លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម

ដោយៈ ជួយខ្មែរ ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 15 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 09:44 នាទី ចំនួនអានៈ 1868

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បាន​និយាយថាសេចក្តីណែនាំ​របស់​អភិបាលខេត្តបន្ទាយមានជ័យ ក្នុងការ​លុបបំបាត់​កុងត្រូលជជុះធ្វើឡើង​គ្រាន់តែ​ល្អមើល​ប៉ុណ្ណោះពី ព្រោះ​មន្ត្រី​គយ​ចល័ត​បាន​អះអាងថាទីតាំង​ឈរជើង​របស់​ពួកគេ នៅ​ចំណុច​សាលា​ក្រហម ក្នុងភូមិ​សិង្ហ​ខាងលិចឃុំ​សិង្ហ ស្រុក​អូរជ្រៅ ខេត្តបន្ទាយ​មានជ័យ គឺជា​ចំណុច​ប៉ុស្តិ៍ត្រួតពិនិត្យ​ស្របច្បាប់ មិនមែនជា​ប្រភេទកុងត្រូលជជុះ​នោះទេ​។

យ៉ាងណាក៏ដោយគេ​សង្កេតឃើញ​ជំនាញ​គយ​ចល័ត នៅ​ចំណុច​សាលា​ក្រហម ស្ថិតក្រោម​ការគ្រប់គ្រងដោយផ្ទាល់​របស់លោក ទុង ប៊ុនធឿន ជា​អនុ​សាខាគយ​និង​រដ្ឋា​ករ​ខេត្ត​បន្ទាយមានជ័យ បាន​បង្ក​ភាពអនាធិបតេយ្យបង្ខំ​ឲ្យ​អ្នករកស៊ី​ដឹកទំនិញ​តូចតាច ត្រូវ​បង់លុយ​ក្នុង​មួយ​ជើងចាប់ពី ២​ម៉ឺន​ដល់​៥ ម៉ឺន​រៀល អាស្រ័យ​ទៅតាម​ប្រភេទ​ទំនិញ ​។

ក្រុម​គយ​​​ច​​ល័ត ខេត្ត​បន្ទាយ​មាន​ជ័យនៅ​តែ​​បន្ត​​​​ជំរិតក្រុម​​អ្នក​រក​ស៊ី​​ដឹក​ជ​ញ្ជូន​ ​ទំ​និញឲ្យ​​បង់​លុយ​​តាម​របៀបកុង​ត្រូល​ជ​ជុះផ្ទុយ​​ពី​​សេច​ក្តី​ណែ​នាំ​​ របស់​លោក គោ ស៊ុំ​​សា​រឿ​តជា​​​ប្រ​ធាន​​គណៈ​អ​​ភិ​​បាល​ ខេត្ត​​បន្ទាយ​មាន​ជ័យ  គ្មាន​ការកែទម្រង់​​។

ក្រុម​អ្នក​ដឹកទំនិញ​តាម​ប្រភេទ រថយន្ត​ខ្សែ​ធំៗ ដែលមាន​ទំនាក់ទំនង​ល្អនិង​បង់លុយ​ដោយផ្ទាល់​ជូន​លោក ថោង សុខាំ​ភូ ដែលជា​ប្រថាន​សាខាគយក៏​ជាប់​កាតព្វកិច្ច ចូល​បង់លុយ ថ្លៃ​ក្បាល​ឡាន ឲ្យ​ជំនាញ​គយ​ចល័តនៅ​ចំណុច​សាលា​ក្រហម​ផងដែរ​។

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញបាន​រអ៊ូរទាំ​ពី​សកម្មភាព​គាប​ជំរិត ​ឲ្យ​ពួកគេ​បង់លុយដោយ​គ្មាន​ការយោគយល់ ហើយ​សម្រាប់​រថយន្ត​ដឹកទំនិញមួយចំនួន​ដែល​បើក​ហួស​ចំណុច​សាលា​ក្រហម ភ្លេច​ចូល​បង់លុយ​ថ្លៃ​ក្បាល​ឡានគេ​សង្កេតឃើញ គយ​ចល័ត​ទាំងនោះ ចេញ​រថយន្ត​តាម​ប្រដេញ ឡាន​ដឹកទំនិញដើម្បី​ចាប់​យកមក​ផាកពិន័យ ក្នុង​កម្រិត​ខ្ពស់​ដូច​ជា​រថយន្ត​ដឹក​ផ្លែឈើ​ប្រភេទ​នីសា​ន់ ឬ​កាមរីដែល​ត្រូវ​បង់ថ្លៃ​ក្បាល​ឡាន​ប្រមាណ ២​ម៉ឺន​ទៅ​៥ ម៉ឺន​រៀលត្រូវគេ​បង្ខំ​ឲ្យ​បង់ប្រាក់​ពិន័យ​ចាប់ពី ៥០​ម៉ឺន​រៀល ដល់​២ លាន​រៀល​។​

​​លោក គោ ស៊ុំ​សារឿ​តអាច​ចាត់វិធានការ​លុបបំបាត់ កុងត្រូលជជុះ​របស់​គ​យ​ច​ល័យ ខេត្តបន្ទាយមានជ័យនៅ​ចំណុច​សាលា​ក្រហម របស់លោក ទុង ប៊ុនធឿន បាន​ឬក៏​អត់ ព្រោះ​អំណាចនិង​ឥទ្ធិពល​របស់លោក ថោង សុខាំ​ភូ ជា​ប្រធាន​សាខាគយនិង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ​។ រឿង​សំខាន់ នោះជំនាញ​គយ​ចល័ត ដែល​ដាក់​ប៉ុស្តិ៍​នៅ​ចំណុច សាលា​ក្រហម គឺជា​អ្នក​រកលុយមក​ផ្គត់ផ្គង់​ឆ្នាំងបាយ​របស់លោក ថោង សុខាំ​ភូ ហើយក៏​មានការ​បែងចែក​ផងដែរទៅ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន1993ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1579ដង ជនពិការចុះដាំដើមឈើ៣ពាន់ដើម   អាន1594ដង ក្បាច់ពិសេស ៤ក្បាច់ ជួយឱ្យបុរសប្រតិបត្តិការបានយូរ   អាន6287ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1749ដង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន1710ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1712ដង លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត?...    អាន1654ដង សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​?...    អាន1632ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន2375ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39317នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81650នាក់
ខែនេះ    228923នាក់
ឆ្នាំនេះ   2973227នាក់
សរុប   56572123នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:04