ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 22 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 05:54 នាទី ចំនួនអានៈ 1687

អ្នក​រត​រឺម៉ក​ រត​ឡាន ដឹក​ភ្លៀវ​ទេស​ចរណ៍ នៅ​ខេត្ត​សៀម​រាប បាន​ត្អូញ​ត្អែថា ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អោយ​ភ្ញៀវ​ទេស​ចរណ៍​ បាន​រឹត​ត្បិត​តម្រូវ​អោយ​ពួកគាត់​បើក​បរ​ទៅ​តាម​ផ្លូវ​ដែល​គេ​កំណត់​អោយ ដែល​ធ្វើ​អោត​ប៉ះ​ពាល់​ដល់​ពេល​វេលា ថវិការ​ចំ​ណាយ ជា​ពិសេស​គឺ​​បុគ្គ​លិក​ក្រុម​ហ៊ុននេះ ហាក់​កំ​ពុង​ប្រើ​យុទ្ធសាស្រ្ត​៣ឆ្នាំ៨ខែ​ម្ភៃថ្ងៃទៅ​លើ​ពួកគាត់។

កាល​ពី​ថ្ងៃទី​២១ ខែគុម្ភៈ ឆ្នាំ២០១៣ លោក​ ផ្លុង-រ៉េត អ្នក​រតតាក់​ស៊ី​ម្នាក់​ក្នុង​ចំ​ណោម​អ្នក​រត​តាក់​ស៊ី​ជា​ច្រើន​បាន​ប្រាប់​អោយ​ដឹង​ថា  នៅ​ម៉ោង​៨និង​៣០​នាទីព្រឹក​ថ្ងៃ​ខែ​ខាង​លើ​ លោក​បាន​នាំ​ភ្ញៀវ​បរ​ទេស​ជន​ជាតិ​ ជប៉ុន ចំ​នួន​៣នាក់​ទៅ​កម្សាន្តឯ​ប្រា​សាទ​ព្រះ​វិហ៊ារ ឯខេត្ត​ព្រះវិហ៊ារ​ដោយ​ឆ្លង​កាត់​តាម​ ផ្លូវ​លេខ​៦០​ម៉ែត្រ ខេត្ត​សៀម​រាប លុះ​ដល់​កន្លែង​ឆែក​សំ​បុត្រ​កែង​ផ្លូវ​៦០ម៉ែត្រ លោក​បាន​ឈប់​រថ​យន្ត​ជំ​រាប់​អ្នក​ឆែក​សំ​បុត្រ​ថា លោក​នាំ​ភ្ញៀវ​ទៅ​ប្រាសាទ​ព្រះវិហារ។ អ្នក​លក់​សំ​បុត្រ​ក៏​ឆ្លើយថា ពូអញ្ជើញចុះ។

