គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង

ដោយៈ ខេត្តកំពង់ធំ ថ្ងៃទី 11 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 05:00 នាទី ចំនួនអានៈ 1819

ក្រោយពីគណៈសាលាខេត្តកំពង់ធំ បានរឹតបន្តឹងការ បង្រ្កាបបទល្មើស នៅក្នុងខេត្តកំពង់ធំ ទើប​បានបង្កើតជាគណៈបញ្ជាការឯកភាព ខេត្តសម្រាប់បង្រ្កាបបទល្មើសនានា ដែលកំពុងតែ ពេញ និយម នៅក្នុង ខេត្តកំពង់ធំ ដែលមាន ឯកឧត្តម អ៊ុត សំអន អភិបាល នៃអភិបាលខេត្តកំពង់ធំ និង ជា​ប្រ​ធាន​គណៈបញ្ជាការ ឯកភាពខេត្តកំពង់ធំ ទើបបានបង្ហាញឲ្យឃើញនូវលទ្ធលផល ផុសចេញ ជា​ផ្លែ​ផ្កា​នា​ថ្ងៃ​នេះ ​ដែលមានការ​ចូល បង្រ្កាបគ្រប់ស្ថានប័ន ដែលកន្លងមក បទល្មើសឈើគ្រញូង តែង​តែ​ហោះ​ឆ្លង​កាត់​ខេត្ត​ តែពេលនេះត្រូវ បានជាប់អន្ទាក់ ទោះជាមានស្លាប ហោះក៏ហោះ មិនរួច ដែរ បើសិនជាសកម្មភាព របស់គណៈបញ្ជាការឯក​ភាពរស់រវើកដូចពេលនេះ។

ជាក់ស្តែង រថយន្តហាយឡេនឌឺ ពណ៌ ទឹកប្រាក់មួយគ្រឿងអត់ស្លាកលេខ ខាងមុខពាក់ស្លាក លេខ ខាង ក្រោយ ភ្នំពេញ 2A - 8008 បានដឹកឈើគ្រញូង ចេញពីខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ ឆ្ពោះទៅខេត្ត កំពង់ចាម ដែលកន្លងមក ប្រហែលជារថយន្តដឹកឈើគ្រញូងទាំងនេះ ចេះបំបាំងបាត់ ឬក៏ហោះរំលោង បាន ជាមិនដែលឃើញសមត្ថកិច្ចចាប់បានម្តងណាឡើយ ទើបតែពេលនេះ ជា ប្រវត្តិ​សាស្រ្ត​ដែល​គួរ​តែ​កត់​ត្រាទុក ដែលគណៈបញ្ជាការឯកភាពខេត្ត ដែលបានបង្កើត បានក្របួចរថយន្តមួយគ្រឿង ដឹក​ឈើ​គ្រ​ញូង​ពេញ ។

តាមការឲ្យដឹងពី លោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោងបានឲ្យដឹងថា ការបង្រ្កាបរថយន្ត បទ​ល្មើស​ឈើគ្រញូងនេះ គឺយោងតាមសេចក្តីសម្រេច លេខ ០៧៦ ស.ស.រ របស់រដ្ឋបាល ខេត្ត កំពង់ ធំ ស្តី​ពី​ការកែ​សម្រួល ការបង្កើតលេខាធិការដ្ឋាន ទប់ស្កាត់ និងបង្រ្កាបការកាប់ ការដឹកជញ្ជូន ការសប្រមូល ការស្តុបទុក និងការនាំចេញឈើគ្រញូង ក្នុងខេត្តកំពង់ធំ ​ ដែលមានអភិបាលខេត្ត ជា ប្រ​ធាន​គណៈ​បញ្ជា​ការ​ឯក​ភាព រដ្ឋបាលខេត្ត ទើបមានការចូលរួមបង្រ្កាបពីសំណាក់ ផ្នែករដ្ឋបាល ព្រៃឈើស្ទោង ខណ្ទ​រដ្ឋ​បាល​ព្រៃឈើកំពង់ ធំ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំង កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​កំ​ពង់​ធំ ​និង​កម្លាំង​នគរ​បាល​ប្រ​ឆាំង​ បទល្មើសសេដ្ឋកិច្ច នៃស្នងការ ដ្ឋាន នគរបាលខេត្តកំពង់ធំ បាន​ធ្វើ​ការ​ស្ទាក់​រថ​យន្តមួយ​គ្រឿងខណៈពេល ដែលបានរត់ ទៅលាក់ ខ្លួននៅតាម​ច្រកឌឿងហែមមួយតូច ក្រោយ​ផ្ទះ​អ្នក​ភូមិ ទើបត្រូវបាន កម្លាំងចម្រុះក្របួចចាប់បាន ខណៈពេលដែលតៃកុងឡាន បានបើកទ្វារយន្ត ហើយ​ដាក់មេប្រូច​បានស្រ​មោល និងបានបន្សល់ រថយន្ត ឲ្យ​សមត្ថ​កិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​ខណ្ទ​រដ្ឋ​បាល​ព្រៃឈើ​កំពង់ធំ  និងធ្វើការ វាស់វែង ដែល មានចំនួនឈើ ចំនួន ២៤០ដុំ ស្មើរនឹង ២.៤៥គ.ក​វត្ថុ​តាង​ទាំង​អស់ ត្រូវបានដកហូតទុកជា​សម្បត្តិ រដ្ឋ ។

ប្រជាពលរដ្ឋ ខ្សឹបខ្សៀវគ្នាថា សង្ឃឹមថាសកម្មភាពបង្រ្កាបនេះ នឹងត្រូវបានអនុវត្តជាបន្តបន្ទាប់ មិន មែនធ្វើ​ឡើងដោយ សារ​តែឈ្មួញមិនបានប្រាប់ ឬការចុះបង្រ្កាបដោយសារតែបែកការ ដល់ថ្នាក់លើ បញ្ជាមកនោះ​ទេ ព្រោះឈ្មួញកំពុងតែព្យាយាមទិញទឹកចិត្តសមត្ថកិច្ច ឲ្យថ្លៃដល់អ្នកដែលជើងខ្លាំង ដើម្បីកុំឲ្យរំខានដល់ ការរកស៊ីរបស់ពួកគេ៕ ដោយ  ប៊ុនរតនា ប្រភពពីខេមរា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ   អាន2424ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1704ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1750ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1784ដង រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប   អាន2394ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1753ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2552ដង ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1891ដង លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្ត...    អាន2980ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1600ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39102នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81435នាក់
ខែនេះ    228708នាក់
ឆ្នាំនេះ   2973012នាក់
សរុប   56571908នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:58