ព័ត៌មានក្ដៅ

    លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត្រគូប

    ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 23 ខែ 05 ឆ្នាំ 2018 វេលាម៉ោង 12:21 នាទី ចំនួនអានៈ 830

    លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ ឃុបឃិត​ជាមួយ​ឈ្មួញ​​រក​ស៊ី​ឈើ​អត់​ច្បាប់​ឈ្មោះ សាន់ប៉ាវ ​​យក​បន្ទាយទាហ៊ាន​ធ្វើ​ជាដេប៉ូ ទិញ​ស្តុក​លក់ឈើ​រាប់​ម៉ឺន​ម៉ែត្រគូប ស្ថិតក្នុង​ភូមិ​ត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ។​

    ប្រភព​ព័ត៌មាន​ច្បាប់ការបាន​រាយការណ៍​មកថា លោក សាន់-ប៉ាវ ជាមេ​ឈ្មួញរក​ស៊ី​បទ​ល្មើស​ព្រៃ​ឈើ​ ដែល​មាន​លុយ​រាប់​សែន​ដុល្លារក្នុងការ​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់​ពីព្រៃ​ យក​មក​ស្តុក​ទុក​ក្នុង​បន្ទាយ​ទាហ៊ាន​ខាង​លើ​​រង​ចាំលក់​ចេញ ដោយ​ចែក​ចំណែក​ភាគហ៊ុន​អោយ​លោក​ ភុនសារ៉ុម ​មេវីរ​សេ​នា​តូច​អន្តរាគមន៍លេខ ៣៨៤ និង​លោក ហូវ រង​វីរ រាប់​ម៉ឺនដុល្លារ​ក្នុង​មួយខែៗ ជាថ្នូរ​ក្នុង​ការ​យក​បន្ទាយ​ទាហ៊ាន​ស្តុក​ឈើ​ និង​ប្រើ​អំ​ណាច​មេវីរ រង​វីរ កាង​ឈើ​ផ្តេច​មុខ។ ប្រភព​បាន​បន្តថា លោក ភុនសារ៉ុន មេវីរ និង​លោក ហូវ រង​វីរ ​បាន​បញ្ជាអោយ​កូន​ទាហ៊ាន​​​បិទ​ទ្វាររបង​បន្ទាយ​ជិត​បន្ទាប់​​ពីឡាន​ដឹក​​ឈើ​ដឹក​ចូល និង​​ដឹក​ចេញ​ពី​បន្ទាយ​ ព្រោះ​កន្លង​ទៅ​មាន​ក្រុម​អ្នក​កាសែត​បាន​ចូល​ថត​យក​រូប​ភាព​បទ​ល្មើស​​ព្រៃ​ឈើ​ទាំង​នេះ​ដល់​ក្នុង​បន្ទាយ។​​

    ពលរដ្ឋ​នៅ​ភូមិ​ត្រាំប៉ោង​និយាយខ្សឹប​ខ្សៀវ​តាម​តុកាហ្វេថា ថ្ងៃអនាគត​រដ្ឋា​ភិបាល​មិន​ចាំបាច់​បើក​ប្រាក់​ខែ​អោយ​មេទាហ៊ានពល​ទាហ៊ាន​នៅ​ វីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ ទៀត​ទេ ព្រោះ​លោក ភុនសារ៉ុម មេវីរបាន​សហការណ៍គ្នា​ជាមួយឈ្មួញ​ឈើ​ឈ្មោះ សាន់-ប៉ាវ យក​បន្ទាយ​ទាហ៊ាន​ធ្វើ​អាជីវកម្មទិញឈើ​លក់​ឈើ​ទ្រង់​ទ្រាយ​ធំរហូត​ដល់​ទៅ​រាប់​ម៉ឺន​ម៉ែត្រគូប​ឯណោះ ដូច្នេះពួកគាត់​មិន​ខ្វះលុយចាយ និង​មិន​ខ្វះលុយបើក​ប្រាក់​ខែអោយ​កូន​ទាហ៊ាននោះទេ។

    លោក ហូវ រងវីរលេខ ៣៨៤ ខាងលើបាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មីៗ នេះ​ថា ពិត​ជាមានឈើ​នៅក្នុង​បន្ទាយ​មែន តែ​មិន​មែន​ឈើ​របស់​លោកទេ គឺ​ជាឈើ​របស់​លោក សាន់ប៉ាវ យក​មក​ផ្ញើរតែប៉ុណ្ណោះ ហើយ​ការ​ផ្ញើរ​នេះ​ខាង​ឈ្មួញ​ឈើ​គេ​មាន​ទំនាក់​ទំនង​ល្អជាមួយ​ថ្នាក់​លើ។ លោក ហូវ បាន​បន្ថែម​ថា លោក​មិន​បាន​ទទួល​លាភសការ:ពី​ឈ្មួញ​ឈើ​ខាងលើ​នេះ​ទេ គ្រាន់​តែបាន​កំទិចឈើ​ខូចៗ​យក​មក​ធ្វើ​ជាផ្ទះបាយ​អោ​យ​ទាហ៊ាន​តែប៉ុណ្ណោះ។

    បើ​ទោះជា​លោក ហូវ នាយ​រង​វីរ: បដិសេធន៍ថាមិនបាន​លាភសការ:ពី​ឈ្មួញឈើ​ក៏ដោយ ក៏​ប្រ​ភព​​​ដែល​បែក​ធ្លាយ​ពី​បន្ទាយ​ទាហ៊ាន​នេះបាន​ប្រាប់​ថា លោកហូវ បាន​យក​លុយ​ចំនួន​២០ម៉ឺន​រៀល​ក្នុង​មួយ​​ក្បាលឡានដែល​ចូល​ទិញ​ឈើ​នៅ​ក្នុង​បន្ទាយ​នេះ បើ​មិន​បាន​២០ម៉ឺនរៀល​មិន​អាច​ចូល​ទិញ​ឈើ​បាន​ទេ។

    កម្ពុជាសុវណ្ណភូមិ​ មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក ភុន-សារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ និង​លោក សាន់-ប៉ាវ មេឈ្មួញ​​រកស៊ីឈើ​​អត់​ច្បាប់​អាង​ខ្នង​ទាហ៊ាន​ខាងលើ​នេះបាន​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទសំ​រាប់​ទំនាក់ទំនង៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន951ដង កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន750ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន1957ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន803ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន724ដង យុវជនម្នាក់ជាប់ខ្នោះសង្សាប្តឹងថាចាប់រំលោភ៣ដង   អាន844ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1653ដង ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់...    អាន1330ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន907ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន724ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
    អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវកង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិនសកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
    ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នកមនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
    ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធាកម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំលោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
    ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
    លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀតយោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
    ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3763នាក់
    ម្សិលមិញ    18653នាក់
    សប្ដាហ៍នេះ    43968នាក់
    ខែនេះ    338110នាក់
    ឆ្នាំនេះ   2989554នាក់
    សរុប   33655800នាក់
    ថ្ងៃទី 24 ខែ 07 ឆ្នាំ 2019 ម៉ោង 08:07