ក្រុមហ៊ុនប្រេង PetroChina Daqing បានបញ្ចប់ការសាងសង់រោងចក្ររបស់ខ្លួននៅភាគខាងឦសាន្តប្រទេសចិន និងមានលទ្ធភាពដំណើរការក្នុងការចម្រាញ់ប្រេងដល់ទៅ ១០លានតោនក្នុងមួយឆ្នាំ។
យោងតាមក្រុមហ៊ុនចម្រាញ់ប្រេងជាតិ របស់ប្រទេសចិនដែលជាក្រុមហ៊ុនធំបាននិយាយនៅក្នុងគេហទំព័រខ្លួន ថា គម្រោងដែលមានទំហំទឹកប្រាក់វិនិយោគជាង ១ពាន់លានយ៉ាន់ (១៥៧លានដុល្លារ) បានបំពាក់ម៉ាស៊ីនចម្រាញ់ប្រេងដោយមានលទ្ធភាពដំណើរការផលិត ៦លានដុល្លារក្នុងមួយឆ្នាំ។
ឧបករណ៍ទាំងនោះនឹងជួយបំពេញតម្រូវការជំនួសប្រព័ន្ធឧស្ម័ន អេទីឡែន ចំនួន ១.២លានតោនក្នុងមួយឆ្នាំ។រោងចក្រចម្រាញ់ប្រេងនេះ នឹងចាប់ផ្តើមប្រតិបត្តិការក្នុងខែតុលា។នេះបើយោងតាមគេហទំព័រ Daqing Petrochemical៕
ថ្ងៃនេះ | 38652 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 80985 | នាក់ |
ខែនេះ | 228258 | នាក់ |
ឆ្នាំនេះ | 2972562 | នាក់ |
សរុប | 56571458 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:44 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net