លុះ​លោក​បន្ត​ដំ​ណើរ​ដល់​ចំ​ណុច​ប្រាសាទ បន្ទាយ​សំ​រ៉ែ ក្នុង​ឃុំ​ព្រះ​ដាក់​ ស្រុក​អង្គរ​ធំ ស្រាប់​តែ​ឃើញ​អ្នក​ឆែក​សំ​បុត្រ​ម្នាក់​ចេញ​មក​ឃាត់​រថ​យន្ត​របស់​លោក ហើយ​សួរថា ហេតុអ្វី​លោក​បើ​ក​បរ​ផ្លូវ​នេះទៅវិញ? លោក​រ៉េត​ឆ្លើយ​ថា លោក​នាំ​ភ្លៀវ​ទៅ​ប្រាសាទព្រះវិហារ។ អ្នក​ឆែក​សំ​បុត្រ​រូប​នោះ​តប​វិញ​ថា គេ​មិន​អោយ​លោក​បើក​បរ​តាម​ផ្លូវ​នេះ​ទេ ព្រោះ​នៅ​លើ​ខ្នង​ភ្នំ​បូក​មាន​ប្រាសាទ​ គេ​ខ្លាច​លោក​នាំ​ភ្លៀវ​ទៅ​មើល​ ដោយ​មិន​បាន​ទិញ​សំ​បុត្រ។ បុរស់​វ័យ​ប្រ​ហែល​ជាង​២០​ឆ្នាំ រូប​នោះ​បន្ថែមថា ថ្នាក់លើ​​អោយ​លោក​ឯង​បក​ឡាន​ថយ​ក្រោយ បើក​តាម​ផ្លូវ​ទៅ​ប្រាសាទ​បន្ទាយ​ស្រី​វិញ ជា​ស​វាង​មាន​រឿង​វែង​ឆ្ងាយ លោក​ត្រូវ​តែ​បក​ក្រោយ​ជា​ដាច់ខាត។ លោក​ ផ្លុង-រ៉េត បក​ស្រាយ​ប្រាប់​អ្នក​ឆែក​សំ​បុត្រ​នោះ​ថា មូល​ហេតុ​ដែល​លោកបើក​បរ​តាម​ផ្លូវ​ជើង​ភ្នំ​បូក​នេះព្រោះ ទី១-វា​ស្ងាត់​ពុំ​សូវ​មាន​រថ​យន្ត​បើក​បរ ទី២-វា​ជា​ផ្លូវ​កាត់​សំ​ដៅ​ទៅ​ផ្លូវ​លេខ​៦៧​ ឬផ្លូវ​ហៃវ៉េ ទី៣-ផ្លូវ​កាត់​វា​អាច​ចំ​នេញ​ពេល​វេលា និង​ចំ​ណេញ​សាំងឡានខ្លះៗដែរ ទី៤-តាម​ដង​ផ្លូវ​ទៅ​ប្រាសាទ​បន្ទាយ​ស្រី​ពេល​ព្រឹក​ មាន​រថ​យន្ត​ច្រើន​បន្ត​គ្នាដាច់​កន្ទុយ​ភ្នែក ដែល​អាច​យឺ​យាវ​ខក​ខាន​ពេល​វេលា​ភ្លៀវ​របស់​លោក។​ លោក​រ៉េ​ត​បាន​សន្យា​ជា​មួយ​អ្នក​ឆែក​សំ​បុត្រ​នោះថា បើ​លោក​លួច​នាំ​ភ្ញៀវ​មើល​ប្រាសាទលើ​ខ្នង​ភ្នំ​បូក​ លោក​សុខ​ចិត្ត​អោយ​គេ​ចាប់​ឡាន​លោក​យក​ទៅ​ដុត​ចោល​ក៏បាន​។

តែ​ទោះ​ជា​មាន​ការ​អង្វ​រ​ ឬសន្យា​យ៉ាង​ណាក៏​អ្នក​ឆែក​សំ​បុត្រ​រូប​នោះនៅ​ប្រើ​ពាក្យ​ដដែលគឺ បកក្រោយ​ទៅ​ជាស​វាង​មាន​បញ្ហាកាន់​តែវែង​ឆ្ងាយ ព្រោះ​នេះ ជា​បញ្ជា​របស់​ថ្នាក់លើ។

លោក​រ៉េត​បាន​អោយ​ដឹង​ទៀត​ថា ភ្លៀវ​ដែល​ជិះ​ក្នុង​រថ​យន្ត​របស់​លោក​ទាំង​៣នាក់​ហាក់​មាន​ការ​ភ័យ​ខ្លាចយ៉ាង​ខ្លាំ​ហើយ​សួរ​លោកថា តើ​លោក​រ៉េត​ឯង​មាន​កំ​ហុស​អីឬ? រថ​លោក​បុកគេ​ ឬ​លួច​ប្លន់​ទ្រព្យ​សម្បត្តិគេ បាន​ជា​គេ​ឃាត់​រថ​យន្ត​លោក​មិន​អោយ​ទៅ​មុខ​ដូច្នេះ? លោក​ប្រាប់​ភ្លៀវ​ថា ទេគេ​មិន​អោយ​យើង​បើបរ​ផ្លូវ​កាត់។

លោក​រ៉េត​បាន​ហៅ​ការ​ឃាត់​រថ​យន្ត​លោក អោយ​បើក​បរ​តាម​តែ​ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរ​នេះថា ជា​ចរិត​ប៉ុល​ពត​កាល​ពី​ឆ្នាំ​១៩៧៥ ដល់​ ឆ្នាំ​១៩៧៩ ដែល​តែ​ង​តែ​ប្រើ​ភាសា​បង្គាប់ បញ្ជា រឹត​ត្បឹត​សេរី​ភាព​ក្នុង​ការ​ដើរ​ហើរ​របស់​អ្នក​ដទៃ។ ហើយ​លោក​បាន​បន្តថា នៅ​គ្រប់​ច្រក​ផ្លូវ​ចូល​ទៅ​កាន់​តំ​បន់​ប្រាសាទ​បុរាណ សុទ្ធ​តែ​មាន​កន្លែង​ឆែក​សំ​បុត្រ គ្រប់​ច្រក​ចេញ​ចូ​ល​នៃ​ខ្លោង​ទ្វារ​ប្រាសាទ សុទ្ធ​តែ​មាន​អ្នក​យាម​ចាំ​ឆែក​សំ​បុត្រ ចុះ​ម្តេច​មិន​ចាំ ចាប់​អ្នក​ដែល​នាំ​ភ្ញៀវ​អត់​សំ​បុត្រ​ដាក់​គុគទៅ តើ​អ្នក​ទាំ​ងនោះ​ឈរ​ដូច​ទីង​មោង​ ឬយ៉ាង​ណា?

