យោងតាមកាសែតថៃចេញផ្សាយថ្ងៃចន្ទនេះ ប៉ូលិសថៃបានចាប់ឃាត់ខ្លួនសង្ឃកម្ពុជា៤អង្គពីបទរៃអង្គាសប្រាក់ពីប្រជាជននៅខេត្តចុន ប៊ូរី និងបានរកឃើញខ្លីបវីដេអូអាសអាភាសជាច្រើនដែលស្តុកទុកក្នុងទូរស័ព្ទរបស់សង្ឃទាំងនេះ។
ប៉ូលិសនីស្ថានីយសាតតាហ៊ីបនៃខេត្តចុន ប៊ូរីបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានទទួលបណ្តឹងពីប្រជាជនថាសង្ឃ៤អង្គបានសុំការបរិច្ចាគប្រាក់បន្តឥតឈប់។ពួកគេថាសង្ឃទាំងនេះបានជួលបន្ទប់ស្នាក់នៅរួមគ្នាជំនួសអោយការគង់នៅក្នុងវត្តដូចសង្ឃធម្មតា។
សង្ឃទាំង៤មានឈ្មោះ ព្រះ ចាង ឆាលី ព្រះជន្ម៤២វស្សា ព្រះ គិត វាសនា ព្រះជន្ម៤១ ព្រះ រ៉ាម គីម ៣៨វស្សានិងព្រះ ទូច ណាក់ព្រះជន្ម៣៥វស្សា។
កាសែតបាននិយាយថាសង្ឃដែលត្រូវបានចាប់ខ្លួនទាំងនេះបានប្រាប់សមត្ថកិច្ចថៃថាពួកគេបាននិមន្តទៅពីវត្តផ្សេងៗនៅកម្ពុជានិងថាពួកគេបានប្រមូលប្រាក់ពីប្រជាជននៅពេលថ្ងៃនិងមើលវីដេអូអាសអាភាស ព្រមទាំងធ្វើអោយប្រដាប់ភេទរបស់ពួកគេមានសម្រើបនៅពេលយប់។ ក្នុងបន្ទប់ជួល ប៉ូលិសបានរកឃើញស៊ីឌីអាសអាភាស លុយមួយចំនួនធំនិងទូរស័ព្ទដៃដែលផ្ទុកខ្លីបវីដេអូសិច។
គេថាសង្ឃទាំងនេះបានប្រមូលប្រាក់បានប្រមាណ១០.០០០បាតក្នុងមួយសប្តាហ៍និងលុយកាក់ទាំងនេះត្រូវបានផ្ញើមកអោយក្រុមគ្រួសារនៅស្រុកខ្មែរ។ ប៉ូលិសនឹងចោទប្រកាន់និងពិន័យសង្ឃទាំងនេះមុនពេលបញ្ជូនពួកគេត្រឡប់មកកម្ពុជាវិញ៕
ថ្ងៃនេះ | 42788 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 85121 | នាក់ |
ខែនេះ | 232394 | នាក់ |
ឆ្នាំនេះ | 2976698 | នាក់ |
សរុប | 56575594 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:08 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net