កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 12 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 03:09 នាទី ចំនួនអានៈ 2533

កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់​រួចរាល់​ហើយ​កាលពី​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ នៅ​ឯ​សណ្ឋាគា​ណាហ្គា​វើល ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​, លោក Victor នាយក​ប្រតិបត្តិ One FC ប្រធាន​គណៈកម្មការ​ប្រកួត និង​នាយក​ប្រតិបត្តិ​ណាហ្គា​វើល​។​

​នៅក្នុង​ពី​ធី​ថ្លឹង​ទម្ងន់​ប្រកបដោយ​ភាពរន្ធត់​ញ៉ាប់​ញ័រ​នេះ ក៏​មាន​ការចូលរួម​ពី​តារា​ម៉ូ​ដែល​ម៉ាឡេស៊ី ដ៏​ស្រស់ស្អាត កញ្ញា Mel Tan ផងដែរ នៅ​ក្រោម​ក្រសែភ្នែក​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ និង​អ្នកគាំទ្រ​ជាច្រើនរូប​។ នៅ​ក្នុង​ការ​ថ្លឹង​ទម្ងន់​កាលពី​យប់​ថ្ងៃទី​១១ ខែកញ្ញា​នេះ អ្នកចូលរួម​ក៏​បង្ហាញ​ចម្ងល់​ផងដែរ ខណៈ​ដែល​កីឡាករ​ខ្មែរ ហុន ចាន់​រាជ ត្រូវបាន​ផ្លាស់ប្តូរ​ដោយ​កីឡាករ សំអាង ឌុ​ន មក​ពី​ក្លឹប A Fighter​។ មូលហេតុ​ដោយសារ​តែ កីឡាករ ហុន ចាន់​រាជ មិន​អាច​សម្រក​ទម្ងន់​ឲ្យ​ស្មើ​គូប្រកួត​របស់ខ្លួន​បាន​។​

​សម្រាប់​ការ​ថ្លឹង​ទម្ងន់​នេះ គូ​ទី​១-​កីឡា​ការិនី សំ ថា​រ័ត្ន ប៉ះ​ជាមួយ កីឡា​ការិនី វី ស្រី​ឆាយ ក្នុង​ទម្ងន់​៥០​គីឡូក្រាម​។ គូ​ទី​២-​កីឡាករ សំអាង ឌុ​ន ប៉ះ​ជាមួយ​កីឡាករ ជិន ហេង ក្នុង​ទម្ងន់​៦៥​គីឡូក្រាម​។ គូ​ទី​៣-​កីឡាករ ប្រាក់ ចាន់​ស៊ីន និង​កីឡាករ ចាន់ រតនា ប្រកួត​ក្នុង​ទ​ន​ម្ងន់​៦៥​គីឡូក្រាម​។ អ្នក​ទាំង​បួន នឹង​ធ្វើ​ការប្រកួត​ជម្រុះ ដើម្បី​ដណ្តើម​យក​ពានរង្វាន់ Grand Prix​។

ចំណែក​គូ​ទី​៤-​កីឡាករ ចាន់ ហេង ប៉ះ​ជាមួយ​កីឡាករ មាស ម៉ើ ក្នុង​ទម្ងន់​៦៤​គីឡូក្រាម​។ គូ​ទី​៥-​កីឡាករ Amir Khan ប៉ះ Jian Kai Chee ក្នុង​ទម្ងន់​៦៥​គីឡូក្រាម​។ គូ​ទី​៦-​កីឡាករ Radeem Rahman ប៉ះ Sung Ming Yen ក្នុង​ទម្ងន់​៦០​គីឡូក្រាម​។ គូ​ទី​៧-​កីឡាករ​កម្ពុជា Suasday Chau ប៉ះ​កីឡាករ​បារាំង Arnaud Lepont ក្នុង​ទម្ងន់​៧០​គីឡូក្រាម​។ គូ​ទី​៨-​កីឡាករ Vincent Latoel ប៉ះ Caros Fodor ក្នុង​ទម្ងន់​៧០​គីឡូក្រាម និង​គូ​ទី​៩-​ជា​គូរ​ដណ្តើម​ខ្សែក្រវ៉ាត់ កីឡាករ​ហ្វីលីពីន Geje Eustaquio ប៉ះ​កីឡា​ករប្រេ​ស៊ីល Adriano Moraes ក្នុង​ទម្ងន់​៥៦​គីឡូក្រាម​។ ការប្រកួត នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៦​យប់ ថ្ងៃទី​១២ ខែកញ្ញា​នេះ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1782ដង លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន2391ដង ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន1974ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1752ដង ព្រះសង្ឃ វត្ត​ពោធិ៍​លង្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច​ព្រះ​​នរោត្តម សីហនុ    អាន1530ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1713ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន1752ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1734ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1832ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2330ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31915នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74248នាក់
ខែនេះ    221521នាក់
ឆ្នាំនេះ   2965825នាក់
សរុប   56564721នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:29