លោក​ ផ្លុង-រ៉េត និង​អ្នក​រត​ រឺម៉ក រត​ឡាន​នៅ​ខេត្ត​សៀម​រាប​សូម​អំ​ពាវ​នាវ​ទៅ​លោក  សុខ-គង់​ ដែល​ជា​ថៅកែ​គ្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរ មេត្តា​នែនាំ​កូន​ចៅ​ក្រោម​ឱវាត​ របស់​លោក កុំ​អោយ​ប្រើ​ចរិត​ពលពតត​ទៅ​ទៀត ព្រោះ​នេះ ជា​សម័យ លទ្ធិប្រ​ជា​ធិប្បតេយពហុបក្ស មិន​សម័យ​ខ្មែរ​ក្រហម ឬគុម្មនីស្តនោះទេ។

បើ​តាម​ប្រ​ភព​ពី​អ្នក​រត​តាក់​ស៊ី​ដឹក​ភ្លៀវ​ទេស​ចរណ៍នៅ​ខេត្ត​សៀម​រាប​ជា​ច្រើន​នាក់​ទៀត​ក៏និយាយ​ដូច​ៗ​គ្នា ថាអ្នក​ឆែក​សំ​បុត្រ​គ្មាន​សិទ្ធិហាម​ឃាត់​ ឬ​បង្ខិត​បង្ខំ​អោយ​គេ​បើ​ក​បរ​តាម​ ផ្លូវ​នេះ​ ផ្លូវ​នោះ​ស្រេច​តែ​ចិត្ត​ឯង​នោះទេ។ ពួកគាត់​បន្ត​ថា អ្នក​ឆែក​សំ​បុត្រ​មាន​សិទ្ធិក្នុង​ការ​ឃ្លាំ​មើល រថ​យន្ត​ខាង​លើ បើ​គេ​នាំ ភ្លៀវ​មើ​ល​ប្រាសាទ​ដោយ​លួច​លាក់ គ្មាន​សំ​បុត្រ​នោះ​ក្រុម​ហ៊ុន​អាច​ចាត់​វិធាន​ការ​ផាក​ពិន័យតាម​ច្បាប់​បាន​កំ​ណត់ មិន​មែន​បញ្ជា​ ឬរឹត​ត្បិត​សេរី​ភាព​ក្នុង​ការ​បើក​បរ​របស់​គេទេ។ ម្យ៉ាង​វិញ​ទៀតកន្លង​ទៅ​ក៏​មិន​បាន​ប្រកាស​ថា អ្នក​នាំ​ភ្លៀត​ទៅ​ប្រាសាទ​ព្រះ​វិហ៊ារ​ គ្មាន​សំ បុត្រ​អង្គរ​ ត្រូវ​តែ​បើក​ផ្លូវ​នេះ  មិន​ត្រូវ​បើក​ផ្លូវ​នោះ នោះ​ដែរ នេះ​មក​ពី​ក្រុម​ហ៊ុន​នេះ​វា​អសមត្ថ​ភាពក្នុង​ការ​គ្រប់​គ្រង ណា​មួយ​ពី​មុន​ធ្លាប់​មាន​អំ ពើ​ពុក​រលួយ​ក្នុង​ការិ​យា​ល័យ​លក់​សំ​បុត្រ តែ​វា​មិន​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​រត​តាក់ស៊ី​នោះទេ។ បញ្ហាខាងលើ​នេះ លោក​ សុខ-គង់ ជា​ថៅ​កែ​ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរ គួរ​ពិចារណាឡើង​វិញ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺពី​លោក សុខ-គង់ និងអ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរបាន​ទេនៅ​រសៀថ្ងៃទី២២នេះ៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1669ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន2453ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1568ដង ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន2259ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1718ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន2212ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1557ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1750ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1568ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1565ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38459នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80792នាក់
ខែនេះ    228065នាក់
ឆ្នាំនេះ   2972369នាក់
សរុប   56571265នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:32