មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត

ដោយៈ សៀមរាប ថ្ងៃទី 04 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 04:15 នាទី ចំនួនអានៈ 1678

មេឈ្មួញ​រដ​ស៊ី​ដឹក​ឈើ​ក្រ​ញួង​អត់​ច្បាប់​ម្នាក់​ឈ្មោះ ពុំ កំពុង​សំ​រុក​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង់​កាត់​ខេត្ត​​សៀម​រាប​ និង​កំ​ពង់​ធំ ឆ្ពោះ​ទៅ​ខេត្ត​កំ​ពង់​ចាម ជា​រៀង​រាល់​យប់​ ដោយ​មាន​ការ​បើក​ដៃ​ពី​សំ​ណាក់​មេ​ព្រៃ​តាម​ដង​ផ្លូវ​ និង​សមត្ថ​កិច្ច​ជំ​នាញ​ផ្សេងៗ​ ដែល​ទង្វើ​ទាំង​នេះហាក់​ផ្គើន​ទៅ​និង​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា។

ប្រ​ភព​ច្បាស់​ការ​បាន​រាយ​ការណ៍​ថា ជា​រៀង​រាល់​យប់​​រថ​យនុ្ត​ម៉ាក​បា​ឡែន​ ពណ៍​ស្ក២គ្រឿង​បាន​ដឹង​ឈើ​ក្រ​ញូង​ពេញៗ​ ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ទៅ​ខេត្ត​កំ​ពង់​ចាម និង​មាន​រថ​យន្ត​ម៉ាក​ហៃ​ប្រីដ​ពណ៍​ទឹក​ប្រាក់​ជា​អ្នក​បិត​គូទពី​ក្រោយ។ ប្រ​ភព​បន្ថែម​ថា រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​នេះ ត្រូវ​បាន​គេ​ស្គាត់​ថា ម្ចាស់​ឈ្មោះ​ពុំ​ និង​មាន​បង​ប្រុស​ម្នាក់​ទៀត​ឈ្មោះ តឿ ជា​អ្នក​បើ​ក​រថ​យន្ត​ម៉ាក​ទីកូពណ៍​ក្រ​ហម​មើល​ផ្លូវ​មុន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​របស់​ប្អូន​គេ​ចេញ​ដំ​ណើរ។

ជាក់​ស្តែង​នៅ​ម៉ោង​៩និង​៣០​នាទី​យប់​ថ្ងៃទី​០៣​ ខែ​កក្កដា ឆ្នាំ​២០១៣ រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​របស់​មេ​ឈ្មួញ​ឈ្មោះ​ពុំ​នេះ បាន​ធ្វើ​ដំ​ណើរ​មក​ដល់​ចំ​ណុច​កែង​ផ្លូវ​លេខ​៦៧​ ក្នុង​ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀម​រាប​ អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការណ៍​ជូន​លោក ម៉ន-សាម៉ុន មេប៉េ​អឹម​ខេត្ត​ ក្នុង​គោល​បំ​ណង​អោយ​ជួយ​សហការ​បង្រ្កាប​បទ​ល្មើស​ឈើ​ក្រ​ញូង​ខាង​លើ​ តែ​ការ​រាយការណ៍នេះគឺ​គ្មាន​ប្រ​សិទ្ធភាពសោះ។

អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការណ៍​ជូន​លោក ទី-សុវិនថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ ហើយ​លោក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា លោក​បញ្ជា​អោយ​លោក ទេព-ចាន់ណា អធិការ​ស្រុក​ជី​ក្រែង​ដាក់​បារាស ហើយ​លោក​បាន​នែនាំ​អោយ​អ្នក​យក​ព័ត៌មាន​យើង​ទំនាក់​ទំនង​សហការ​ជា​មួយ​លោក​អធិការ​រូប​នេះ។ អ្នក​យក​ព័ត៌​មាន​យើង​បាន​ទូរ​ស័ព្ទ​ចូល​ទូរ​ស័ព្ទ​លោក ទេព-ចាន់ណា​ ជា​ច្រើន​ដង​តែ​លោក​អធិការ​មិន​លើក​ទទួល ហើយ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ធ្វើ​ដំ​ណើរ​បាន​ដោយ​រលួន។

