លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 10:55 នាទី ចំនួនអានៈ 2333

លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក មេ​មិនដឹង​កូន កូន​មិនដឹង​មេ ធ្វើការ​ទាំង​កំហឹង សំណុំរឿង​មួយ​រក​អ្នក​កាន់​ច្បាស់លាស់​ពិតប្រាកដ​មិនបាន​ ដែល​នាំអោយ​មាន​ការ​រិះ​គន់​យ៉ាង​ធ្ងន់ថ្ងូរ​ពី​សំ​ណាក់​រពរដ្ឋ​ទូ​ទៅ។

​ជាក់ស្តែង​សំណុំរឿង​ព្រហ្ម​ទ​ណ្ទ​លេខ​៣៥ របស់​អ្នកសារព័ត៌មាន​២​រូប ដែល​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែគុម្ភៈ​កន្លងមក ត្រូវបាន​គេ​ដឹងថា ការចាប់​ដោយ​គ្មាន​ដីការ គ្មាន​ការសាកសួរ ចាប់​ទាំង​បង្ខំ​យកទៅដាក់​ពន្ធ​នាគារ​ទាំ​ង​យប់ បង្ករ​​ឲ្យ​មានការភ្ញាក់​​ផ្អើល​ពេញ​ក្រុង​ព្រះវិហារ វា​ប្រៀបបាន​ទៅនឹង​បង្ក្រាប​ឧក្រិដ្ឋជន ឬ​ឃាត្ត​ករ​​សម្លាប់​មនុស្ស​អ​ញ្ជឹ​ង ដែល​ទង្វើ​ទាំង​នេះ​ត្រូវបាន​គេ​រិះគន់​យ៉ាងខ្លាំង​ទៅ​លើ​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ ដែល​គាត់​មាន​មាត់​អត់​ក្រ​ឡើ​ត ចេះតែ​និយាយ​ឲ្យ​ផុត​តែ​ពី​មាត់​ថា សំណុំរឿង​របស់​អ្នកសារព័ត៌មាន​ពីរ​នាក់ ត្រូវបាន​បញ្ជូនទៅ​ឲ្យ​លោក​ចៅក្រម​ទៅហើយ តែ​តាមពិត​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញា​ស្ទាវ ត្រូវបាន​មាន​ចេតនា​ផ្អិ​ប​សំណុំរឿង​ចោល មិន​ខ្ចី​ចាត់ការ​បញ្ជូន​តាម​នីតិ​វិធី​នៃ​ច្បាប់​ក្នុង​ប្រព័ន្ធតុលាការ ទោះជា​មានការ​បញ្ជា​ណែនាំ​ពី​លោក​អគ្គព្រះរាជអាជ្ញា​ក៏ដោយ ក៏​លោក ឡុង ស៊ីថា ដែល​ត្រូវបាន​​សង្ស័យ​ថា ជា​ព្រះរាជអាជ្ញា​សម្រាប់​កាង​បទល្មើស និង​រកស៊ី​ឈើ​ទាំង​ពូជ​រូបនេះ មិន​ខ្ចី​បញ្ជូន​សំណុំរឿង​អ្នកកាសែត​២​នាក់ ទៅ​ជម្រះ​នោះឡើយ​។

​អ្នកសារព័ត៌មាន មាន​ទូរទស្សន៍ កាសែត វិទ្យុ បានមក​ស៊ើបអង្កេត​លើ​សំណុំរឿង​អ្នកកាសែត​២​រូប​ខាងលើ ដែល​ត្រូវបាន​ចាប់ខ្លួន ទើប​ដឹងថា ការចាប់ខ្លួន​អ្នកកាសែត​២​រូបនេះ គឺ​បណ្តាលមកពី​អ្នកកាសែត​២​រូបនេះ ធ្លាប់​បាន​នាំ​ក្រសួងរដ្ឋបាល​ព្រៃឈើ​ទៅ​ចាប់​សិប្បកម្ម​របស់​ឪពុកក្មេក​របស់លោក ឡុង ស៊ីថា និង​ប៉ះពាល់​សិប្បកម្ម និង​ឈ្មួញ​ឈើ​មួយចំនួន ដែល​លោក ឡុង ស៊ីថា កាង​បទល្មើស​ទាំងនេះ បណ្តាល​ឲ្យ​អាប់ឱន​កិត្តិយស និង​បាត់បង់​ផលប្រយោជន៍​របស់លោក ឡុង ស៊ីថា ទើប​លោក​ព្រះរាជអាជ្ញា​ស្ទាវ​រូបនេះ ចាត់ការ​អ្នកកាសែត​ទាំង​ទទឹង​ទឹស ដោយ​សំអាង​ទៅលើ​ឈ្មួញ​ឆ្លើយ​ដាក់​ក៏​ចាប់​ញាត់​គុក ដោយ​គ្មាន​ដីការ និង​គ្មាន​ស​កម្មភាព​​ជាក់ស្តែង ហើយ​បាន​ឃាត់ឃាំង​សេរីភាព​របស់​អ្នកកាសែត​២​រូបនេះ ដោយ​គ្មាន​ដំណោះស្រាយ ដោយ​សំអាង​ទៅលើ​ខ្លួន​ជា​ព្រះរាជអាជ្ញារង នៃ​ស្ថាប័ន​តុលាការ ចង់​ចាប់​អ្នកណា ចង់​ទម្លាក់កំហុស​ឲ្យ​អ្នកណា ស្រេច​​តែ​អំពើ​ចិត្ត។

