​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន

ដោយៈ ផាន ខេត្តកំ​ពង់ធំ ថ្ងៃទី 29 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:52 នាទី ចំនួនអានៈ 1527

នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន ចេញ​បទបញ្ជា​ឱ្យ​មន្ដ្រី និង​អាជ្ញា ធរ​គ្រប់​ជាន់ថ្នាក់​យក​ចិ​ត្ដ​ទុកដាក់ ទប់ស្កាត់​បទល្មើស​ជល​ផល​ដើម្បី អភិរក្ស​ធនធាន​មច្ឆជាតិ ដែល ក្នុងនោះ​មានការ​ប្រកា​សលុប ចោល​ដែន​ឡូត៍​នេសាទ បញ្ឈប់  ឱ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម ប៉ុន្ដែ បទបញ្ជា​របស់លោក ហ៊ុន សែន​មិន​ត្រូវបាន​មន្ដ្រី​ថ្នាក់ក្រោម​អនុ វត្ដ​ន៍​ឱ្យមាន​ប្រសិទ្ធភាព​នោះទេ ពួកគេ​បែរជាយក​បទបញ្ជា​នេះ ទៅ​ស្វែងរក​ផលប្រយោជន៍​ច្រក ហោប៉ៅ​ផ្ទាល់ខ្លួន​ទៅវិញ ។​

​សេចក្ដីរាយការណ៍​ពី​ខេត្ដ​កំពង់ ធំ​បានឱ្យដឹងថា បច្ចុប្បន្ននេះ​បទ ល្មើស​នេសាទ​កំពុង​កើតមាន​ពេញ បន្ទុក ក្នុងភូមិ​សាស្ដ្រ​ស្រុក​ស្ទោង  ខេត្ដ​កំពង់ធំ​តាំងពី​ផ្នែក​ខាងលើ រហូតដល់​ដែន​ទន្លេ ពោលគឺ​មន្ដ្រី ជំនាញ​ជលផល​ប្រចាំ​សង្កាត់​ស្ទោង និង​ពាម​បាង កំពុង​សប្បាយ​ក្នុង ការប្រមូល​លុយ​ពីបទ​ល្មើស​នេ សាទ​ទាំងនោះ​តាមរយៈ​ការ​ជំរិត ទារប្រាក់​ពី​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ចេញ​ធ្វើ​នេសាទ​ជា​លក្ខណៈ គ្រួសារ​នៅតាម​ដែន​ឡូត៍ និង​ព្រៃ លិច​ទឹក​ដែល​រដ្ឋាភិបាល​បាន​ដក ហូត​ពី​ឈ្មួញ ។ មន្ដ្រី​ជំនាញ​ជល ផល​មិនដែល​ខ្វល់ខ្វាយ​ចាត់​វិធាន ការបង្ក្រាប​បទល្មើស​ជ​ល​ផល នោះទេ គឺ​ពួកគេ​សម្ងំ​យ៉ាង​ស្ងាត់ ស្ងៀម​ក្នុង​ការប្រមូល​លុយ​ពីបទ ល្មើស​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ ខ្លួន ហើយ​លោក ប៉ែន វណ្ណា​រិ​ទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល កំពង់ធំ កំពុង​សើម​មាត់​សើ​មក ពីបទ​ល្មើស​នេសាទ​ទាំងនោះ ។​

