លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០

ដោយៈ សហការី ខេត្តបាត់ដំបង ថ្ងៃទី 30 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 2593

ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត្ត​បាត់ដំបង ត្រូវបាន និង​កំពុង​ឈានទៅ​ធ្វើ​អាជីវកម្ម​នៅលើ​ជួរ​ភ្នំ​ថ្ម​ក្រហម​មួយកន្លែង​ទៀត ហើយ ដើម្បី​ប្រមូលយក​ប្រភេទ​ថ្ម​ពណ៌​ម្តង បន្ទាប់ពី​បាន​ប្រមូលយក​ថ្មកែវ សឹងតែ​រលាយ​តួ​ភ្នំ​១៥០ អស់​មួយ​ចំហៀង​រួចមក​។

គួរ​បញ្ជាក់ថា កាលពី​ដើមឡើយ ជួរ​ភ្នំ​១៥០​ទាំងមូល មានការ​ការពារ និង​អភិរក្ស​យ៉ាង​ល្អ​ទៅលើ​ដើម​រុក្ខជាតិ​នានា​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នេះ រហូត​ធ្វើ​ឲ្យ​តួ​ភ្នំ​ទាំងមូល​មាន​ភាពស្រស់​បំព្រង និង​មាន​ពណ៌​ខៀវស្រងាត់ ដែលជា​ចំណែក​មួយ​ក្នុងការ​លើកស្ទួយ​នូវ​សោភ័ណភាព​របស់​អាងទឹក​កំពីងពួយ​ផងដែរ​។

ប៉ុន្តែ​មួយរយៈ​ក្រោយ​មកនេះ ក៏មាន​បញ្ហា​មួយ​បានកើត​ឡើង និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នេះ​មានការ​ខកចិត្ត​យ៉ាងខ្លាំង ព្រោះ​អ្វីៗ​ដែល​ពួកគេ​ខំប្រឹង​ថែ ត្រូវបាន​ក្រុមហ៊ុន​មួយ​ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា វ័យក្មេង​ម្នាក់ ដាក់​គ្រឿងចក្រ​ចូលទៅ​ទន្ទ្រាន​ឈូសឆាយ​ដោយ​ធ្វើ​ការដាក់​គ្រាប់​បំផ្ទុះ បំ​ប៉ើង​ដុំថ្ម​ធំៗ ដើម្បី​ទាញយក​នូវ​ប្រភេទ​ថ្ម​ម្យ៉ាង ដែលមាន​ឈ្មោះថា "​ថ្មកែវ​" ដោយ​គេ​បានដាក់​ម៉ាស៊ីន​កែច្នៃ​នៅ​នឹង​ជើងភ្នំ​តែម្តង ក្នុងការ​ពុស​ជ្រៀក​ដុំថ្ម​ទាំងនោះ​ឲ្យ​ទៅជា​ការ៉ូ​ផ្ទាំងៗ ងាយស្រួល​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​នានា​នៅក្រៅ​ប្រទេស​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ បាន​លើកឡើងថា ពួកគាត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព ព្រោះ​ពេលដែល​គេ​ដាក់​គ្រាប់​ដើម្បី​បំផ្ទុះ​ម្តងៗ ដុំថ្ម​ជាច្រើន​បាន​ហោះហើរ​ព្រោងព្រាត​ដោយ​ឆ្លងកាត់​លើដំបូល​ផ្ទះ​ទៅ​ធ្លាក់​ដល់​ផ្លូវថ្នល់ ហើយ​ម្យ៉ាងទៀត​ព្រៃឈើ​ដែល​ធ្លាប់​តែមាន​ភាពស្រស់​បំព្រង ឥឡូវ​ស្ទើរតែ​ក្លាយ​ជាទី​រហោ​ដ្ឋា​ន​ទៅហើយ ព្រោះ​វិសាលភាព​នៃ​ការធ្វើ​អាជីវកម្ម​របស់​ពួកគេ​មាន​ទំហំធំធេង​ណាស់​នៅលើ​ខ្នងភ្នំ​នេះ​។

