្រហម បែបនេះវាធ្វើ​អោយ​លុប​បាត់​សោភ័ណភាព​ប្រាសាទ​បុរាណខ្មែរ ដែល​អាច​ធ្វើ​អោយ​ភ្ញៀវ​បរទេស​គេ​យល់​ច្រឡំថា ខ្មែរ​ក៏មាន​ខ្លោង​ទ្វារដូច​ចិន​យួន​ដែរ ឬ​អាច​អោយ​ជន​បរទេស​គេ​ច្រឡំ​ថា ខ្មែរ​លួច​ម៉ូដ្ឋ​របស់​គេខ្លះៗ​​មក​ប្រើ​ប្រាស​។

បើ​យោង​តាម​ប្រ​វត្តិសាស្រ្ត​ ប្រជាជន​ខ្មែរ​មាន​ដើម​កំ​ណើត​តាំង​ពី​សត្តវត្សទី១នៃគ្រឹះសករាជ ដែល​មាន​ឈ្មោះថា ហ្វូណន ឬនគរភ្នំ ដែល​បាន​ចារទុក​ក្នុង​ផែន​ទីប្រ​វត្តិសាស្រ្ត។ ដូច្នេះ​ស​បញ្ជាក់​អោយ​ឃើញ​ថា ខ្មែរ​មាន​វប្បធម៌ អ​រិ​យ​ធម៌របស់ខ្លួន​តាំង​ពី​យូរ​លុង​ណាស់មក​ហើយ មិន​មែន​ទើប​តែ​ដើរ​ឈ្លានពាន​វាទទីលួច​ប្លន់​ទឹក​ដី​គេ​មក​ធ្វើ​ជា​របស់​ខ្លួន​ដូច​ប្រ​ទេស​មួយ​ចំ​នួន​នោះ​ទេ។ បុព្វ​បុរស​ខ្មែរ​បាន​បន្សល់ទុក​ប្រាង្គ​ប្រាសាទ​បុរាណជាច្រើន​នៅ​កម្ពុជា​ សំ​រាប់​កូន​ខ្មែរ​ជំ​នាន់ក្រោយ​ ដែល​អាច​និយាយ​បាន​ថា ខ្មែរ​អាច​ទទួល​ចំ​ណូល​ពី​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​អន្តរជាតិជា​ច្រើន​សន្ធឹក​សន្ធាប់​សំ​រាប់​ការ​អភិវឌ្ឍន៍ប្រ​ទេស​ជាតិ និង​ចិញ្ចឹម​ប្រ​ជា​រាស្រ្ត​របស់​ខ្លួន។

ភ្ញៀវទេស​ចរណ៍​ជាតិ​ និង​អន្ត​រជាតិ​មួយ​ចំ​នួន​បាន​និយាយថា ការ​ធ្វើ​កម្មវិធី​អង្គរ​សង្ក្រាន​នៅ​តំ​បន់​ប្រាសាទ​អង្គរ​វត្ត​ និង​អង្គរ​ធំនៃ​ខេត្ត​សៀមរាប​នេះ វាពិត​ជា​ធ្វើ​អោយ​មាន​ការ​ទាក់​ទាញ និង​អាច​ទទួ​ល​បាន​ចំ​ណូល​ពិត​មែន​ តែ​ក៏មាន​គុណ​វិប្បត្តិមួយ​ចំ​នួន​ដែរ ដូច​ជាការកក​ស្ទះ​ច​រា​ចរណ៍​រាប់​​សិបម៉ោងពេល​ធ្វើ​ដំ​ណើរ​ ដែល​ធ្វើ​អោយ​អ្នក​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិពិបាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ទៅ​ទស្សនា​ប្រាសាទ​នានាក្នុ​បរិវេណអង្គរ។ ពួកគាត់​បន្តថា បើ​អ្នក​រៀប​ចំ​កម្មវិធីនេះប្តូរ​ទីតាំង​ ដោយ​រក​ទី​តាំង​ណា​ដែល​ទំ​នេរ​ មាន​ទីធ្លាធំ​ទូលាយ​នោះ​វា​ប្រ​សើ​ជាជាង វា​អាច​អោយ​អ្នក​ទស្សនា​អាច​ចូល​រួម​បាន​ច្រើន​ ហើយ​វា​មិន​ប៉ះ​ពាល់ដល់​ការ​ធ្វើ​ដំ​ណើរ​ទៅ​ទស្ស​នា​ប្រា​សា​ទ​អង្គរ​វត្ត និង​ប្រាសាទជាច្រើន​ទៀត ព្រោះ​ភ្ញៀវ​ទេសចរណ៍​គេមក​លេង​ខេត្ត​សៀមរាប គឺគេ​មក​មើល​ប្រាសាទ​បុរាណ មិន​មែន​មក​មើល​កម្ម​វិធី​អង្គរ​សង្ក្រាន​ទេ។

ជុំ​វិញ​ការ​រិះគន់​ដើម្បី​ស្ថាបនា​ខាងលើ​នេះ ពល​រដ្ឋ​ខ្មែរ​សង្ឃឹមថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធី​អង្គរ​សង្ក្រាន និង​ធ្វើ​ការ​ពិចារណា​ កែលំ​អ​សាឡើងវិញ​ចំ​ពោះ ខ្លោង​ទ្វារ​ដែល​មាន​ការ​រចនាបែប​ច្របូក​ច្រ​បល់លាយ​ឡំ​បែបនេះ៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1580ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន2180ដង ជំនន់ទឹកពីថៃលិចភូមិខ្មែរ៥ភូមិឃុំអូរបីជាន់    អាន1708ដង ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក   អាន4049ដង លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហ?...    អាន2375ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2662ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន2267ដង អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ   អាន1669ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1565ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន2252ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32265នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74598នាក់
ខែនេះ    221871នាក់
ឆ្នាំនេះ   2966175នាក់
សរុប   56565071នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:40