សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​ធ្វើ​កំណត់ហេតុ

ដោយៈ ភ្នំពេញ ថ្ងៃទី 15 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 09:17 នាទី ចំនួនអានៈ 1633

អ្នកសារព័ត៌មានក្នុងស្រុកម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន នាំ ទៅធ្វើកំណត់ហេតុ ខណៈអ្នកសារព័ត៌មានកំពុងថតរូប ស្តីពីការប្រជុំជួរ របស់ នគរបាលច្រើននាក់ នៅទីសាធារណៈមុខខណ្ឌមានជ័យ។

អនុប្រធានការីនិពន្ធកាសែតភ្នំពេញ ប៉ុស្តិ៍ជាភាសាខ្មែរ លោក សូ វិសាល ថ្លែង ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា នេះលោកបានឃើញនគរបាលច្រើន នាក់ប្រជុំជួរនៅលើផ្លូវសាធារណៈមុខ អធិការនគរបាលខណ្ឌមានជ័យ ប្រដាប់ ដោយដំបងឆក់គ្រប់ដៃ លោកក៏បានថតរូប តែពេលនោះត្រូវបានអធិការនគរ បាលខណ្ឌហៅលោកទៅធ្វើកំណត់ហេតុនឹង ស្តីបន្ទោសដោយប្រើពាក្យអសុ រោះ។

លោក សូ វិសាល បន្តថា បើទោះជា លោកប្រាប់មេប៉ូលិសនោះថា លោកជាអ្នកសារព័ត៌មានក៏ដោយ តែមេប៉ូលិសរូបនោះនៅតែប្រើ ពាក្យអសុរោះមកលើលោកដដែល ។ លោកថា  ៖ "យើងចង់ដឹងថា ច្បាប់ណា មាត្រាណា ដែលចែងថា កងកម្លាំងសមត្ថកិច្ចមកជួបប្រជុំ នៅតាមផ្លូវសាធារណៈ ហើយហាមមិនឲ្យអ្នកកាសែតថតរូប ព្រោះអត់មានដាក់ផ្លាកថាហាមថតរូបដែរ ខ្ញុំថាមិនសូម្បីតែអ្នកកាសែតទេ សូម្បីតែប្រជាពលរដ្ឋសាមញ្ញធម្មតា ក៏គាត់គួរតែអាចថតបានដែរ បើខ្ញុំទៅថតការជួបប្រជុំរបស់សមត្ថកិច្ច ឬកងកម្លាំងប្រដាប់អាវុធនៅ ក្នុងបន្ទាយរបស់ពួកគាត់ អាហ្នឹងខ្ញុំទទួលស្គាល់ថាខ្ញុំខុស ប៉ុន្តែវាសំខាន់ត្រង់ថា មេប៉ូលិសម្នាក់ គ្រាន់តែគាត់ប្រាប់ថាគាត់ជាមេប៉ូលិស ហើយគាត់ប្រើពាក្យសម្តីនិយាយជាមួយយើងសុទ្ធតែហែង សុទ្ធតែពាក្យសម្តីអសុរសដាច់សាច់អញ្ចឹង យើងពិបាកទទួលយក"។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា កាយវិការបស់អធិការនគរបាលរូបនេះ ជាឥរិយាបថរបស់បុគ្គល មិនឆ្លុះបញ្ចាំងពីវិន័យរបស់នគរបាលទេ។ តែលោកថា អ្នកដែលទៅថតរូបនោះ គួរសុំការអនុញ្ញាតជាមុនសិន ។ 

សម្រាប់ប្រធានក្រុមអ្នកច្បាប់ការពារ សិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន ពន្យល់ថា មិនខុសច្បាប់ទេ ប្រសិនបើបុគ្គលណាម្នាក់ថត រូបនៅទីសាធារណៈ។ លោកបន្តថា ការដែលសមត្ថកិច្ចហាមឃាត់មិនឲ្យថតរូបបែបនេះមានន័យថា សកម្មភាពនោះ មានអាថ៌កំបាំង ។ លោកថា ៖ "តាមពិតមានស្អីអាហ្នឹង មានកម្លាំងសមត្ថកិច្ចលាក់ការ ព្រោះតាមពិតកងកម្លាំងសាធារណៈ អាហ្នឹងព្រោះច្បាប់ព្រហ្ម ទណ្ឌ គេដាក់ទោសតែយើងថតតែបុគ្គលឯកជន ហើយថតហ្នឹង ថតក្នុងទីឯកជនទៀត បើសិនជានៅទីសាធារណៈ អាហ្នឹងអត់មាន ទោសអីទេ"។

តាំងពីក្រោយថ្ងៃបោះឆ្នោតជាតិមក មានសមត្ថកិច្ចជាច្រើន ត្រូវបានហ្វឹកហាត់ និងដាក់ពង្រាយ នៅរាជធានីភ្នំពេញ ច្រើនខុសប្រក្រតី ខណៈដែលរថពាសដែកច្រើនគ្រឿង ក៏ត្រូវបានរដ្ឋាភិបាលចាំផ្ទះ ចល័តចូលរាជធានីភ្នំពេញ។ សកម្មភាពទាំងនេះ បានធ្វើឲ្យប្រជា ពលរដ្ឋមានការភ័យខ្លាច បើទោះជា ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការរិតបន្តឹងសន្តិសុខនេះ ដើម្បីបង្កាកុំឲ្យមានចលាចល ប្រសិនបើមាន បាតុកម្មរបស់គណបក្សប្រឆាំង៕ ប្រភពដើមពី ខ្មែរម្ចាស់ស្រុក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1771ដង ការបែងចែកវ័យរបស់នារី   អាន4566ដង អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិ?...    អាន1818ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1553ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1472ដង សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន1828ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន2186ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1871ដង ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1607ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1916ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39441នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81774នាក់
ខែនេះ    229047នាក់
ឆ្នាំនេះ   2973351នាក់
សរុប   56572247នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:08