លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម

ដោយៈ ជួយខ្មែរ ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 15 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 09:44 នាទី ចំនួនអានៈ 1654

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ បាន​និយាយថាសេចក្តីណែនាំ​របស់​អភិបាលខេត្តបន្ទាយមានជ័យ ក្នុងការ​លុបបំបាត់​កុងត្រូលជជុះធ្វើឡើង​គ្រាន់តែ​ល្អមើល​ប៉ុណ្ណោះពី ព្រោះ​មន្ត្រី​គយ​ចល័ត​បាន​អះអាងថាទីតាំង​ឈរជើង​របស់​ពួកគេ នៅ​ចំណុច​សាលា​ក្រហម ក្នុងភូមិ​សិង្ហ​ខាងលិចឃុំ​សិង្ហ ស្រុក​អូរជ្រៅ ខេត្តបន្ទាយ​មានជ័យ គឺជា​ចំណុច​ប៉ុស្តិ៍ត្រួតពិនិត្យ​ស្របច្បាប់ មិនមែនជា​ប្រភេទកុងត្រូលជជុះ​នោះទេ​។

យ៉ាងណាក៏ដោយគេ​សង្កេតឃើញ​ជំនាញ​គយ​ចល័ត នៅ​ចំណុច​សាលា​ក្រហម ស្ថិតក្រោម​ការគ្រប់គ្រងដោយផ្ទាល់​របស់លោក ទុង ប៊ុនធឿន ជា​អនុ​សាខាគយ​និង​រដ្ឋា​ករ​ខេត្ត​បន្ទាយមានជ័យ បាន​បង្ក​ភាពអនាធិបតេយ្យបង្ខំ​ឲ្យ​អ្នករកស៊ី​ដឹកទំនិញ​តូចតាច ត្រូវ​បង់លុយ​ក្នុង​មួយ​ជើងចាប់ពី ២​ម៉ឺន​ដល់​៥ ម៉ឺន​រៀល អាស្រ័យ​ទៅតាម​ប្រភេទ​ទំនិញ ​។

ក្រុម​គយ​​​ច​​ល័ត ខេត្ត​បន្ទាយ​មាន​ជ័យនៅ​តែ​​បន្ត​​​​ជំរិតក្រុម​​អ្នក​រក​ស៊ី​​ដឹក​ជ​ញ្ជូន​ ​ទំ​និញឲ្យ​​បង់​លុយ​​តាម​របៀបកុង​ត្រូល​ជ​ជុះផ្ទុយ​​ពី​​សេច​ក្តី​ណែ​នាំ​​ របស់​លោក គោ ស៊ុំ​​សា​រឿ​តជា​​​ប្រ​ធាន​​គណៈ​អ​​ភិ​​បាល​ ខេត្ត​​បន្ទាយ​មាន​ជ័យ  គ្មាន​ការកែទម្រង់​​។

ក្រុម​អ្នក​ដឹកទំនិញ​តាម​ប្រភេទ រថយន្ត​ខ្សែ​ធំៗ ដែលមាន​ទំនាក់ទំនង​ល្អនិង​បង់លុយ​ដោយផ្ទាល់​ជូន​លោក ថោង សុខាំ​ភូ ដែលជា​ប្រថាន​សាខាគយក៏​ជាប់​កាតព្វកិច្ច ចូល​បង់លុយ ថ្លៃ​ក្បាល​ឡាន ឲ្យ​ជំនាញ​គយ​ចល័តនៅ​ចំណុច​សាលា​ក្រហម​ផងដែរ​។

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញបាន​រអ៊ូរទាំ​ពី​សកម្មភាព​គាប​ជំរិត ​ឲ្យ​ពួកគេ​បង់លុយដោយ​គ្មាន​ការយោគយល់ ហើយ​សម្រាប់​រថយន្ត​ដឹកទំនិញមួយចំនួន​ដែល​បើក​ហួស​ចំណុច​សាលា​ក្រហម ភ្លេច​ចូល​បង់លុយ​ថ្លៃ​ក្បាល​ឡានគេ​សង្កេតឃើញ គយ​ចល័ត​ទាំងនោះ ចេញ​រថយន្ត​តាម​ប្រដេញ ឡាន​ដឹកទំនិញដើម្បី​ចាប់​យកមក​ផាកពិន័យ ក្នុង​កម្រិត​ខ្ពស់​ដូច​ជា​រថយន្ត​ដឹក​ផ្លែឈើ​ប្រភេទ​នីសា​ន់ ឬ​កាមរីដែល​ត្រូវ​បង់ថ្លៃ​ក្បាល​ឡាន​ប្រមាណ ២​ម៉ឺន​ទៅ​៥ ម៉ឺន​រៀលត្រូវគេ​បង្ខំ​ឲ្យ​បង់ប្រាក់​ពិន័យ​ចាប់ពី ៥០​ម៉ឺន​រៀល ដល់​២ លាន​រៀល​។​

​​លោក គោ ស៊ុំ​សារឿ​តអាច​ចាត់វិធានការ​លុបបំបាត់ កុងត្រូលជជុះ​របស់​គ​យ​ច​ល័យ ខេត្តបន្ទាយមានជ័យនៅ​ចំណុច​សាលា​ក្រហម របស់លោក ទុង ប៊ុនធឿន បាន​ឬក៏​អត់ ព្រោះ​អំណាចនិង​ឥទ្ធិពល​របស់លោក ថោង សុខាំ​ភូ ជា​ប្រធាន​សាខាគយនិង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ​។ រឿង​សំខាន់ នោះជំនាញ​គយ​ចល័ត ដែល​ដាក់​ប៉ុស្តិ៍​នៅ​ចំណុច សាលា​ក្រហម គឺជា​អ្នក​រកលុយមក​ផ្គត់ផ្គង់​ឆ្នាំងបាយ​របស់លោក ថោង សុខាំ​ភូ ហើយក៏​មានការ​បែងចែក​ផងដែរទៅ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1684ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1400ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1483ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន2254ដង ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន1770ដង សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប   អាន1575ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1585ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1387ដង លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀ?...    អាន1325ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1607ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32175នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    135346នាក់
ខែនេះ    518626នាក់
ឆ្នាំនេះ   1900858នាក់
សរុប   51260784នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 16:10