លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្រក្តៅក្រហាយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 12:50 នាទី ចំនួនអានៈ 1488

លោក អ៊ុយទុយ មេភូមិ​កន្ត្រ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប កំពុង​សាងសង់​ផ្ទះរំលោភ​យក​ដី​ផ្លូវ​​៦ម៉ែត្រ នៅ​ចំនុច​ភូមិ​កន្ត្រក ដោយ​អាង​មានលុយច្រើន​ និង​អំណាច​ ធ្វើ​អោយ​រាស្ត្រី​ប្រើ​ប្រាស​ផ្លូវ​នេះ​ជិត​១០គ្រួសារកើត​ទុក្ខ​មិន​សុខ​ចិត្ត។

លោក ស៊ិនណារិទ្ធិ គ្រួសារមួយក្នុង​ចំណោមពលរដ្ឋ​ជិត​១០គ្រួសារ បានប្រាប់​កម្ពុជាសុវណ្ណភូមិថា ក្នុងនាមលោក​ជាប្រជាពលរដ្ឋ​ខ្មែរ ​សុំរស់រានមានជីវិតដោយ​ស្រប​ច្បាប់ ហើយ​ក៏មិន​អាចទទួលយកបាន​ទេ ​នូវ​ទង្វើ​រំលោភបំពានដោយ​ប្រការ​ណាមួយ ពីនរណា​ម្នាក់ ហើយ​លោកន្តថា លោកមេភូមិ​ អ៊ុយទុយ រូប​នេះ​ហាក់​អា​ង​អំណាច​ និង​ទឹក​ប្រាក់​ ចូល​ចិត្តធ្វើ​អ្វីៗ​ដោយ​ដើរខ្សែលើ​ រំលោភ​បំពាន​ផ្លូវ​ច្បាប់ រំលោភ​បំពាន​សិទ្ធ​លំនៅ​ដ្ឋាន ផ្លូវ​ថ្នល់​សាធារណៈជាដើម។ លោករិទ្ធបាន​ប្រាប់ទៀតថា កន្លងមក​លោកអ៊ុយទុយ​បាន​ធ្វើ​ផ្ទះជាប់​និង​ព្រំដីផ្លូវ​ដោយ​មិន​មានទុក​គំលាតនោះទេ ហើយរយៈពេល​ប៉ុន្មានថ្ងៃ​ចុង​ក្រោយនេះ លោក ​អ៊ុយទុយ កំពុង​តែសាងសង់​សំយ៉ាប​ដែកមានកឥដ្ឋ​ស៊ីម៉ង់ផង ដែល​រំលោភចូល​ដី​ផ្លូវ​៦ម៉ែត្រ​ក្នុង​ប្លង់​រឹង​របស់​សូរិយោដីខេត្តបានចេញ​អោយ​។ លោករិទ្ធបន្ថែមថា ដី​៦ម៉ែត្រ​នេះ​ជាដី​ផ្លូវ​ក្នុង​ប្លង់​រឹង​របស់​សូរិយោដីខេត្ត ដែល​ទុក​សំ​រាប់​អោយ​ប្រជា​ពលរដ្ឋ​ជិត​១០​គ្រួសារចេញ​ចូ​ល តែបើ​អាជ្ញាធរដែនដី និង​សមត្ថិកិច្ចជំនាញ​ មិន​ឆាប់​ចាត់​ការ​តាមផ្លូវ​ច្បាប់​ទេនោះ ផ្លូវ​នេះអាច​ត្រូវ​បាន​បិទ ឬបិទមួយចំហៀង​ជាក់​ជាមិន​ខាន។ លោករិទ្ធ​តំណាង​អោយ​ពលរដ្ឋ​រស់​នៅ​ប្រើ​ប្រាស​ផ្លូវ​នេះ សូម​អោយ​អាជ្ញាធរ​ និង​សមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះទប់ស្កាត់​ការ​សាង​សង​ផ្ទះលើ​ដី​ផ្លូវ​របស់​លោក អ៊៊ុយទុយ​ មេភូមិ​កន្ត្រក​នេះជាបន្ទាន់​ផង។

លោក ស៊ាហាវ ចៅ​សង្កាត់​ស្វាយ​ដង្គំទើប​ឡើង​កាន់​តំណែង បាន​ប្រាប់​តាមទូរស័ព្ទថា ព្រឹ​នេះលោករវល់​តែ​ជាប់​ប្រជុំនៅ​សាលាខេត្ត ហើយ​ថ្ងៃក៏ត្រូវ​ប្រជុំទៀត តែ​ទោះជារវល់​​យ៉ាង​ណាលោក​ថា ចាំ​អោយតំណាង​​ពលរដ្ឋ​ដែល​ប្រើ​ប្រាស​ផ្លូវ​ខាង​លើ​នេះ ឆ្លៀត​ទៅ​ជួប​លោកនៅ​សាលាសង្កាត់ នៅ​ម៉ោង​២រសៀល​ថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៧នេះ។ លោកមេឃុំបានប្រាប់​បន្ថែមថា លោកបានជិះរថយន្តទៅឆាប​មើល​រួច​ហើយ ឃើញថា ការសាង​សង់សំយ៉ាប​ផ្ទះរបស់​លោក អ៊ុយទុយ ខាង​លើនេះពិត​ជាចូល​ដីផ្លូវ​ច្រើន​មែន ហើយ​លោក​និង​ព្យាយាម​ដោះស្រាយ​បញ្ហានេះក្រៅ​ប្រពន្ធតុលាការ​ជាជំហ៊ាន​ដំបូងក្នុង​នាម​លោក​ជាចៅ​សង្កាត់​ជាម៉ែឪ​របស់​ពលរដ្ឋ​ក្នុង​សង្កាត់របស់​លោក​។ លោក ស៊ាហាវ បាន​បញ្ជាក់​បន្ថែមថា លោក អ៊ុយទុយ បានផ្ទេរតំណែងជាមេភូមិ​អោយ​ទៅ​លោក រស់ ប៊ុនវ័ន ដែល​ជាកូនចៅ​ បន្ទាប់​ពី​ឃុំសង្កាត់ ធ្លាក់ឆ្នោតនៅ​ដើម​ឆ្នាំ២០១៧នេះមកម្លេះ។

