លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 24 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 10:17 នាទី ចំនួនអានៈ 2102

សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ទុកពេល​អោយ​១​សប្តាហ៍​ដើម្បីអោយ​លោក​ បូរគុណ កាយដី​​ចេញ​ដោយ​ខ្លួនឯងអោយ​អស់​ ​បើ​មិន​កាយ​​ចេញ​​ទេ ខេត្ត​និង​ចាត់វិធានការក្តៅ​ទៅ​តាម​ផ្លូវ​ច្បាប់​។ 

​យោង​តាម​សម្តីលោក វ៉ៃ-កេង​លី អភិបាលរង​ក្រុង​សិរីសោភ័ណបាន​​ប្រាប់ថា ក្រោយពី​លោក បូរ-គុណ បាន​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន​គោលបំណង​ធ្វើ​អ្វីមួយ​ដែល​ធ្វើអោយ​បាត់បង់​សោភ័ណភាព​មាត់​ស្ទឹង​និង​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ប្រព័ន្ធ​ទឹក​នៅ​ចំណុច​ក្បាល​ស្ពាន​ខាងកើត​និង​ខាងជើង​ផ្លូវ​ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ​ខេត្ត​បន្ទាយមានជ័យ ដែល​សកម្មភាព​នោះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំង ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរចាត់​វិធានការ​អោយ​ខានតែបាន​។ 

​ប្រ​ភព​ដដែល​បាន​បន្តថា នៅ​ពេល​លោក បូ-គុណ បាន​ចាក់ដី​រំលោភ​ដី​មាត់​ស្ទឹង​សែ​សិន​ហើយ​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ធ្វើការ​វាស់វែង​ហើយ​ជាក់ស្តែង​រកឃើញ​ថា​មន្ត្រី​គយ​រូបនោះ​បាន​​​ចាក់​ដី​រំលោភ​ដី​មាត់​ស្ទឹង​ដែល​មាន​បណ្តោយ​ប្រវែង​៤៥​ម៉េត្រ ​និង​ទទឹង​១០​ម៉ែត្រ ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដាំ​កូន​ស្វាយ​ កូន​ចេក​ ដូច​ដី​របស់​ខ្លួន​​ថែម​ទៀតផង​​។ 

​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បានបញ្ជាក់​ថា អ្នក​ដែល​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន​លោក​បាន​អោយ​មន្ត្រី​ជំនាញ​ចេញ​លិខិត​កាលពីពេល​​ថ្មីៗ​​នេះ ​គឺ​បញ្ឈប់​រាល់​សកម្មភាពទាំង​ឡាយ​ខាង​លើ​​ហើយ​ទុក​រយះពេល​១​សប្តាហ៍​អោយ​អ្នក​ដែល​ប្រព្រឹត្ត​​នេះ ​កាយ​ចេញ​អោយ​បាន​ឆាប់​និង​ដក​ដំណាំ​ដែល​ដាំ​ចេ​ញ​ជាបន្ទាន់​ បើ​មិន​អនុវត្តន៍​តាម​ទេ​គឺ​ខេត្ត​និង​មាន​វិធានការ​តាមច្បាប់​។ 

​លោក បូ-គុណ ដែល​ជា​ម្ចាស់​ដី​បាន​ប្រាប់​កាល​ពីពេល​​​ថ្មីៗ​នេះ​ថា ចំណុច​ដែល​លោក​ចាក់​ដី​នេះ​មួយចំណែក​ជា​ដី​របស់​លោក ​និង​មួយ​ចំណែក​ទៀត​ត្រូវបាន​ទិញ​គេ​ហើយ​ត្រូវ​បាន​ចាក់ដី​ព្រោះថា​ ជា​ដី​របស់​លោក​ដែល​មាន​កម្ម​សិទ្ធ​ស្របច្បាប់​ហើយ​ការចាក់ដី​នេះ​គឺ​លោក​មាន​ច្បាប់​ពី​អាជ្ញាធរ​ទើប​លោក​ហ៊ាន​ចាក់​។ ​បើសិន​ជា​ដី​នេះ​ខេត្ត​យល់ឃើញ​ថា​លោក​ចាក់​ដី​រំលោភ​ដី​មាត់​ស្ទឹង​នោះ​លោក​មិន​ជំទាស់​ហើយ​ប្រគល់​ជូន​ខេត្ត​វិញ​តែ​សុំ​លោក​អភិបាលខេត្ត​កំណត់​អោយបាន​ច្បាស់​ហើយ​មិនចាំបាច់​អោយ​កាយ​ចេញ​ដោយ​រក្សា​ទុកជា​ចំណី​ដី​មាត់​ស្ទឹង​វិញ​៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន1714ដង គ្រូពេទ្យនៅ គ្លីនិកប្រសិទ្ធ ខ្វះបច្ចេកទេសធ្វើអោយស្ត្រីម្នាក់ស្លាប់   អាន1783ដង មានសត្វតិរច្ឆានលួចគាស់ផ្នូរសពគ្រីស្ទានយកធាតុបោះចោលក្នុងព្រៃ   អាន1477ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1702ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន1977ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1623ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1471ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1720ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1693ដង លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1573ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      30928នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73261នាក់
ខែនេះ    220534នាក់
ឆ្នាំនេះ   2964838នាក់
សរុប   56563734នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 15:56