ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប

ដោយៈ សៀមរាប ថ្ងៃទី 01 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 03:43 នាទី ចំនួនអានៈ 1637

​ក្រុម​ហ៊ុន​ហួត​ម៉េង​​រី​តា​ ខូ​អិល​ធីឌី ដឹក​ឈើ​មួយ​យប់​ជិត​១០​រថ​យន្ត​ឡើង​កក្រើក អស់​ព្រៃ​ភ្នំ​ក្រំថ្ម និង​ស្ទើ​ខូង​ថ្មល​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​ និង​ខេត្ត​សៀម​រាប ដែល​ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ថៅ​កែ​ឈ្មោះ​ជ័យ​ មាន​ឋានៈជា​ឯក​ឧត្តម​ផ្កាយ​២។

យោង​ទៅ​លើ​ផែន​ទី​ដែល​ដាក់​តាំង​នៅ​មុខ​ក្រុមហ៊ុន​ ហួត​ម៉េង​រី​តា ខូអិល​ធីឌីបាន​សរសេរថា ” ផែន​ទី​ ទីតាំង​ដី​វិនិយោគ​អភិរឌ្ឍន៍លើ​វិស័យ​កសិកម្ម-ឧស្សាហកម្ម និង​ដំ​ណាំកៅ​ស៊ូ​របស់​ក្រុម​ហ៊ុន ហួត​ម៉េង​រីតា ខូ​អិល​ធី​ឌី​ ស្ថិត​ក្នុង​ដែន​ជំ​រក​សត្វ​ព្រៃ​គូលែន​ ព្រហ្មទេព ភូមិ​សាស្រ្ត​ស្រុក​អន្លង់​វែង​​ ខេត្ត​ឧត្តរ​មាន​ជ័យ លើ​ផ្ទៃ​ដី​ ៣០០០ ហិកតា“។​

ប្រ​ភព​សុំមិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា មិន​ត្រឹម​តែ​ដឹក​ឈើ​ដែល​ជា​កាក​សំ​ណល់​របស់​ដី​សម្បទាន​របស់​ខ្លួន​នោះ​ទេ ថែម​ទាំង​ទិញ​ឈើ​ខុស​ច្បាប់​ពី​ខាង​ក្រៅ​ យក​ចូល​ក្រុម​ហ៊ុន​ដោយ​លួច​លាក់​ រួច​លើក​ដាក់​រថ​យន្ត​យី​ឌុប​ដឹក​ចេញ​ ចែក​ចាយ​តាម​បណ្តា​ខេត្ត​ក្រុង​ ដោយ​យក​លេស​ថា ឈើ​ក្រុម​ហ៊ុន​មាន​ច្បាប់គ្រប់​គ្រាន់។​

ប្រ​ភព​បាន​រាយ​ការណ៍​ថា កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​អ្នក​រត​ការ​ឡាន​ដឹក​ឈើ​លេខ​២​របស់​ក្រុម​ហ៊ុន​ ហួត​ម៉េង​រី​តា​គឺ​ឈ្មោះ​ ប៊ុល​បាន​ ភេទ​ប្រុស​អាយុ​ប្រ​ហែល​ជាង​៣០​ឆ្នាំ តែ​ប្រ​ហែល​ជិត​៣​ខែ​កន្លង​ទៅ​នេះ​ លោក​ ប៊ុល​បាន ​មិនសូវ​​ចេញ​មុខ​រត​ការ​ឡាន​ដឹក​ឈើ​​ញឹក​ញាប់​ទេ ជូន​អោយគេ​រត​ជំ​នួស​ ជូន​រត​ខ្លួន​ឯង។

លោក​ប៊ុល​បាន​ មេការ​រថ​ការ​ឡាន​ដឹក​ឈើ​អោយ​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​​នៅ​រសៀល​​ ​ថ្ងៃ​ទី​២៨​​គុម្ភៈនេះ​ថា ក្រុម​ហ៊ុន​របស់​លោក​ដឹក​ឈើ​ចំ​នួន​៦រថ​យន្ត​មែន​នៅ​យប់​ថ្ងៃទី​២៧ ហើយ​ក្នុង​មួយ​រថ​យន្ត​មាន​ចំនួន​២៨​ម៉ែត្រ​គូប មាន​ច្បាប់​ត្រឹម​ត្រូវ។