ស្ថាប័ន​តុលាការ​នៅក្នុង​ខេត្តព្រះវិហារ​ទាំងមូល ចាប់ពី​លោក​ព្រះរាជអាជ្ញា លោក​ចៅក្រម លោក​ក្រឡាបញ្ជី គឺ​សុទ្ធតែ​ធ្វើ​ការរក​អ្នកទទួលខុសត្រូវ កាន់​សំណុំរឿង​ពិតប្រាកដ​របស់​អ្នកកាសែត​២​រូបនេះ មិនបាន​។ អ្នកសារព័ត៌មាន​បាន​តាម​ដាន​យ៉ាង​កកិ​ត​ដើម្បី​សាក​សួររក​ពន្លឺ​នៃ​ដើមហេតុ ដើម្បី​ធ្វើការ​ដោះស្រាយ​សុំ​ឲ្យ​អ្នកកាសែត​២​រូបនេះ បាន​នៅក្រៅ​ឃុំ តែ​សួរ​លោក​ព្រះរាជអាជ្ញា លោក​ឆ្លើយថា សំណុំ​រឿងនេះ​នៅ​លោក​ចៅក្រម​ឈ្មោះ ពន្លក ដល់​សួរ​លោក​ចៅក្រម ពន្លក លោក​ឆ្លើយថា នៅ​លោក ឡុង ស៊ីថា មិនទាន់​បញ្ជូនមក​ទេ សួរ​លោក ឡុង ស៊ីថា លោក​ឡុង ស៊ីថា ថា​បាន​បញ្ជូនមក​ចៅក្រម​ឈ្មោះ ​ពន្ល​ក។ ចំណែក​លោក ពន្លក បាន​សំដែង​ភាព​ស្មោះស្ម័គ្រ​ឲ្យ​ឃើញ​នូវ​ឯកសារ​ផ្សេងៗ​ថា លោក​រង់ចាំ​ជា​យូរ​មកហើយ តែ​លោក ឡុង ស៊ីថា មិន​ព្រម​បញ្ជូន​ឲ្យ​គាត់ តែបើ​គាត់​បញ្ជូនមក​ពេលណា និង​បញ្ជូន​សម្រេច​ពេលនោះ​ភ្លាម​លោក មិន​ទុក​នាំ​ឲ្យ​ឈឺក្បាល​នោះទេ​។

​ការស៊ើបអង្កេត​របស់​បណ្តាញ​​អ្នកសារព័ត៌មាន​បាន​ចុះ​ពេញ​ខេត្តព្រះវិហារ ដោយ​បែងចែក​តួនាទី​គ្នា ដើម្បី​ស្រាវជ្រាវ​រក​ភាព​ពិត​ពី​ការ​នៅ​ពី​ក្រោយខ្នង ដែល​បាន​ឈរ​ចង្អុល​ឲ្យ​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញា​ស្ទាវ អនុវត្តន៍​ច្បាប់​មិន​ត្រឹមត្រូវ​តាម​នីតិវិធី ដែលជា​មនុស្ស​ឃ្ជីឃ្ជា​​ក្នុង​ការងារ ងាយស្រួល​ក្នុង​ការ​ព​ង្វ​ក់​ស្មារតី​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ទើប​ដឹងថា សំណុំ រឿង​ទាំងនោះ គឺ​នៅក្នុង​ដៃ​លោក ឡុង ស៊ីថា នៅឡើយ​មិនទាន់​បញ្ជូន​ឲ្យទៅ​​ចៅក្រម​នោះទេ​។