នៅ​យប់​ថ្ងៃ​ទី​០៣នេះ​ដែរ​អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការ​ជូន​ អភិបាល​រង​ខេត្ត​កំ​ពង់​ធំ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ លោក​បាន​មាន​ប្រ​សាសន៍​ថា លោក​មិន​បាន​អើ​ពើរ​ជា​មួយ​ពួក​អា​អ្នករក​ស៊ី​ខុស​ច្បាប់​ទាំង​នេះ​ទេ វា​រក​ស៊ី​ខុស​ច្បាប់​ច្បាស់​ជា​មិន​រួច​ខ្លួនទេ គង់​តែ​ជាប់គុគមិន​ខាន។

ភ្លាមៗ​នោះ​ដែរ​យើង​ក៏បាន​​រាយ​ការណ៍​ជូន​លោក តុង​-យី នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​កំ​ពង់​ធំផង​ដែរ ហើយ​លោក​មាន​ប្រ​សាសន៍ថា បាន​បញ្ជា​អោយ​កូន​ចៅ​ដាក់​កំលាំ​ង​ចាំ​មើល​នៅ​ឯកំពង់ធំ​ហើយ។

ឯកឧ​ត្តម អ៊ុត-សំអន អភិបាល​ខេត្ត​កំ​ពង់​ធំ​បាន​ផ្តល់​បទ​សំ​ភាសន៍​ដល់​អ្នក​យក​ព័ត៌​មាន​យើង​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៤នេះថា កន្លង​មក​ខាង​ខេត្ត​កំ​ពង់​ធំ​បាន​បង្កើត​លេខាធិការ​ដ្ឋាន​ដែល​មាន​ការ​ចូល​រួម​ពី​កំ​លាំង​ចំ​រុះ​ក្នុង​ការ​បង្រ្កាប​បទ​លើ្មស​ឈើ​ក្រ​ញូង​នេះ ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋ​បាល និង​ស្នង​ការ​រង​ខេត្ត​។ ឯកឧ​ត្តមបន្តថា កន្លង​ទៅ​ឃើញ​ថា ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូអ​ជា​ហូរ​ហែមក​ហើយ។ ឯកឧ​ត្តមបន្ថែម​ថា និង​ខិត​ខំ​ពង្រឹង​បន្ថែម​ក្នុង​ការ​បង្រ្កាប​ការ​ចរាចរណ៍​ឈើ​ក្រ​ញូង​ខុស​ច្បាប់​នេះអោយ​បាន​ជោគ​ជ័យតាម​គោល​ការ​ណ៍របស់​រាជ​រដ្ឋា​ភិបាល។

ទោះជា​មាន​ការ​បក​ស្រាយ​ពី​លោក​ អភិបាល​ខេត្ត​ដូច​ខាង​លើ​ក៏ដោយ ក៏អ្នក​ឃ្លាំមើ​ល​បទ​ល្មើស​ឈើ​ក្រ​ញូង​នៅ​តែ​រិះ​គន់​ថា សមត្ថ​កិច្ច​នៅ​ខេត្តកំ​ពង់ធំ​ចាប់​តែ​រថ​យន្ត​ដែល​មិន​បាន​បង់​លុយតែ​ប៉ុណ្ណោះ ឯរថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ជា​ខ្សែ​ដែល​មាន​ចំនួន​ចាប់​ពី២​រថ​យន្ត​ឡើយ​ទៅ មិន​មាន​ការ​បង្ក្រាប​នោះ​ទេ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1743ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1413ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន1923ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន1969ដង លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកត?...    អាន1493ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1536ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1377ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1354ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1593ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន2991ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5414នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    30617នាក់
ខែនេះ    137695នាក់
ឆ្នាំនេះ   2595598នាក់
សរុប   51955524នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 05:51