ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ លើកញ្ចក់ទូរទស្សន៍

ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 26 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 09:51 នាទី ចំនួនអានៈ 3919

ខណៈដែលភាពយន្តថៃ កំពុងតែចាក់បញ្ចាំងក្នុងមួយស្ថានីយទូរទស្សន៍មួយ និងមានស្ថានីយទូរទស្សន៍ល្បីមួយទៀត ត្រៀមចាក់បញ្ចាំងដែរនោះ តារាសម្ដែងខ្មែរមានឈ្មោះល្បីរាប់ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការប្រកូកប្រកាស និងអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរ និងអ្នកសិល្បៈទាំងអស់ គាំទ្រគំនិតរបស់ខ្លួន ដើម្បីកុំឲ្យមានការចាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍របស់ខ្មែរ ឬបញ្ចាំងក្នុងម៉ោងពិសេសណាមួយ។ លើសពីនេះ ចន ច័ន្ទលក្ខិណា បាននឹងកំពុងត្រៀមប្រមូលមេដៃ អ្នកសិល្បៈទាំងអស់ ដើម្បីស្នើទៅក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធទាំងអស់ កុំឲ្យចាក់បញ្ចាំងភាពយន្តថៃ នៅចន្លោះម៉ោង៦-៩យប់ ឬបើគ្មានការបញ្ចាំងកាន់តែល្អ នៅលើកញ្ចក់ទូរទស្សន៍តែម្ដង ។

បន្ទាប់ពីស្ងប់ស្ងាត់ការ ចាក់បញ្ចាំងរឿងភាគថៃ អស់រយៈពេលជាង១០ឆ្នាំរួចមក ថ្មីៗនេះ គេសង្កេតឃើញថា ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានចាប់ផ្ដើមចាក់បញ្ចាំងឡើងវិញ ក្រោមសំឡេងរិះយ៉ាងខ្លាំង ពីសំណាក់អ្នកសិល្បៈ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ។ ជាពិសេសថ្មីនេះ តារាសម្ដែង និងផលិតកររបស់ថៃ បានមកប្រទេសកម្ពុជា ដើម្បីធ្វើការសហការគ្នាបញ្ចាំងភាពយន្តខ្លួន ក្នុងទីផ្សារសិល្បៈខ្មែរដូចមុនឡើងវិញ ។ យ៉ាងណាមិញ ស្ថានីទូរទស្សន៍ ល្បីៗក្នុងស្រុកមួយទៀត កំពុងតែត្រៀមបញ្ចាំង រឿងភាគថៃឡើងវិញ ស្របពេលដែលកុនថៃ ដែលបញ្ចាំងតាមរោងភាពយន្តធំៗ កំពុងតែជោគជ័យ យ៉ាងសស្រាក់សស្រាំ ពិសេសវត្តមានតារាល្បីៗ របស់ថៃនាពេលកន្លងមក បានធ្វើឲ្យរំឭកដល់ អនុស្សាវយ៍ចាស់ នៃភាពយន្តល្បីរបស់ថៃ ។

ជាការពិតរឿងភាគថៃ មិនដែលបានសាបរលាប ចេញពីដួងចិត្តអ្នកទស្សនាខ្មែរឡើយ ទោះបីទូរទស្សន៍មិនបាន បញ្ចាំងពិតមែន តែបើក្រឡេកមើល តាមតូបជួលស៊ីឌីនានាវិញ សម្បូរទៅដោយរឿងភាគថៃ គ្រប់ប្រភេទ ដែលទស្សនិកជនខ្មែរ នៅតែជួលមើល ព្រោងព្រាត ព្រោះរឿងភាគថៃ ផលិតមកពោរពេញ ដោយគុណភាព ទាំងសាច់រឿង ពាក្យពេចន៍នៃការនិយាយ និងប្លង់ថត ពិសេសតារាសម្ដែង សុទ្ធតែមានគុណ ភាពពិតប្រាកដ។

អ្នកនាង ចន ច័ន្ទលក្ខិណា ពិតមានអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ក្រោយដឹងដំណឹងថា ទូរទស្សន៍ល្បីរបស់ខ្មែរមួយទៀត ត្រៀមបញ្ចាំងរឿងភាគថៃ ឡើងវិញ ស្របពេលរឿងភាគខ្មែរ ខ្សត់អ្នកផលិត ខ្វះថវិកា ខ្វះធនធានមនុស្ស ខ្វះអ្នកនិពន្ធដើម្បី ឲ្យរឿងមានច្រើនបែបផែន តារាសម្ដែងមិនត្រូវ ខ្នាតជាដើម។

ថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងតែត្រៀមប្រមូល ស្នាមមេដៃ សិល្បករ និងអ្នកស្នេហាសិល្បៈ ភាពយន្តខ្មែរ ដើម្បីឲ្យមានការពន្យារ ការចាក់ផ្សាយភាពយន្តភាគថៃ ក្នុងម៉ោង៦កន្លះ ទៅម៉ោង៩កន្លះ ព្រោះជាម៉ោងមាស តែក្រៅម៉ោងហ្នឹង អាចចាក់ផ្សាយបាន ។ ការប្រមូលនេះ ធ្វើរួចអ្នកនាង នឹងយកទៅប្រគល់ ជូនក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធនានា ។

អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយប្រាប់ LookingTODAY ថា ការធ្វើបែបនេះ មិនមែនដើម្បី ប្រយោជន៍ខ្លួនឯងទេ ព្រោះអ្នកនាង មិនអាចគ្រងតំណែង ជាតួឯកទៀតឡើយ ម្យ៉ាងអ្នកនាងស្រឡាញ់ វិស័យសិល្បៈភាពយន្តនេះណាស់ អ្នកនាង បានចាប់ផ្ដើមតាំងពីអាយុ១៥ឆ្នាំ រហូតមកដល់ពេលនេះ បេះដូងនិងខួរក្បាល មានតែសិល្បប៉ុណ្ណោះ ។ អ្នកនាងមិនចង់ឲ្យវា ត្រឡប់ទៅរកជំនាន់មួយ ដែលរឿងភាគថៃ បានវាយលុកភាពយន្តខ្មែរ រហូតហៅលែងឮតែម្ដង ។

អ្នកនាង ចន ច័ន្ទលក្ខិណា បន្តថា បើទោះបីស្ថានីយទូរទស្សន៍ ដែលបញ្ចាំងរឿងភាគថៃនោះ ខឹងអ្នកនាង មិនហៅអ្នកនាងឡើង ប៉ុស្ដិ៍នោះទៀតក៏ដោយ ក៏អ្នកនាងនៅតែជំនះ ធ្វើទាល់តែបាន ។ បើទោះជាខាងក្រសួងពាក់ពន័ន្ធ មិនអើពើ ឬនៅតែចាក់ផ្សាយ ក្នុងម៉ោងនោះមែន ក៏អ្នកនាងអស់ចិត្តព្រោះ អ្នកនាងប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីសិល្បៈខ្មែរ ៕

ប្រភពព័ត៌មានដើមៈ http://www.yolprom.com/news/20140926-10

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សិល្បៈ &កំសាន្ដ  តារា 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1786ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន3112ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1703ដង ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត   អាន1713ដង វាយក្បាលក្មេងស្រី១ញញួរឈាមហូរស្រោចខ្លួនទាំងព្រឹក   អាន2108ដង រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2092ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1572ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1829ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1587ដង វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)   អាន3873ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39795នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82128នាក់
ខែនេះ    229401នាក់
ឆ្នាំនេះ   2973705នាក់
សរុប   56572601នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:17