ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ​សន្ល​ប់

ដោយៈ ខេត្តកំពង់ចាម ថ្ងៃទី 26 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 02:44 នាទី ចំនួនអានៈ 1355

មាន ប៊ុនធឿន ជា​ប្រធាន​ស្នាក់ការ​សន្តិសុខ​លេខ​៧០២ ដែលមាន​ទីតាំង​ស្ថិត​នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ចំណុះ ឱ្យបញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្ត​កំពង់ចាម ដែល​គ្រប់គ្រង​ដោយ​លោក វ៉ា សារិទ្ធ ថ្មីៗនេះ បាន​ប្រព្រឹត្ត អំពើមិន គប្បី ចាប់អូស​ដៃក្មេង​ប្រុស​ម្នាក់ អាយុ​១៥​ឆ្នាំ ចេញពីកន្លែងរាំវង់ វាយទាត់​ធាក់​រហូតដល់សន្លប់ ហើយបើ ពិនិត្យរឿងរ៉ាវ នៃធាតុផ្សំ បទល្មើសវិញ ។

ការប្រព្រឹត្តរបស់លោក មាន ប៊ុនធឿន គឺជាបទប៉ុនប៉ងមនុស្សឃាតដោយ ចេតនា ប៉ុន្តែ អំណាច លុយ និងស្បែកជាមន្ត្រីកងរាជអាវុធហត្ថគ្មាននរណាហ៊ានធ្វើអ្វីលោក មាន ប៊ុនធឿន នោះទេ ។ ហើយ គ្រួសារ ជនរងគ្រោះបានត្រឹមតែទទួលយកសំណង បន្តិចបន្តួច តាមរយៈការសម្របសម្រួលក្រៅផ្លូវតុលាការ ដើម្បី បញ្ចប់រឿងស្ងាត់ៗ។ បុ់ណ្ណោះព្រោះតែអំណាច មាន ប៊ុនធឿន ជាមេស្នាក់ការ ៧០៨ ដ៏មហិមានោះ ។

តាមប្រជាពលរដ្ឋរស់នៅចំណុចផ្សារថ្នល់ទទឹង នៃឃុំជប់ ក្រុងត្បូងឃ្មុំ បានលើកឡើងថា កាលពីវេលាម៉ោង ៨ និង ២០ នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ នៅផ្ទះអ្នកស្រុកក្បែរផ្សារថ្នល់ទទឹង ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំជប់ក្រុងត្បូងឃ្មុំ មានរៀបចំពិធីមង្គលការមួយ ខណៈពេលដែលភ្ញៀវកំពុងផឹកស៊ីរាំសប្បាយ ស្រាប់តែមានការ ផ្អើលឆោឡោ ទំនងជា ក្មេងៗក្នុងភូមិរាំជាន់ជើងគ្នា ក៏បង្កជាជម្លោះវាយតប់ផ្អើលរោងការ។ ភ្លាមៗនោះ គេឃើញកុមារាម្នាក់ឈ្មោះ សៀង ចាន់រ៉ាណែត អាយុ ១៥ឆ្នាំ មានទីលំនៅក្នុងភូមិថ្នល់ទទឹង ឃុំជប់ ក្រុងត្បូងឃ្មុំ មានឪពុកឈ្មោះ សៀង ណាត ជាមន្ត្រី យោធា ត្រូវបានលោក មាន ប៊ុនធឿន ជាប្រធានស្នាក់ការសន្តិសុខលេខ៧០២ ស្រាប់តែចាប់អូសដៃក្មេងរូបនោះ ចេញ មកក្រៅវង់រាំ រួចបានប្រើអំពើហិង្សាទាត់ធាក់យ៉ាងព្រៃផ្សៃ រហូតទាល់តែក្មេងនោះសន្លប់បាត់ស្មារតី ដោយគ្មាននរណា ហ៊ាន ចូលទៅជួយឃាត់នោះទេ ។

