ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់

ដោយៈ ហង្ស សាវយុត ខេត្តសៀមរាប ថ្ងៃទី 24 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 11:05 នាទី ចំនួនអានៈ 2436

ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្រើ​ធុងបាស​ធំៗ ដើម្បី​បម្រើ​ការ​ស៊ី​ផឹក និង​រាំ​កម្សាន្ត​នេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់ និង​រំខាន​ដល់​ព្រះសង្ឃ ដែល​គង់​នៅ​ក្នុង​វត្ត កូន​សិស្ស ព្រម​ទាំង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ជុំវិញ។

ក្រុម​ព្រះសង្ឃ​គង់​នៅ​វត្ត​ដំណាក់ កូន​សិស្ស និង​ប្រជាពលរដ្ឋ​ជិត ២០០​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ជា​ថ្មី​ទៀត​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ឲ្យ​អន្តរាគមន៍​ទៅ​លើ​ម្ចាស់​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ឲ្យ​បន្ថយ​ការ​ចាក់​ភ្លេង​បំពង​សំឡេង​ខ្លាំង​កណ្ដាល​រាត្រី ដែល​រំខាន​ដល់​មនុស្ស​ជាច្រើន​មជ្ឈដ្ឋាន​រស់នៅ​ជិត​ក្បែរ​ក្លឹប​នោះ។ ការ​ដាក់​ពាក្យ​ប្ដឹង​ជា​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បណ្ដឹង​ជាច្រើន​លើក​ដែល​ដាក់​ជូន​ទៅ​អាជ្ញាធរ​ខេត្ត និង​ក្រុង​សៀមរាប មិន​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​នៅ​ឡើយ។

ព្រះ​គ្រូ​សូត្រ​ស្ដាំ​នៅ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក គឺ​ព្រះភិក្ខុ ឈន់ ឈឿន។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា រយៈពេល​ពីរ​ឆ្នាំ​មក​នេះ ក្លឹប​ហ៊ីប ហប បាន​ចាក់​ធុងបាស​លាន់​ឮ​ខ្លាំង បង្ក​ការ​រំខាន​ដល់​ដំណេក​ពេល​យប់ ព្រម​ទាំង​ការ​សិក្សា​របស់​ព្រះសង្ឃ ក្មេង​វត្ត និង​អ្នក​ភូមិ ដែល​រស់នៅ​ជុំវិញ។ ព្រះភិក្ខុ ឈន់ ឈឿន មាន​ព្រះ​ថេរ​ដីកា​ទៀត​ថា ព្រះពុទ្ធ​សាសនា គឺ​ជា​សាសនា​របស់​រដ្ឋ មិន​គួរ​ឲ្យ​ក្លឹប​ហ៊ីប ហប ដែល​ជា​កន្លែង​ស៊ី​ផឹក និង​រាំរែក មក​ដាក់​នៅ​ជិត​ទី​អារាម​ដែល​ជា​ទី​គោរព និង​ប្រតិបត្តិ​ដូច្នេះ​ទេ។ ការ​ដាក់​ក្លឹប​ស៊ី​ផឹក និង​រាំរែក​ជិត​វត្ត​អារាម​នេះ កំពុង​ធ្វើ​ឲ្យ​កើត​អសន្តិសុខ​ជាច្រើន ដូចជា​អ្នក​ស៊ី​ផឹក​ស្រែក​ឡូឡា និង​វាយតប់​គ្នា​ជាដើម៖ «ពី​មុន​ចាប់​រំខាន​ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៤​ព្រឹក ចាក់​បាស​សំឡេង​ហ្នឹង​ញ័រ​កុដិ ញ័រ​ទ្វារ ញ័រ​ការ៉ូ​ទៅ​ទៀត។ ម៉ោង ៣-៤​ទៀប​ភ្លឺ ដែល​ចេញ​ពី​ក្លឹប ខ្លះ​ហ៊ោ​កញ្ជ្រៀវ ខ្លះ​វាយតប់​គ្នា ស្រែក យើង​ភ័យ​ហាក់​បីដូចជា​ចោរ​ប្លន់​ដូចជា​ស្អី​អ៊ីចឹង»

