សមាជិកសមាគមអ្នកប្រជាធិបតេយ្យ យ៉ាងហោចណាស់ជាង៣រយនាក់កាលពីម្សិលមិញ បានបន្តគាំទ្រ នៅក្នុងសមាជមួយ ឯទី ស្នាក់ ការ វិទ្យុសំបុកឃ្មុំ ឲ្យលោក ម៉ម សូណង់ដូ បន្តតួនាទីជាប្រធានសមាគមនេះ។
សមាជដែលធ្វើឡើងដើម្បីរៀបបចំរចនាសម្ព័ន្ធថ្មីនោះ បានសម្រេចទុកទំនេរ តួនាទីអនុប្រធាន ខណៈដែលអនុប្រធានសមាគមនេះ បានសម្រេចទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច ហើយបានជ្រើសតាំងអ្នកស្រី ផាន់ ណារី ជាអគ្គលេខាធិការ និង លោក តាំង ទទី ជាអគ្គលេខាធិការរង ។
សមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើង និង ទទួលស្គាល់ពីក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០១០ ។ ប្រធានសមាគមនេះលោក ម៉ម សូណង់ដូ ត្រូវបានជាប់ចោទពីបទអបគមន៏ទាក់ទងសំណុំរឿង ដីធ្លីមួយ នៅភូមិ ប្រមា ក្នុងស្រុក ឆ្លូង ខេត្ត ក្រចេះ បន្តែបន្ទាប់ពីជាប់ពន្ទនាគារ អស់រយៈ ពេល៨ខែ ដោយគ្មានភស្តុតាងចោទប្រកាន់រឹងមាំ តុលាការបានសម្រេចព្យូរទោស ដែលនៅសល់និងដោះលែង ឲ្យមានសេរីភាពវិញ កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៣៕
ថ្ងៃនេះ | 35161 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77494 | នាក់ |
ខែនេះ | 224767 | នាក់ |
ឆ្នាំនេះ | 2969071 | នាក់ |
សរុប | 56567967 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:34 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net