ព័ត៌មានក្ដៅ

    សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​ធ្វើ​កំណត់ហេតុ

    ដោយៈ ភ្នំពេញ ថ្ងៃទី 15 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 09:17 នាទី ចំនួនអានៈ 551

    អ្នកសារព័ត៌មានក្នុងស្រុកម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន នាំ ទៅធ្វើកំណត់ហេតុ ខណៈអ្នកសារព័ត៌មានកំពុងថតរូប ស្តីពីការប្រជុំជួរ របស់ នគរបាលច្រើននាក់ នៅទីសាធារណៈមុខខណ្ឌមានជ័យ។

    អនុប្រធានការីនិពន្ធកាសែតភ្នំពេញ ប៉ុស្តិ៍ជាភាសាខ្មែរ លោក សូ វិសាល ថ្លែង ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា នេះលោកបានឃើញនគរបាលច្រើន នាក់ប្រជុំជួរនៅលើផ្លូវសាធារណៈមុខ អធិការនគរបាលខណ្ឌមានជ័យ ប្រដាប់ ដោយដំបងឆក់គ្រប់ដៃ លោកក៏បានថតរូប តែពេលនោះត្រូវបានអធិការនគរ បាលខណ្ឌហៅលោកទៅធ្វើកំណត់ហេតុនឹង ស្តីបន្ទោសដោយប្រើពាក្យអសុ រោះ។

    លោក សូ វិសាល បន្តថា បើទោះជា លោកប្រាប់មេប៉ូលិសនោះថា លោកជាអ្នកសារព័ត៌មានក៏ដោយ តែមេប៉ូលិសរូបនោះនៅតែប្រើ ពាក្យអសុរោះមកលើលោកដដែល ។ លោកថា  ៖ "យើងចង់ដឹងថា ច្បាប់ណា មាត្រាណា ដែលចែងថា កងកម្លាំងសមត្ថកិច្ចមកជួបប្រជុំ នៅតាមផ្លូវសាធារណៈ ហើយហាមមិនឲ្យអ្នកកាសែតថតរូប ព្រោះអត់មានដាក់ផ្លាកថាហាមថតរូបដែរ ខ្ញុំថាមិនសូម្បីតែអ្នកកាសែតទេ សូម្បីតែប្រជាពលរដ្ឋសាមញ្ញធម្មតា ក៏គាត់គួរតែអាចថតបានដែរ បើខ្ញុំទៅថតការជួបប្រជុំរបស់សមត្ថកិច្ច ឬកងកម្លាំងប្រដាប់អាវុធនៅ ក្នុងបន្ទាយរបស់ពួកគាត់ អាហ្នឹងខ្ញុំទទួលស្គាល់ថាខ្ញុំខុស ប៉ុន្តែវាសំខាន់ត្រង់ថា មេប៉ូលិសម្នាក់ គ្រាន់តែគាត់ប្រាប់ថាគាត់ជាមេប៉ូលិស ហើយគាត់ប្រើពាក្យសម្តីនិយាយជាមួយយើងសុទ្ធតែហែង សុទ្ធតែពាក្យសម្តីអសុរសដាច់សាច់អញ្ចឹង យើងពិបាកទទួលយក"។

    អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា កាយវិការបស់អធិការនគរបាលរូបនេះ ជាឥរិយាបថរបស់បុគ្គល មិនឆ្លុះបញ្ចាំងពីវិន័យរបស់នគរបាលទេ។ តែលោកថា អ្នកដែលទៅថតរូបនោះ គួរសុំការអនុញ្ញាតជាមុនសិន ។ 

    សម្រាប់ប្រធានក្រុមអ្នកច្បាប់ការពារ សិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន ពន្យល់ថា មិនខុសច្បាប់ទេ ប្រសិនបើបុគ្គលណាម្នាក់ថត រូបនៅទីសាធារណៈ។ លោកបន្តថា ការដែលសមត្ថកិច្ចហាមឃាត់មិនឲ្យថតរូបបែបនេះមានន័យថា សកម្មភាពនោះ មានអាថ៌កំបាំង ។ លោកថា ៖ "តាមពិតមានស្អីអាហ្នឹង មានកម្លាំងសមត្ថកិច្ចលាក់ការ ព្រោះតាមពិតកងកម្លាំងសាធារណៈ អាហ្នឹងព្រោះច្បាប់ព្រហ្ម ទណ្ឌ គេដាក់ទោសតែយើងថតតែបុគ្គលឯកជន ហើយថតហ្នឹង ថតក្នុងទីឯកជនទៀត បើសិនជានៅទីសាធារណៈ អាហ្នឹងអត់មាន ទោសអីទេ"។

    តាំងពីក្រោយថ្ងៃបោះឆ្នោតជាតិមក មានសមត្ថកិច្ចជាច្រើន ត្រូវបានហ្វឹកហាត់ និងដាក់ពង្រាយ នៅរាជធានីភ្នំពេញ ច្រើនខុសប្រក្រតី ខណៈដែលរថពាសដែកច្រើនគ្រឿង ក៏ត្រូវបានរដ្ឋាភិបាលចាំផ្ទះ ចល័តចូលរាជធានីភ្នំពេញ។ សកម្មភាពទាំងនេះ បានធ្វើឲ្យប្រជា ពលរដ្ឋមានការភ័យខ្លាច បើទោះជា ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការរិតបន្តឹងសន្តិសុខនេះ ដើម្បីបង្កាកុំឲ្យមានចលាចល ប្រសិនបើមាន បាតុកម្មរបស់គណបក្សប្រឆាំង៕ ប្រភពដើមពី ខ្មែរម្ចាស់ស្រុក

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន1240ដង ៥នាក់ស្លាប់នៅនិងកន្លែង នឹងជាច្រើននាក់របួសដោយសាគ្រោះថ្នាក់ចរាចរណ៍   អាន646ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1091ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន901ដង ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ   អាន4271ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន647ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន499ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន1338ដង ស្ត្រី​ខ្មែរ​នៅ​ថៃ​ ត្រូវ​គេ​​រំលោភ​រហូត​ដល់​មាន​ផ្ទៃពោះ​ និង​បាក់​ស្បាត   អាន2340ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន568ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់?មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
    ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួនយោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
    លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផងគេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
    ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
    មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
    លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសាយោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      5814នាក់
    ម្សិលមិញ    15581នាក់
    សប្ដាហ៍នេះ    42383នាក់
    ខែនេះ    143645នាក់
    ឆ្នាំនេះ   143645នាក់
    សរុប   30809891នាក់
    ថ្ងៃទី 17 ខែ 01 ឆ្នាំ 2019 ម៉ោង 18:01