​មានការ​រំលឹក​ផងដែរ​ថា ប្រ ធាន​ផ្នែក​បរិស្ថាន​ប្រចាំ​ដែន​ទន្លេ ដែលមាន​ស្នាក់ការ​នៅក្នុង​ភូមិ ដូន​ស្ដើង នៃ​ឃុំ​ពាម​បាង ស្រុក ស្ទោង ខេត្ដ​កំពង់ធំ គឺ​លោក ប៉ែន  ភា​រ៉ាត់ ដែលជា​សាច់ញាតិ​របស់ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ គឺជា​មនុស្ស​សកម្ម​បំផុត​ក្នុងការ ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ យកទៅ​ជូន​បង​របស់​គាត់​ជានា​យ ខណ្ឌ ហើយ​ក្នុងនាម​ជាម​ន្ដ្រី​បរិ ស្ថាន​លោក ប៉ែន ភា​រ៉ាត់ បាន បោះ​មេ​ធ្វើជា​អ្នកចាត់ចែង​ប្រមូល លុយ​ពី​ប្រជាពលរដ្ឋ និង​ក្រុម​ឈ្មួញ ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ ល្មើសច្បាប់​យកទៅ​បែងចែក​តាម ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​កុំឱ្យ​ចុះទៅ​បង្ក្រាប​បទល្មើស នេសាទ​នៅ​ឃុំ​ពាម​បាង​នោះ ។ ពលរដ្ឋ​បាន​រអ៊ូរទាំ​ថា មន្ដ្រី​បរិស្ថាន និង​ជលផល​បាន​ត្រូវ​ដៃ​ត្រូវ​ជើង គ្នា​ក្នុង​ការចេញ​ប្រមូល​លុយ​ពីបទ ល្មើស​នេសាទ ហើយ​សម្រាប់​ពួក គាត់​ជា​រាស្ដ្រ​ក្រីក្រ បើ​គ្មាន​ប្រា​ក់បង់ ឱ្យ​ក្រុមមន្ដ្រី និង​សមត្ថកិច្ច​ពាក់ ព័ន្ធ​ទេនោះ ច្បាស់​ណាស់​ដែលថា គេ​រារាំង​មិនឱ្យ​ចូលទៅ​ធ្វើការ​នេ សាទ​ជា​លក្ខណៈ​គ្រួសារ​នោះទេ​។​

​បើតាម​ការអះអាង​រប​ស់​ប្រ ជា​ពលរដ្ឋ​មួយចំនួន​បានឱ្យដឹងថា មាន​បទល្មើស​ឆ្នុក​រាប់រយ​កន្លែង ដែល​ឆ្នុក​នីមួយៗ​ត្រូវតែ​បង់លុយ ប្រមាណ​១,២​លាន​រៀល ឱ្យទៅ ប៉ែន ភា​រ៉ាត់ ហើយ​សម្រាប់​ឆ្នុក ធំៗ​ត្រូវ​បង់ប្រាក់​ចំនួន​១,៥​លាន រៀល​ឱ្យទៅ​លោក ប៉ែន ភា​រ៉ាត់ ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប ហើយ​នៅមាន​សាច់​ដៃ​អួន​ក្រឡា ញឹក ត្រូវបាន​គេ​ដាក់​ពាសពេញ ព្រៃ​លិច​ទឹក និង​អតីត​តំបន់​ឡូត៍ នេសាទ​ដែល​រដ្ឋាភិបាល​បាន​រំ សាយ​ចោល គឺ​សុទ្ធតែ​មានការ បង់លុយ​ឱ្យ​ក្រុមមន្ដ្រី និង​សមត្ថ កិច្ច​ពាក់ព័ន្ធ ទើប​ក្រុម​ឈ្មួញ និង ប្រជាពលរដ្ឋ​អាចធ្វើ​ការនេសាទ  ក្នុង​រដូវ​បិទ​នេសាទ ក៏ដូចជា​ការ ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ គ្មាន​ការបង្ក្រាប​ពី​មន្ដ្រី​ជំនាញ និង សមត្ថកិច្ច​ពាក់ព័ន្ធ ។ ភាព​អ​នា​ធិ​ប តេ​យ្យ​នៃ​បទល្មើស​នេសាទ​នៅត្រង់ ចំណុច​ឃុំ​ពាម​បាង​នោះ បាន​ចាប់ ផ្ដើម​កក្រើក​ឡើងវិញ​ច​ង់​ខ្លាំង​ជាង សម័យមុន​ទៀតផង ដូចដែល ពលរដ្ឋ​មួយចំនួន​បាន​អះអាងថា ដង្ខៅ​ឡូត៍​នេសាទ​មួយចំនួន​បាន ចាប់​ត្រី​ធ្វើ​អាជីវកម្ម​ដោយ​មិន​ខ្វល់ ខ្វា​យ​អ្វី​ទាំងអស់​ឱ្យតែបាន​លុយ និង​បង់លុយ​ឱ្យ​សមត្ថកិច្ច និង​មន្ដ្រី ជំនាញ​កុំឱ្យ​ចុះមក​បង្ក្រាប ។​