ស្ត្រី​ម្នាក់​ទៀត​ដែល​មាន​លំនៅឋាន​ក្នុង​ភូមិ​វត្តដំណាក់ ជាប់​របង​ជាមួយ​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ក៏​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​ដែរ​ថា ក្រុម​គ្រួសារ​របស់​គាត់​ជាច្រើន​នាក់ បាន​ក្លាយ​ទៅ​ជា​អ្នក​កើត​ជំងឺ​បេះដូង និង​លើស​ឈាម ដោយសារ​តែ​សំឡេង​បាស​លាន់​ឮ​ខ្លាំង ហើយ​ទទួល​ទាន​ដំណេក​ពេល​យប់​មិន​បាន៖ «ឮ​ខ្លាំងៗ​អ៊ីចឹង​រំខាន​រហូត សូម្បី​ប្ដី​ខ្ញុំ​ក៏​គាត់​ស្ត្រេះ (stress) អស់​ហើយ​រាល់​ថ្ងៃ។ គាត់​ឈឺ​ដែរ ថ្ងៃ​ណា​ខ្ញុំ​ត្រូវ​តែ​ដូរ​បន្ទប់​គេង ហើយ​ចង់​ឈ្លោះ​គ្នា​ប្ដី​ប្រពន្ធ​រឿង​ដូរ​កន្លែង​គេង​កុំ​ឲ្យ​ថ្លង់»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា កន្លង​ទៅ ក្លឹប​ឌីស្កូ ហ៊ីប ហប ដែល​ម្ចាស់​តែ​មួយ​នៅ​ជាប់​គ្នា​នោះ​ត្រូវ​ភ្លើង​ឆេះ​សម្លាប់​មនុស្ស​ចំនួន ៥​នាក់ និង​របួស​ធ្ងន់ ២​នាក់​ផ្សេង​ទៀត។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ថៅកែ​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ដើម្បី​សុំ​ការ​ពន្យល់​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​ថៅកែ​នោះ​មិន​ទទួល​ទូរស័ព្ទ។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ កន្លង​ទៅ ព្រះសង្ឃ កូន​សិស្ស និង​ប្រជាពលរដ្ឋ​ជិត ១៧០​នាក់ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ក្លឹប​ក្លាស៊ិក ហ៊ីប ហប ម្ដង​ទៀត។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​បញ្ជាក់​ថា មនុស្ស​ទូទៅ​មាន​ការ​នឿយ​ហត់​ពី​ពេល​ថ្ងៃ ហើយ​ត្រូវ​ការ​សម្រាក​ដោយ​ស្ងប់ស្ងាត់​ក្នុង​ពេល​រាត្រី ក៏ប៉ុន្តែ​ព្រះសង្ឃ ក្មេង​វត្ត និង​ប្រជាពលរដ្ឋ​ជាច្រើន បែរ​ជា​ត្រូវ​រំខាន​ទៅ​វិញ។

អភិបាល​ក្រុង​សៀមរាប លោក សូ ប្លាតុង មាន​ប្រសាសន៍​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​ធ្នូ លោក​បាន​កោះ​ហៅ​ភាគី​ទាំង​សង​ខាង​ទៅ​សាលា​ក្រុង ដើម្បី​សម្រប​សម្រួល​គ្នា​ជា​ថ្មី​ម្ដង​ទៀត៖ «កន្លង​មក​ខាង​ខ្ញុំ​បាន​ចុះ​ទៅ​ដោះស្រាយ​ធ្វើ​កិច្ចសន្យា តែ​នៅ​តែ​មាន​បញ្ហា​ខ្លះ ឥឡូវ​នេះ​អញ្ជើញ​មក​ទាំងអស់​គ្នា​ម្ដង​ទៀត»

ចាប់​តាំង​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត និង​ក្រុង​សៀមរាប បី​បួន​លើក​មក​ហើយ ក៏ប៉ុន្តែ​មិន​ឃើញ​មាន​លទ្ធផល​អ្វី​ទេ។ ក្រុម​អ្នក​ភូមិ​ព្រមាន​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ព្រងើយ​កន្តើយ​ក្នុង​រឿង​ក្លឹប​ក្លាស៊ិក ហ៊ីប ហប នេះ គឺ​ពួក​គេ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពទាំងស្រុកពី វិទ្យុអាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន2241ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន1948ដង ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌   អាន6264ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1658ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1510ដង ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1849ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន792ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2369ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន1561ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1702ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32378នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74711នាក់
ខែនេះ    221984នាក់
ឆ្នាំនេះ   2966288នាក់
សរុប   56565184នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:44