លោក រស់​ ប៊ុនវ័ន មេភូមិ​កន្ត្រក ដែលទើប​ឡើង​ថ្មី បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃដដែលនេះថា លោក​បាន​ទទួល​ទូរស័ព្ទ​ពី​ពលរដ្ឋ​ដែរថា លោកអ៊ុយទុយ បាន​ធ្វើ​សំយ៉ាប​ផ្ទះលើ​ដីផ្លូវ​ តែ​លោក​ពុំ​ទាន់​បាន​ទៅ​មើល​ទេ ព្រោះ​ព្រឹក​មិញ​នេះ​ជាប់​ទៅ​កម្មវិធីនៅ​សាលារៀន​ក្នុង​ភូមិ តែ​លោក​បាន​សន្យាថា និង​ទៅ​ជួយ​ធ្វើ​ការ​សម្រប​សម្រួលក្នុង​សាច់​រឿង​ខាងលើនេះ។

កម្ពុជាសុវណ្ណភូមិ ​មិន​អាច​សុំ​ការ​បក​ស្រាយ​ពីលោក អ៊ុយទុយ អតីតមេភូមិ​កន្ត្រ ដែល​តែងតែធ្វើ​បាប​រាស្ត្រី បំផ្លាញសន្លឹង​ឆ្នោតគណបក្ស​ប្រជាជនរូប​នេះបានទេ នៅ​ព្រឹក​ថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៧នេះ ព្រោះ​ទូរស័ព្ទ​ចូល​ ត្រូវ​បាន​ភរិយា​របស់​លោកលើក​ជំនួស ហើយ​ប្រាប់​ថា ប្តីរបស់​គាត់​ទៅ​ធ្វើ​ឡាន មិន​បាន​ប្រើ​ទូរស័ព្ទនោះទេ

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​កន្ត្រក និង​ជាពិសេស​អ្នក​ប្រើ​ប្រាស​ផ្លូវ​៦ម៉ែត្រ​ខាង​លើ​នេះ បាន​បង្ហើប​ប្រាប់​ថា អ៊ុយទុយ ជាអ្នកមាន​ស្រុក​ស្រែ អាង​តែ​អំណាច​ជាមេភូមិ​ និង​ទឹក​ប្រាក់​ ធ្វើ​អ្វី​មិន​ដែល​ចេះ​កោដ​ក្រែង រអែង​ផ្លូវ​ច្បាប់​នោះទេ។ ធ្វើ​ផ្ទះលើ​ដីផ្លូវ​ហើយ បែរជាដេញឈ្លោះប្រកែក ជាមួយ​អ្នក​ភូមិ​ផង​របង​ជាមួយ ឡើង​តឹង​សរសៃក អួត​ក្អេងក្អាងត្រដាងស្លាបថា ខេត្តសៀមរាប​នេះ បើ​មានអ្នក​ហ៊ាន​មក​រើ​សំយ៉ាប​ផ្ទះរបស់​គាត់​ គាត់​ហ៊ាន​កោត្រងោល ព្រោះ​លោក​ធ្វើ​មេភូមិ​យូរឆ្នាំតាំង​ពី​ជាប់​ឆ្នោត​រហូត​ដល់​ធ្លាក់​ឆ្នោត សន្សំបានខ្សែ​បាន​ខ្នង​ច្រើន​ណាស់ ហើយ​ក៏មិន​ខ្វះលុយ​តតាំងជាមួយប្រើ​ប្រាសផ្លូវ​នេះដែរ។ល។

ជាចុងក្រោយ​ពលរដ្ឋ​ដែល​ប្រើប្រាសផ្លូវ​៦ម៉ែត្រ​ខាង​លើនេះ សូម​សំនូមពរទៅ​លោក​មេភូមិ មេឃុំ ខាង​សូរិយោដី សាលាក្រុងសៀមរាប មេត្តា​ជួយទប់​ស្កាត់​ចាត់ការ​ ផ្ទះធ្វើ​លើ​ផ្លូវ​របស់​លោក ដង្ខៅ អ៊ុយទុយ ផង ព្រោះ​ពួកគាត់​គ្មាន​អំណាច​គ្មានខ្សែពួរខ្សែកាប លុយកាក់ ទៅ​តតាំង​ជាមួយអ៊ុយទុយទេ មានតែសង្ឃឹម​ទៅ​លើ​ផ្លូវ​ច្បាប់​តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1496ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1338ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1636ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1614ដង ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន3141ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1660ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1607ដង ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន1487ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1353ដង មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1292ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39504នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    142675នាក់
ខែនេះ    525955នាក់
ឆ្នាំនេះ   1908187នាក់
សរុប   51268113នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 21:16