ផ្ទុយទៅវិញ ក្រោយពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងឱ្ យសមត្ថកិច្ចពាក់ ព័ន្ធជួយដោះ ស្រាយទៅតាមនីតិវិធី ព្រោះវាជាបទល្មើសនៃការប៉ុនប៉ងមនុស្សឃាត ឬការប្រើប្រាស់អំពើហិង្សាដោយចេតនា ក្នុង ស្ថាន ទម្ងន់ទោសមិនអាចអត់ឱនឱ្យបានឡើយ ។ ប៉ុន្តែលោក មាន ប៊ុនធឿន បានប្រើវិធីគំរាមផង ចរចាផង ឱ្យក្រុម គ្រួសារ ជនរងគ្រោះបញ្ចប់រឿង ដោយចរចាផ្តល់សំណងទៅតាមស្ថានភាពជាក់ស្តែង។

បើតាមប្រភពដែលជិតដិតនឹងសំណុំរឿងមួយនេះបានលើកឡើងថា ពីដំបូងឡើយក្រុមគ្រួសារជនរងគ្រោះបានប្តឹងទាម ទារសំណងចំនួន១ម៉ឺនដុល្លារអាមេរិក សម្រាប់ថ្លៃព្យាបាលរបួសស្នាម និងសុំឱ្យច្បាប់ផ្តន្ទាទោសលោក មាន ប៊ុនធឿន ផង ប៉ុន្តែក្រោយមក មាន ប៊ុនធឿន បានចរចាសម្របសម្រួលផ្តល់សំណងត្រឹមតែ ៦ពាន់ដុល្លារ ប៉ុណ្ណោះ ហើយបាន បញ្ចប់រឿងយ៉ាងស្ងាត់ៗកាលពីថ្ងៃទី១២ ខែមីនា និងមិនបញ្ជូនសំណុំរឿងទៅកាន់តុលាការនោះ ទេ គឺជាការចរចា បញ្ចប់រឿងនៅក្រៅផ្លូវតុលាការស្ងាត់ៗតែម្តង។

ដូចជា បើពិនិត្យពីអង្គហេតុនិងអង្គច្បាប់គេអាចមើលឃើញថា អំពើហិង្សាដ៏ឃោរឃៅដែលលោក មាន ប៊ុនធឿន បាន ចាប់ក្មេងប្រុសអាយុ១៥ឆ្នាំវាយរហូតដល់សន្លប់ គឺជាការប៉ុនប៉ងមនុស្សឃាត ទោះជាមានការចរចា ផ្តល់សំណង ដល់ គ្រួសារ ជនរងគ្រោះក៏ដោយ វាគ្រាន់តែជាសំណងរដ្ឋប្បវេណីប៉ុណ្ណោះ ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែបញ្ជូន សំណុំ រឿង នេះទៅកាន់តុលាការ ដើម្បីដោះស្រាយទៅតាមច្បាប់បន្តទៅទៀត។

ដូចជា នៅមានការបញ្ជាក់ផងដែរថា សម្រាប់ប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ គ្រាន់តែមានជម្លោះបន្តិចបន្តួច ឬដេញវាយ តប់ គ្នាតាមផ្លូវមិនមានរបួសស្នាមអ្វីផង ក៏ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនកសាងសំណុំរឿងយ៉ាងខ្លាំងៗ បញ្ជូន ទៅកាន់តុលា ការ ប៉ុន្តែសម្រាប់មាន ប៊ុនធឿន ដែលវាយក្មេងប្រុសម្នាក់ឱ្យសន្លប់យ៉ាងសាហាវឃោរឃៅនៅកណ្តាល ចំណោម មនុស្ស រាប់រយនាក់បែបនេះ ហេតុអ្វីក៏គ្មានទោសពៃរ៍។

សូមបញ្ជាក់ថា ជារឿយៗមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំឱ្យ មន្ត្រី និងពលអាវុធហត្ថទាំងអស់គោរពឱ្យបាននូវវិន័យនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង ប៉ុន្តែលោក មាន ប៊ុនធឿន មិន ដែលឈឺក្បាលវិលមុខពីសេចក្តីណែនាំរបស់ថ្នាក់លើនោះទេ។