​ចំណែក​លោក ម៉ៅ ដែលជា​ដើមបណ្តឹង ដែល​បានដាក់​ពាក្យ​ប្តឹង​មកលើ​អ្នកសារព័ត៌មាន អាកា​ប៉េ បាន​អះ​អាង​ថា លោក​ពុំបាន​ប្តឹង​លោក ឈឿង ចាន់ ដែលជា​បុគ្គលិក​របស់​ទូរទស្សន៍​អប្សរា​នោះទេ លោក ឈឿង ចាន់ គ្រាន់តែ​គេ​ឆ្លើយ​ដាក់​ដោយ​ពុំមាន​ភស្តុតាង ហេតុអ្វី​បាន​ចាប់​គេ​ដោយ​គ្មាន​ដីការ ហើយដាក់គុគ​ដោយ​គ្មាន​ការ​ស៊ើបសួរ​អ្វី​ទាំងអស់ ហើយ​លោក ម៉ៅ បាន​បញ្ជាក់ថា ក្រោយពី​កំហឹង​លោក​បាន​ធូរស្រាល លោក​បាន​ដក​ពាក្យបណ្តឹង​ហើយ តែ​លោក ឡុង ស៊ីថា នៅតែមាន​ចេតនា​ឃុំឃាំង មិន​ព្រម​ដោះស្រាយ​នោះទេ​។ រហូតមកដល់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៥ លោក​អគ្គព្រះរាជអាជ្ញា​បាន​អញ្ជើញ​មក​តុលាការខេត្ត​ព្រះវិហារ ហើយ​ក៏បាន​ណែនាំ​ឲ្យ​លោក ឡុង ស៊ីថា លោក ពន្លក បញ្ជូន​សំណុំរឿង​ទៅ​ជម្រះ តែ​លោក ឡុង ស៊ីថា នៅតែ​ពុំ​ព្រម ដូច្នេះ​ទើព​អ្នកសារព័ត៌មាន​នៅតែ​ក្រាញននៀល​ដេកចាំ​ជាច្រើន​ថ្ងៃ ដោយ​បែង​ចែកគ្នា​ស៊ើបអង្កេត​ជុំវិញ​ករណី​អំពើរ​ពុករលួយ​របស់​លោក ឡុង ស៊ីថា និង​មន្ត្រី​ពាក់ព័ន្ធ និង​សូម​ឲ្យ​អ្នកសារព័ត៌មាន​ជួយ​ជា​កម្លាំង​បន្ថែម​មក​ខេត្តព្រះវិហារ ដើម្បី​ជា​កម្លាំងចិត្ត​តស៊ូ​ដើម្បី​ទាមទារ​រក​ភាព​យុត្ត​ធម៌​ជូន​អ្នកសារព័ត៌មាន​។

​ក្នុងនោះ​ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា បានរៀបចំ​ពាក្យបណ្តឹង​ប្តឹងទៅ​ឧ​ត្ត​មក្រុម​ប្រឹក្សា និង​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ផ្សេងៗ​ឲ្យ​ជួយ​ចុះមក​ស៊ើបអង្កេត​លើ​អំពើពុករលួយ​របស់លោក ឡុង ស៊ីថា​។

​គួរ​ជម្រាប​បន្ថែមថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៥​នេះ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​សារព័ត៌​មាន​​កម្ពុជា បានធ្វើ​សន្និសីទកាសែត​នៅមុខ​សាលាដំបូង​ខេត្តព្រះវិហារ ជុំវិញ​ករណី​លោក ឡុង ស៊ីថា មាន​ចេតនា​ផ្អិ​ប​សំណុំរឿង​របស់​អ្នកកាសែត​ខាងលើ ដោយ​មិន​ព្រម​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ គឺជា​ការ​គំនុំសងសឹក​ចំពោះ​ពួកគេ​ទាំង​២​រូប ដែល​បាន​នាំ​រដ្ឋបាល​ព្រៃឈើ​ទៅ​ចាប់​សិប្បកម្ម​របស់​សាច់ញាតិ​ខ្លួន ទើប​លោក ឡុ ង​ស៊ីថា ខឹង​ច្រឡោ​ច​ចងគំនុំ​ជាមួយ​អ្នកកាសែត​ដោយបាន​រៀបចំ​គម្រោង​ជា​អន្ទាក់​ចោទប្រកាន់​មកលើ​អ្នកកាសែត ដោយ​គ្មាន​ការពិត និង​អយុត្តិធម៌​ជាទីបំផុត។

នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥នេះ កម្ពុជាសុវណ្ណភូមិ​ មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​សាលាដំ​បូង​ខេត្ត​ព្រះវិហារ​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំនង​​៕​​ ប្រភពពី អង្គរថែមស៍

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1918ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន2141ដង រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន2282ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1908ដង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង   អាន2862ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1570ដង ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មា?...    អាន2192ដង ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់...    អាន2184ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1598ដង អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅទល់មុខ CTN   អាន1770ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35496នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77829នាក់
ខែនេះ    225102នាក់
ឆ្នាំនេះ   2969406នាក់
សរុប   56568302នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:49