​នៅពេលដែល​រដ្ឋាភិបាល​បាន ប្រកាស​រំសាយ​ចោល​ដែន​ឡូត៍ នេសាទ​តាម​យុទ្ធសាស្ដ្រ​អភិរក្ស ធនធាន​មច្ឆជាតិ គេ​សង្កេតឃើញ មន្ដ្រី​ជំនាញ​ជលផល និង​សមត្ថ កិច្ច​ពាក់ព័ន្ធ​ដទៃទៀត​បាន​យក បទបញ្ជា​របស់​រដ្ឋាភិបាល​ទៅធ្វើ ជា​អាជ្ញាប័ណ្ណ​ដើរ​ប្រមូល​លុយ​ពី បទល្មើស​យកទៅ​ច្រក​ហោប៉ៅ ផ្ទាល់ខ្លួន ពោលគឺ​ទាំង​ការរក្សា ទុក​ដែន​ឡូត៍​នេសាទ ក៏ដូចជា​ការ រំសាយ​ដែន​ឡូត៍​ទាំង​នោះគេ សង្កេតឃើញ​ជំនាញ​ជលផល​នៅ តែមាន​ឱកាស​ប្រមូល​ផល​ប្រ​-​យោជន៍​ពី​អំពើ​ល្មើសច្បាប់​ទាំង នោះ​យ៉ាង​ស្ងៀមស្ងាត់ ។ សូម្បី តែ​លោក សុជាតិ ជា​ប្រធាន​ស្នាក់ ការ​កងរាជអាវុធហត្ថ​ប្រចាំ​ដែន ទន្លេ​នៅ​តំបន់​នោះ ត្រូវគេ​ដឹងថា ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង ការប្រមូល​លុយ​ពីបទ​ល្មើស​នេ សាទ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ ខ្លួន និង​បែងចែក​មក​ថ្នាក់លើ ហើយ​បើតាម​ការប៉ាន់ប្រមាណ គឺ​សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ​អាច ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ ក្នុង​មួយឆ្នាំៗ​មិនតិច​ម៉ឺន​ដុល្លារ នោះទេ ចង់​វិនាស​ហិនហោច​ធន ធាន​ធម្មជាតិ​ដោយសារ​ការប្រើ ប្រាស់​ឧបករណ៍​នេសាទ​ល្មើស ច្បាប់ ក៏​ពួកគេ​មិន​ខ្វល់ខ្វាយ ។​

​លោក ប៉ែន វណ្ណា​រិ​ទ្ធ ជា​នាយ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ​ទទួល បាន​ផលប្រយោជន៍​ក្រាស់ក្រែល ពីបទ​ល្មើស​នេសាទ​តាម​បណ្ដា ស្រុក ព្រោះ​ភូមិសាស្ដ្រ​ខេត្ដ​កំពង់ ធំ​បាន​លាតសន្ធឹង​ជាប់​មាត់បឹង ទន្លេសាប​ធំជាងគេ ពោលគឺ​ទាំង ការដឹកជញ្ជូន​ត្រី កង្កែប អន្ទង់ ក្នុងស្រុក​សុទ្ធតែ​សុំ​អាជ្ញាប័ណ្ណ​ពី លោក ប៉ែន វណ្ណា​រិ​ទ្ធ ហើយក៏​ត្រូវ ចំណាយ​ប្រាក់​ច្រើន​ក្រាស់ក្រែល ជាពិសេស​មាន​មនុស្ស​ជាច្រើន ថ្នាក់មូលដ្ឋាន​កំពុង​ចេញ​ប្រមូល លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ ជូន​លោក ប៉ែន វណ្ណា​រិ​ទ្ធ យ៉ាង ប្រសេចប្រសាច ដែល​ទាមទារ ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ ជាបន្ទាន់ ។ លោក ប៉ែន វណ្ណា​រិ​ទ្ធ មានឱកាស​មកកាន់​តំណែង​ជា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ដ កំពង់ធំ ក្រោយ​ពេលដែល​រដ្ឋា​ភិ បាល​ប្រកាស​រំសាយ​ដែន​ឡូត៍​នេ សាទ ហើយ​ប្អូន​របស់គាត់ គឺ លោក ប៉ែន ភា​រ៉ាត់ ក៏​សកម្ម​បំផុត ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស ជលផល​យកទៅ​ជូនប​ង​របស់គាត់ តាមរបៀប​ពុករលួយ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ លោក ប៉ែនវណ្ណារិទ្ធ និង លោក ​ប៉ែនភារ៉ាត់ បាន​ទេនៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​វិច្ឆកា ឆ្នាំ២០១២នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1390ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1556ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1389ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1606ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1604ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1542ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1664ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន1874ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1410ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1533ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27517នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    174001នាក់
ខែនេះ    557281នាក់
ឆ្នាំនេះ   1939513នាក់
សរុប   51299439នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 20:45