ប្រភព​ដដែល​បាន​សង្កាត់​ធ្ងន់​ថា រយៈពេល​ប្រហែល​ជិត​មួយខែ​កន្លងទៅនេះ គេ​បានឃើញ​ក្រុមហ៊ុន​នេះ បាន​លើក​គ្រឿងចក្រ​ចេញទៅ​ចំណុច​មួយ​ផ្សេង​ទៀតហើយ ដោយ​ទុក​កម្លាំង​ខ្លះ​នៅចាំ​កន្លែង គឺ​ចំណុច​ថ្មី​ដែល​គេ​ទៅ​ឈរជើង​នេះ ស្ថិតនៅ​ខាងលិច​ភ្នំ​តា​គ្រាម គឺ​នៅលើ​ជួរ​ភ្នំ​ថ្ម​ក្រហម បើ​គេ​សំលឹងមើល​ពី​ផ្លូវ គឺ​មិនអាច​មើលឃើញ​ឡើយ ព្រោះ​វា​ស្ថិតនៅ​ខាងក្រោយ​ភ្នំ​តា​គ្រាម ដូច្នេះ​គេ​អាចមាន​លទ្ធភាព​ធ្វើ​យ៉ាង​ឆ្ងាញ់​ដៃ ហើយ​នៅ​ទីតាំង​ទី​ពីរ​នេះ គឺ​ប្រភព​គ្រាន់តែ​ដឹងថា ជាការ​ធ្វើ​អាជីវកម្ម​យក​ប្រភេទ​ថ្ម​ពណ៌​។

​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​លើ​សម្បត្តិ​ធម្មជាតិ​ទាំងនេះ លោក ជឺ ឈាង ប្រធាន​មន្ទីរ រ៉ែ និង​ថាមពល បាន​លើកឡើងថា គេ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ តែ​ចំពោះ​វិសាលភាព​នស​ការធ្វើ​អាជីវកម្ម លោក​មិនបាន​ចាំ​ទេ​។

​ថ្លែងប្រាប់​​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​នា​កាល​ព្រឹក​ថ្ងៃទី​២៨ ខែមីនា​ លោក​អភិបាលខេត្ត ច័ន្ទ សុផល បានលើកឡើង​យ៉ាងខ្លី ខណៈដែល​រូបលោក​កំពុងស្ថិត​នៅក្នុង​អង្គប្រជុំ​ថា លោក​ក្តាប់​មិន​ជុំ​ទេ​ក្នុង​រឿងនេះ ទាល់តែ​សួរ​ទៅខាង​មន្ទីរជំនាញ ទើប​គេ​ដឹង​។

ប្រភព​មួយចំនួន​បាន​និយាយថា បើ​ច្បាប់​មិនបាន​កំណត់​វិសាលភាព​នៃ​ការធ្វើ​អាជីវកម្ម​ឲ្យ​បានច្បាស់លាស់​ទេនោះ អនាគត​ជួរ​ភ្នំ​ទាំងនេះ​ប្រាកដជា​រលាយ ហើយ​ភោគផល​រ៉ែ​ធម្មជាតិ​ក៏​នឹង​វិនាស​ទៅ​ដែរ។ ពល​រដ្ឋ​ក៏បាន​រិះ​គន់ថា លោក ចាន់សុផល មិន​គួរ​ឆ្លើយថា ក្តាប់មិន​ជុំ​នោះទេ ព្រោះ​លោក​ជាចៅ​ហ្វាយ​ខេត្ត​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន​ពេញ​ចិត្ត​ហើយ​តែង​តាំងជាចៅ​ហ្វាយ​ខេត្ត​បាត់ដំបង ពាក្យថា​ក្តាប់​មិន​ជុំជាភាសា​អសមត្ថភាព​បំ​ផុត​៕ ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន3478ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1886ដង ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1778ដង កម្មករ រោងចក្រ អារីឃ្វេសិន ដួលសន្លប់ ជាច្រើននាក់បន្តបន្ទាប់    អាន1672ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន2997ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន1715ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1647ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន1570ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន1547ដង ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច   អាន1994ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32429នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74762នាក់
ខែនេះ    222035នាក់
ឆ្នាំនេះ   2966339នាក់
សរុប   56565235នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:46