ក្រៅពីការប្រើអំពើហិង្សាដ៏ឃោរឃៅទៅលើកុមារាអាយុ១៥ឆ្នាំរហូតសន្លប់បាត់ស្មារតី ហើយលោក មាន ប៊ុនធឿន ក៏ធ្លាប់ជាប់ពាក់ព័ន្ធរឿងអាស្រូវនៃការចាត់ចែងឱ្យមន្ត្រីក្រោមឱវាទប្រចាំនៅស្នាក់ការសន្តិសុខលេខ៧០២ ទៅបង្កើត ប៉ុស្តិ៍ ជជុះចាំប្រមូលលុយពីឡានដឹកឈើ ឡានដឹកជន្លង់ម្រេចយ៉ាងប្រសេចប្រសាចយ៉ាងអនាធិបតេយ្យ បំផុត ។ ហើយ ករណីខ្លះទៀតក៏ មានការប្រដេញតាមឡានដឹកឈើឱ្យចូលបង់លុយតាមតែទំនើងចិត្តនៅពេលដែល ឡានដឹក ឈើមួយចំនួនបានបើកហួសប៉ុស្តិ៍ស្នាក់ការរបស់លោក មាន ប៊ុនធឿន ឬភ្លេចចូលបង់លុយ។ គេចង់ឃើញថ្នាក់លើ ត្រួតពិនិត្យមើលភាពអនាធិបតេយ្យដែលកំពុងបង្កឡើងដោយលោក មាន ប៊ុនធឿន ឡើងវិញផង ព្រោះប្រជាពលរដ្ឋ នៅទូទាំងក្រុងត្បូងឃ្មុំ បានខឹងសម្បានិងស្អប់ខ្ពើមចំពោះរបៀបដឹកនាំរបស់ មាន ប៊ុនធឿន ដែលនិយមប្រើអំពើហិង្សា សូម្បីតែកូនអ្នកស្រុកគ្មានកំហុសអ្វីសោះក៏ត្រូវរងគ្រោះដែរ។

គួរបញ្ជាក់ថា គេចង់ឃើញថ្នាក់លើត្រួតពិនិត្យមើលភាពអនាធិបតេយ្យដែលកំពុងបង្កឡើងដោយលោក មាន ប៊ុនធឿន ឡើងវិញផង ព្រោះប្រជាពលរដ្ឋនៅទូទាំងក្រុងត្បូងឃ្មុំ បានខឹងសម្បារ និងស្អប់ខ្ពើមចំពោះរបៀប ដឹកនាំរបស់លោក មាន ប៊ុនធឿន ដែលនិយមប្រើអំពើហិង្សា សូម្បីតែកូនអ្នកស្រុកគ្មានកំហុសអ្វីសោះក៏ត្រូវរង គ្រោះដែរ ។ ហើយដែល បញ្ហានេះ គួរតែលោកនាយឧត្តមសេនីយ៍ មេបញ្ជាការពិនិត្យឡើងវិញផង ព្រោះថា ករណីមានមេស្នាក់ការ ស៊ីប្រាក់ ខែជាតិ ប្រជាពលរដ្ឋទៅវាយតប់ប្រជាពលរដ្ឋបែបនេះ វាបានធ្វើឱ្យប៉ះពាល់ដល់មុខ មាត់អាវុធហត្ថជាតិ យ៉ាងធ្ងន់ ធ្ងរ បំផុត មិនគួរបើគេមើលរំលងទេ ! ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧកញ្ញា គិតម៉េង បណ្តោយអោយលោក ជ័យ និងលោក សេង ជាមេការក្រុមហ៊ុនសំអាតបាតអាងទិញឈើខុសច្បាប់ចូល?...    អាន1534ដង សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន1617ដង សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់   អាន2098ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន1859ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1649ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1403ដង លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ   អាន1430ដង សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1637ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1571ដង លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្ត...    អាន2550ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      18761នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    165245នាក់
ខែនេះ    548525នាក់
ឆ្នាំនេះ   1930757នាក់
សរុប   51290683នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 15:19