បន្ទាប់ពីបណ្ដាញសារព័ត៌មានជាច្រើន បានចុះផ្សាយជាហូរហែ ថា ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន កញ្ញា ថន លក្ខិណា បានកែបបូរមាត់ មើលលែងចង់ស្គាល់កាលពីកន្លងទៅថ្មីៗនេះ ស្រាប់តែនៅក្នុងឱកាសថត MTV របស់ផលិតកម្មរស្មីហង្សមាស កាលពេលថ្មីៗនេះ តារាសម្តែងសាច់សសម្បូរមន្តស្នេហ៍ ថន លក្ខិណា ហាក់បង្ហាញអារម្មណ៍ក្តៅចុងច្រមុះខ្លាំងគួរសម ខឹងនឹងការចុះផ្សាយបែបនេះ ។
មិនតែប៉ុណ្ណោះ ពិធីការិនីសម្បូរវោហារស័ព្ទចាក់ទឹកមិនលិច ថន លក្ខិណា ក៏បានបដិសេធន៍ភ្លាមៗថា អ្នកដែលសរសេរព័ត៌មានរបស់នាងបែបនេះ គឺមិនមែនជាការពិតនោះទេ នាងគ្មានការកែកុនមុខមាត់ ឬបបូរមាត់ឡើយ ។ ជាស្ដែងពេលនាងបង្ហាញខ្លួន ក្នុងកម្មវិធីខួប១០ឆ្នាំរបស់ស្ថានីយទូរទស្សន៍ CTN កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ គឺគ្មានបានកែបបូរមាត់ ស្ទើរមើលលែងចង់ស្គាល់នោះឡើយ។
ចំពោះបណ្ដាញព័ត៌មាន និងមហាជនមួយចំនួនធំ ដែលបានគិតថា ថន លក្ខិណា បានកែមុខមាត់នោះត្រូវបានតារាសម្តែងមានមន្តស្នេហ៍រូបនេះ ច្រានចោលទាំងស្រុង ដោយនាងបាននិយាយលាយឡំ កំហឹងខ្លះៗ ប្រាប់ឲ្យដឹងថា "បងមើលយ៉ាងម៉េច ថាខ្ញុំកែមុខកែមាត់...? តាមពិតទៅមុខមាត់ខ្ញុំ គឺនៅតែដដែលហ្នឹង...! មិនបានកែដូចដែលគេបាននិយាយនោះទេ.. គ្រាន់តែមួយរយៈនេះ ខ្ញុំស្គមស្រក់គីឡូ ហើយមើលទៅក៏ឃើញបែបហ្នឹង..! និយាយរួម មួយរាងកាយរបស់ខ្ញុំ មិនបានកែអ្វី សូម្បីតែបន្តិច គឺធម្មជាតិតែម្តង..! " ។
ទោះបីជា ថន លក្ខិណា មិនបានទទួលស្គាល់ថា នាងបានកែកុនទម្រង់បបូរមាត់ក្ដី ក៏មហាជនអាចសន្និដ្ឋានបានថា មួយរយៈពេលថ្មីៗនេះ រាល់ពេលនាងបង្ហាញមុខក្នុងកម្មវិធីមិត្តភ័ក្ដិ ក្នុងកម្មវិធីផ្លូវការធំៗ ឬក្នុងកម្មវិធីទូរទស្សន៍ គឺមើលទៅបបូរមាត់ និងទម្រង់មុខ ហាក់មានស្ថានភាពខុសប្លែកពីពេលមុន គឺឃើញស្អាតជាងមុន ។
យ៉ាងណាក្ដី មហាជនបានលើកឡើងថា ប្រសិនបើកែបបូរមាត់ ឬកែកុនអ្វីផ្សេង គួរទទួលស្គាល់ថា កែៗទៅ គ្មានអ្នកណាទៅចាប់ទោសអូសដំណើរ អ្វីនោះឡើយ ។ ប៉ុន្តែបើថ្ងៃណាមួយ ថន លក្ខិណា សារភាពថា នាងបានកែវិញនោះ គឺនាងជាប់ឈ្មោះជាតារាបោកប្រាស់មហាជន ព្រោះនាងជាអ្នកប្រែក្រឡាសសម្ដីខ្លួនឯង ម្ដងបដិសេដ ម្ដងទទួលស្គាល់៕ និពន្ធដោយ khmer7
ថ្ងៃនេះ | 42941 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85274 | នាក់ |
ខែនេះ | 232547 | នាក់ |
ឆ្នាំនេះ | 2976851 | នាក់ |
សរុប | 56575747 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:15 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net