ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប

ដោយៈ សៀមរាប ថ្ងៃទី 12 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 05:00 នាទី ចំនួនអានៈ 1782

នៅសណ្ឋាគារ​បុរីអង្គរ​បានរៀបចំពិ​ធីផ្លាស់​ប្ដូមុខ​តំណែងប្រ​ធានសា​ខាគយ​និងរដ្ឋករ​ខេត្តសៀម​រាបក្រោម​អធិតី​ភាព​ ឯកឧត្តម ឡាយឫទ្ធី អគ្គនាយក​ដ្ឋាន​និង​រដ្ឋ​ករ​ និង​មាន​ការ​ចូល​រួម​ពីសំ​ណាក់​ឯកឧត្តម ឃឹមប៊ុនសុង អភិបាល​នៃគណះអភិបាល​ ខេត្តព្រម​ទាំមន្ត្រីកង​កម្លាំងប្រដាប់អាវុ​ធមន្ទីរអង្គ​ភាព​ជុំវិញខេត្តផងដែរ។

លោកសំភុំឬទ្ធីប្រធានចាស់ត្រូវបានតំឡើងការងារឲ្យទៅបំពេញនៅក្នុងអគ្គនាយកគយនិងរដ្ឋករកម្ពុជាវិញដោយឡែកលោក សុខដារ៉ាអនុប្រធានត្រូវបានប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋករកម្ពុជាបង្គាប់ជាប្រធាន ស្ដីទីសាខា គយនិងរដ្ឋករជំនួស។ឯកឧត្តមឃឹមប៊ុនសុងអភិបាលខេត្តសៀមរាបបានថ្លែងនៅក្នុងឱកាស នោះថារាជរដ្ឋាភិបាល កម្ពុជាក្នុងគោ នយោបាយចតុកោណដំណាក់កាលទី៣នេផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើសេវា។

ដូច្នេះមន្រ្តីគយ និងរដ្ឋាករជាពិសេសប្រធានស្តីទីទើបឡើងថ្មីត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរបំពេញបានតាមតម្រូវការ។ឯកឧត្តមឃឹមប៊ុនសុងបានបញ្ជាក់ថាក្នុងនាមលោកជាអភិបាល ខេត្តនិងជាអាជ្ញា ធរក្នុងខេត្តសៀមរាបរូបលោកឈរនៅខាងប្រជាពលរដ្ឋជានិច្ចព្រោះអជ្ញាធរជាអំណាចរបស់ ប្រជាពលរដ្ឋជាអ្នកផ្ដល់ឲ្យ។

លោកសុខដារ៉ាអនុប្រធានដែលទើបនិងឡើងជាប្រធានស្ដីទីបានថ្លែងនូវអំណរគុណចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុដែល បានផ្ដល់នូវមុខតំណែងនេះជូនដល់លោក ហើយលោកនិងខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការ ជាមួយអាជ្ញាធរសមត្ថ កិច្ចពាក់ព័ន្ទដើម្បីរកចំណូលចូលរដ្ឋឲ្យបានគ្រប់ផែនការ។ឯកឧត្តមឡាយឬទ្ធីបានថ្លែងជំរុញ ឲ្យមន្រ្តីគយនិងរដ្ឋាករនៅក្នុខេត្ត សៀមរាបត្រូវយកចិត្តទុកដាក់គាងគរប្រមូលពន្ធជូនរដ្ឋ។

ក្នុងនោះមន្ត្រីគយត្រូវចុះត្រួតពិនិត្យនៅតាមកន្លែងណាដែលមានស្តុកទំនិញជាពិសេសពន្ធប្រេងសាំងដែលជាចំណូលពន្ធដ៏ធំ មួយ។ឯកឧត្តមបានបញ្ជាក់ផងដែរថាការ ប្រមូលពន្ធនៅក្រោយពេលបោះឆ្នោតហាក់ធ្លាក់បន្តិចតែលោករំពឹង ថាចំណូលពន្ធនឹងហក់ឡើង វិញក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះដែរឯកឧត្តមបានបញ្ជាក់ផងដែរថាខេត្តសៀមរាបជាតំបន់ទេសចរណ៍មិនត្រូវឲ្យមានការលក់នូវសាំងដបនៅក្នុងក្រុង ទៀតទេវាអាចមានគ្រោះហានិភ័យណាមួយ កើតឡើង។បើសិនកើតមានគ្រោះអគ្គីភ័យនោះគឺជាកង្វល់ របស់អាជ្ញាធរដែរ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្ដីប្រជាពលរដ្ឋនៅក្រុងសៀមរាបបាននិយាយថាពួកគាត់នៅតែសង្កេតឃើញមានលក់នៅដបសាំង ពេញក្រុងដដែល។ពាក់ព័ន្ទទៅនិងការលើក ឡើងរបស់ឯកឧត្តមឡាយឬទ្ធីនៅក្នុងពិធី ផ្ទេភារកិច្ចប្រធាន សាខាគយថាខេត្ត មួយនេះចំណូលធំជាងគេគឺប្រេងសាំងនោះត្រូវបានគេរាយការណ៍ឲ្យដឹងថាផ្លូវ លេខ៦៨ពីច្រក អូស្មាច់មកក្រុងសំរោងកាត់ ស្រុកក្រឡាញ់មកសៀមរាបក៍ដូចច្រកជាំសាង៉ាំចូលមកស្រុកអន្លង់វែងតាមផ្លូវលេខ៦៧មកសៀមរាប នោះគឺមានការរត់ពន្ទ ប្រេងសាំងគេចពន្ទ យ៉ាងគគ្រឹកគគ្រេងបំផុតក្នុងមួយយប់ៗមិនក្រោមពី២០គ្រឿង ឡានកូរ៉េ៥តោននោះឡើយចូលមកចែកចាយ ក្នុងខេត្តសៀមរាបនៅ នៅខណះពេលខេត្តសៀមរាបមាន ស្ថានីយ៍និងដេប៉ូលក់សាំងកំពុងកើតមានយ៉ាងស្អេកស្កះ បណ្ដាក់គ្នារដូច ខ្យងដែលគេមានការសង្ស័យថាយកសាំងសាំងគេចពន្ទមកលក់។

ប្រជាពលរដ្ឋនៅខេត្តសៀមរាបសង្ឃឹមថាប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាបដែលទើបនិងបានតំណែងថ្មីនិងចាត់វិធានការ បង្រ្កាបទំនិញគេចពន្ទក៍ដូចសាំងគេចពន្ទ ឲ្យបានជោកជ័យ៕ ប្រភពពី​ ខ្មែរ7មករា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងត?...    អាន2102ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1712ដង ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់   អាន1791ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន2012ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន3320ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1693ដង ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1849ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1749ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1867ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1746ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34800នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77133នាក់
ខែនេះ    224406នាក់
ឆ្នាំនេះ   2968710នាក់
សរុប   56567606នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:19