អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប

ដោយៈ ហង្ស សាវយុត សៀមរាប ថ្ងៃទី 01 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 11:35 នាទី ចំនួនអានៈ 1362

ក្រុម​អ្នក​រត់​រ៉ឺម៉ក ម៉ូត​ឌុប និង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ប្រមាណ​ជិត ១.០០០​នាក់ បាន​នាំ​​គ្នា​ដើរ​​ដង្ហែ​ក្បួន​​បាតុកម្ម​តាម​ដង​ផ្លូវ​សំខាន់ៗ​ខ្លះ ក្នុង​ទីក្រុង​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១ ខែ​មករា។

ក្រុម​បាតុករ​​​បាន​ចាត់​ទុក​​ថា ការ​ដង្ហែ​ក្បួន​ចំ​ថ្ងៃ​ទី​១ នៃ​ ឆ្នាំ​​២០១៤ គឺ​ជា​កាដូ​ឆ្នាំ​ថ្មី​សម្រាប់​ជូន​អភិបាល​ខេត្ត​សៀមរាប ឱ្យ​ជួយ​ដោះស្រាយ​ ​បញ្ហា​ជា​ច្រើន​ដែល​ក្រុម​សហគមន៍​ទំនាស់​ដីធ្លី និង​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ ​​​មាន​កង្វល់​ជា​យូរ​មក​ហើយ។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ជា​អ្នក​ដឹក​នាំ​ក្បួន​​បាតុកម្ម​នោះ។ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ក្រុម​អ្នក​រត់​រ៉ឺម៉ក ម៉ូតូឌុប នាំ​គ្នា​​ក្រោក​​ឈរ​ធ្វើការ​តវ៉ា ដើម្បី​បាន​ផល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​នៃ​ប្រាសាទ​អង្គរ​​ដ៏​សំបូរ​បែប​នៅ​ក្នុង​ខេត្ត​នេះ។

លោក វន់ ពៅ​ បាន​មាន​ប្រសាសន៍​ថា ប្រាសាទ​អង្គរ​គឺ​ជា​មត៌ក​របស់​ដូនតា​ខ្មែរ​ដែល​បន្សល់​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ទទួល​បាន​ផល​ប្រយោជន៍ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ចំណូល​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​ជា​ច្រើន​កំពុង​ធ្លាក់​ទៅ​លើ​ដៃ​ឈ្មួញ​ធំៗ និង​អ្នក​វិនិយោគទុន​បរទេស។ ឯ​ប្រជាពលរដ្ឋ​​ខ្មែរ​ដែល​ជា​អ្នក​រត់​រ៉ឺម៉ក និង​ម៉ូតូឌុប គឺ​បាន​ទទួល​កម្រៃ​បន្តិចបន្តួច​ប៉ុណ្ណោះ។

​លោក ផឹង សាមេធ ប្រធាន​សាខា​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ខេត្ត​សៀមរាប បាន​ថ្លែង​ថា បាតុកម្ម​ថ្ងៃ​នេះ ទាមទារ​លើ​បញ្ហា​ចំនួន ១០​ចំណុច ​ដូច​ជា​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ ១៦០​ដុល្លារ​​ក្នុង​១​ខែ ដំឡើង​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ​យ៉ាង​តិច ១​លាន​រៀល​ក្នុង​១​ខែ ឱ្យ​រដ្ឋាភិបាល​ដំឡើង​ថ្លៃ​ស្រូវ​ជូន​កសិករ​ឱ្យ​បាន ១.៥០០​រៀល​ក្នុង​១​គីឡូក្រាម និង​ឱ្យ​កន្លែង​ការងារ​ទាំង​អស់ លុប​ចោល​កិច្ចសន្យា​​ខ្លី​សម្រាប់​កម្មករ​នៅ​ទូទាំង​ប្រទេស​ជាដើម។

លោក ផឹង សាមេធ៖ «គឺ​យើង​ទាម​ទារ​លុប​បំបាត់​ទាំង​ស្រុង​នូវ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ក្នុង​ខេត្ត​សៀមរាប។ ទី​២ សហគមន៍​ត្បែង​ខាង​កើត​ទាមទារ​កម្មសិទ្ធិ​ដី ៥៣​ហិកតារ​សម្រាប់ ១១៨​គ្រួសារ សហគមន៍​ត្បែង​ខាង​លិច ទាមទារ​ដី ៤២៧​ហិកតារ សម្រាប់ ១០៥​គ្រួសារ។ សហគមន៍​ស្គន់ ទាមទារ​កម្ម​សិទ្ធិ​ដីធ្លី​ចំនួន ១៣៧​ហិកតារ​សម្រាប់ ១១៧​គ្រួសារ។ សហគមន៍​តាពេន ទាមទារ​កម្មសិទ្ធិ​ដីធ្លី ១៨៣​ហិកតារ​សម្រាប់ ៩០​គ្រួសារ»

បន្ទាប់​ពី​ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ និង​នៅ​មុន​ពេល​រំសាយ​បន្តិច ក្រុម​បាតុករ​​បាន​យក​ញត្តិ​ទាម​ទារ របស់​ពួកគេ​ដាក់​ជូន​ទៅ​សាលា​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ។ នៅ​​ឯ​សាលា​ខេត្ត​ សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មករា អនុ​ប្រធាន​ផ្នែក​​រដ្ឋបាល​ម្នាក់​បាន​ទទួល​យក​ញត្តិ​​​ទាំង​នោះ ព្រម​ទាំង​សន្យា​ថា នឹង​ដាក់​ជូន​អភិបាល​ខេត្ត​នៅ​ក្នុង​ថ្ងៃ​ដែល​មន្ត្រី​រាជការ​​ចូល​ធ្វើ​ការងារ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពដើមពី អាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?   អាន1314ដង វិនាសកម្មព្រៃលិចទឹកបឹងពារាំងដោយជនទុច្ចរិត   អាន1525ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121220ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1387ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន1515ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1576ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1390ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន1686ដង នឹកសង្សាចាស់   អាន1696ដង សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន1960ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      40470នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    143641នាក់
ខែនេះ    526921នាក់
ឆ្នាំនេះ   1909153នាក់
សរុប   51269079នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 21:30