លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត

ដោយៈ សហការី ខេត្តបាត់ដំបង ថ្ងៃទី 21 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 11:45 នាទី ចំនួនអានៈ 2220

យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្លះ​ក៏​មានការ​នាំចូល​ប្រភេទ​គ្រឿងសំណង់ ភាគច្រើន​បង់ពន្ធ​តិចតួច ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ គេ​មិនដែល​ឃើញ​ជំនាញ​គយ​របស់លោក មាស សំអឿន ចាត់វិធានការ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់​ម្តងណា​ឡើយ​។

បើទោះបីជា​សមត្ថកិច្ច​ដ​ទៃ ឆែកឆេរ​រកឃើញ​ទំនិញ​មិន​ប្រក្រតី ក៏​ជំនាញ​គយ​របស់លោក មាស សំអឿន មិនដែល​ខ្វល់ខ្វាយ​ម្តងណា​ឡើយ ព្រោះ​ប្រាក់ចំណូល​ដែល​ពួកគេ​ទទួលបាន​ពី​អំពើពុករលួយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ត្រូវបាន​រៀបចំ​ជា​កញ្ចប់​ចែកជូន​ លោក​ប្រធាន​សាខាគយ​ជាប់​ជាប្រចាំ​ទើប​គេ​មិនដែល​ឃើញ​ថ្នាក់លើ​ដាក់ពិន័យ​លោក មាស សំអឿន​។​

ច្រករបៀង​ព្រំដែន​អូរ​អន្លក់ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អូរ​អន្លក់​ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង មាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ដោយសារតែ​លោក មាស សំអឿន ជា​ប្រធាន​គយ​ប្រចាំ​ច្រក​អូរ​អន្លក់​ឃុបឃិត​សម្របសម្រួល​ឲ្យ​មាន​ការហូរចូល ​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាមតែ​អំពើ​ចិត្ត​មិនដែល​ខ្វល់ខ្វាយ​ពី​ ការខាតបង់​ចំណូល​ថវិកាជាតិ​ ហើយ​គេ​ដឹងថា​លោក មាស សំអឿន  គឺជា​អ្នករក​ចំណូល​សេដ្ឋកិច្ច​ដ៏​សំខាន់​បង់​ជូន​លោក ប៉ាង វណ្ណ​ថា ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង​ទើប​លោក មាស សំអឿន មានអំណាច​ធ្វើតាម​អំពើ​ចិត្ត​។​

​ឈ្មួញដឺកពន្ធ​ទំនិញគេចពន្ធបាន​បង្ហើប​ឲ្យ​ដឹងថា កន្លងមក​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​របស់​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​មកពី​ស្រុក​ សៀម ចូល​តាម​ច្រក​អូរ​អន្លក់ ដែលជា​ច្រករបៀង​ជា​ប្រភេទ​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ព្រោះថា តាម​គោលការណ៍​របស់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​បានកំណត់​ឲ្យ​ទំនិញ​ គ្រប់​ប្រភេទ​ត្រូវ​នាំចូល​តាម​ច្រកព្រំដែន​អន្តរជាតិ ដើម្បី​ឲ្យ​ភ្នាក់ងារ​គយ​ត្រួតពិនិត្យ​លើ​ការបង់ពន្ធ​នាំចូល​ឲ្យ​បាន​ ត្រឹមត្រូវ​។ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង ការដឹកជញ្ជូន​ទំនិញ​មិន​ប្រក្រតី ហូរ​ចូល​តាម​ច្រករបៀង​អូរ​អន្លក់​ច្រើនជាង​ការនាំ​ចូល​តាម​ច្រកព្រំដែន​ អន្តរជាតិ​ឬ​ច្រកព្រំដែន​ទ្វេភាគី ព្រោះ​លោក មាស សំអឿន បាន​សម្រួល​លើកទឹកចិត្ត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ ខុសច្បាប់​តាមតែ​អំពើ​ចិត្ត​គ្រាន់តែ​ក្រុម​ឈ្មួញ​ត្រូវ​ទាក់ទង​បង់លុយ​ជូន​ លោក មាស សំអឿន ជាការ​ស្រេច​។

ច្រក​អូរ​អន្លក់​ដែល​គេ​ទទួលស្គាល់​ជាទូទៅ​ថា ជា​តំបន់​យុទ្ធសាស្ត្រ​ដែល​ក្រុម​ឈ្មួញ​ប្រើប្រាស់​សម្រាប់​នាំចូល​ ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​មកពី​ស្រុក​សៀម ក្រោម​ការសម្របសម្រួល​ឃុបឃិត​បិទ​ភ្នែក​ពី​លោក មាស សំអឿន ដែលជា​មេ​គយ​ដ៏​មានអំណាច​នៅ​ទីនោះ គេ​សង្កេតឃើញ​ប្រជាកសិករ​ខ្មែរ​ជាច្រើន បាន​រងគ្រោះ​ដោយសារ​អំពើ​ បង្ខំ​ឲ្យ​បង់លុយ​ក្រៅផ្លូវការ​និង​គ្មាន​ វិក្កយបត្រ​សម្រាប់​ការនាំចេញ​ពោត​សណ្តែក​ទៅ​ស្រុក​សៀម​តាម​ច្រក​អូរ​អន្លក់ ​ផងដែរ​។ ​ ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​តាម​ច្រក​អូរ​ អន្លក់​ចេះតែ​ទ្រាំ​បង់លុយ​ជូន​កូនចៅ​លោក មាស សំអឿន ទាំង​ទើសទាល់​ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​មុខរបរ​រកស៊ី​ដឹកទំនិញ​របស់​ ពួកគេមិនដែល​ក្រែង​ញញើត​ចំណាត់ការរបស់​អង្គភាព​ប្រឆាំង​អំពើពុករលួយបន្តិចសោះឡើយ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ជំងឺល្មោភស្រា   អាន3156ដង ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន1974ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន1721ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1725ដង កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន2643ដង សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1666ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1833ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1658ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1581ដង ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1751ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35562នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77895នាក់
ខែនេះ    225168នាក់
ឆ្នាំនេះ   2969472នាក់
សរុប   56568368នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:52