លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ

ដោយៈ ផ្លុង​ រ៉េត ខេត្តតាកែវ ថ្ងៃទី 31 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 09:52 នាទី ចំនួនអានៈ 1378

សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា បន្ទោស​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក​នៅក្នុងពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​មួយ នៅ​ខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១២ថា ទុក​បញ្ហា​ដី​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​គិរីវង់ ខេត្ត​តាកែវ មិន​ឱ្យ​លោក​ដឹង​អស់​រយៈ​ពេល​៥​ឆ្នាំ ដែល​ស្មើ​នឹង ១.៨២៥​ថ្ងៃ។

សម្តេច​ ហ៊ុនសែន​ បាន​​លើក​យក​​បញ្ហា​កាន់​កាប់​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​អាង​ទឹក​ចាស់​មួយ​កន្លែង​ស្ថិត​ ​ក្នុង​ឃុំ​អង្គប្រាសាទ និង​ឃុំ​រាម​អណ្ដើក ស្រុក​គិរីវង់ ខេត្ត​តាកែវ ដោយ​ស​ម្តេច​បន្ទោស​​ថា មន្ត្រី​ពាក់​ព័ន្ធ​បាន​ប្រជុំ​សម្របសម្រួល​បញ្ហា​នេះ​តាំង​ពី​ឆ្នាំ​២០០៧ មកម្លេះ​ ប៉ុន្តែ​លោក សុខអាន មិន​រាយការណ៍​អំ​ពី​បញ្ហា​ទុក្ខ​លំ​បាក​របស់​រាស្រ្ត​។ សម្តេច​បន្ត​ថា ” អា​រឿង​កំប៉ិច​កំប៉ុក​មិន​គួរ​អោយ​ដឹងចេះ​យក​មក​ប្រាប់ តែ​រឿង​ដី​ធ្លី​ពល​រដ្ឋ​ធំ​ប៉ុន​មេឃ​ មិន​រាយ​ការណ៍ ទុក​អោយ​មាន​បញ្ហាដល់​ទៅ​៥​ឆ្នាំ“។ សម្តេច​មាន​ប្រ​សាសន៍​ថា ពេល​នេះសម្តេច​​សម្រេច​ប្រគល់​ដី​នោះ​ទៅ​ឱ្យ​ពល​រដ្ឋដូច​ការ​ទាម​ទា​របស់​ពួក​គាត់។

ក្នុង​ឱកាស​នេះ​ផង​ដែរ សម្តេច​ អំពាវ​នាវ​អោយ​ពល​រដ្ឋ​កុំ​យក​ដី​ដែល​រដ្ឋ​ចែក​ជូន​ទៅ​លក់​យក​លុយ​លេង​ល្បែង​ស៊ី​សងដល់​ទៅ​ចាញ់​អស់​ តាំង​នាំ​គ្នា​ដើរ​ពនៀចរ​រក​ការ​ងារ​ធ្វើ​។ សម្តេច​បន្ត​ថា និង​ចុះ​ឈ្មោះ​អ្នក​ទទួល​បាន​ប្លង់​កម្ម​សិទ្ធិ​ដី​ដែល​រដ្ឋ​ចែក​ជូន​ទាំង​អស់​ទៅ​ក្នុង​ប្រ​ព័ន្ធ​កុំ​ព្យួទ័រ​ ជៀស​វាង​អ្នក​បាន​ដី​ហើយ​យក​ទៅ​លក់​អស់​រួច​ទៅ​សុំ​នៅ​ខេត្ត​ផ្សេង​ៗទៀត។

ពល​រដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តែង​តែ​និយាយ​តៗ​គ្នាតាម​តុ​កាហ្វេ​ថា វា​ជា​រឿង​ទំ​លាប់​ទៅ​ហើយ​ ដែល​អស់​លោក​មន្រ្តី​ក្រោម​ឱវាតមួយ​ចំ​នួន​​របស់​សម្តេច​ ហ៊ុន​សែន រាយ​ការ​ណ៍តែ​​ស្នា​ដៃ​ល្អៗ សំ​រាប់​ឡើង​បុណ្យ​ឡើង​សក្តិ យក​មុខ​យក​មាត់​ តែ​បើ​រឿង​ទុក្ខ​លំ​បាក​របស់​រាស្រ្ត ឬ​ខ្លួន​ឯង​ បក្ខ​ពួក​ខ្លួន​ឯង​ធ្វើ​ខុស​នាំ​គ្នា​ជូយ​លាក់​លៀម​ ឬ​ហៅ​ថា យក​ដៃ​បាំង​មេឃមិន​អោយ​គេ​ដឹង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន1890ដង ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់   អាន1423ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1519ដង សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1373ដង តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?   អាន1539ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1562ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1672ដង អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1627ដង លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន   អាន1373ដង ក្រុមហ៊ុនស្រាបៀរ១ចំនួនដាក់ស្លាកយីហោផ្សាយពាណិកកម្មពេញចិញ្វើមផ្លូវ    អាន1485ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7787នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    35640នាក់
ខែនេះ    344808នាក់
ឆ្នាំនេះ   2355347នាក់
សរុប   51715273នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 12:32