នៅ​រសៀល​​ថ្ងៃទី​២៨ ខែ​គុម្ភៈ ឆ្នាំ២០១៣នេះ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ជ័យ ដែល​ជា​ថៅ​កែ​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា​ខូអិល​ធី​ឌី​ បាន​ទេព្រោះ​ទូរស័ព្ទ​នៅ​ក្រៅ​តំ​បន់​សេវាពាក់​ព័ន្ធ​ការ​ចោទ​ថា ក្រុម​ហ៊ុន​លោក​ទិញ​ឈើ​ពី​ខាង​ក្រៅ​ដាក់​ចូល​ក្រុម​ហ៊ុន​ ដើម្បី​ដឹក​លក់​ចែក​ចាយតាម​បណ្តារ​ខេត្ត​ក្រុង។

សូម​បញ្ជាក់​ថា នៅ​កំ​ឡុង​ខែ​មករា និង​ខែ​គុម្ភៈ ឆ្នាំ​២០១៣​នេះ សកម្ម​ភាព​ដឹក​ឈើ​លេខ​២​របស់​​ក្រុម​ហ៊ុន​ ហួត​ម៉េង​រី​តា ខូអិល​ធីឌី គឺ​បាន​សំ​រុក​ដឹករាប់​រយ​រថ​យន្ត​ ដឹក​​ចេញ​តាម​ផ្លូវ​ដី​ក្រ​ហម​ ទល់​មុខ​វត្ត​ ក្នុង​ភូមិ​វត្ត​ ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប សំ​ដៅ​ទៅ​ស្រុក​ស្រីស្នំ​ ស្រុក​ស្រឡាញ់​ស្រុក​ អង្គរ​ជុំ និងខ្លះ​​ឆ្លង​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ហើយ​មួយ​ចំ​នួន​ទៀត ដឹក​ចេញ​ពី​ក្រុម​ហ៊ុន​ខាង​លើ​ឆ្លង​កាត់​តាម​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) ឆ្ពោះ​ទៅ​ទិស​ខាង​កើត​ តាម​ផ្លូវ​ជាតិ​លេខ​៦ ឆ្លង​កាត់​ខេត្ត​សៀម​រាប​ ខេត្ត​កំ​ពុង​ធំជា​ដើម។

នៅ​យប់ថ្ងៃទី២៧ម៉ោង​ប្រហែល​ជាង​១០យប់ប្រ​ភព​បាន​រាយ​ការណ៍ថា មាន​​រថ​យន្ត​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា ជិត​១០​គ្រឿង​ដឹក​ឈើ​ចេញ​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ ឆ្ពោះទៅ​ស្រុក​វ៉ារិន​ ចំនួន​៤យីឌុប សំដៅមក​ខេត្ត​កំ​ពង់​ធំឆ្លង​កាត់​ខេត្ត​សៀម​រាបចំនួន២យី​ឌុប។

លោក​វែង​លីមន្រ្តីរដ្ឋ​បាល​ព្រៃ​ឈើស្រុក​ប្រាសាទបាគងបាន​អោយ​ដឹង​នៅ​រសៀល​ថ្ងៃទី២៨ថា លោក​ពុំបាន​កាក់​ឆែក​ឆេ​មើ​លរថ​យន្ត​ដឹក​ឈើ​ខាង​លើ​​ទេ ព្រោះលោក​ សេង​លន នាយ​រង​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​​ ​កន្ទួត​ខ្នាក្រៅ ​បាន​ឆែក​មើល​ហើយ​ប្រាប់​ថា ឈើ​មាន​ច្បាប់​១​រថ​យន្ត​៣០​ម៉ែត្រ​គូប ត្រឹម​ត្រូវ​តាម​ច្បាប់​ហើយ។

អ្នក​តាម​ដាន​សកម្មភាព​រក​ស៊ី​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា សូម​អោយ​អង្គ​ភាព​ប្រ​ឆាំ​អំ​ពើ​ពុក​រលួយ​បើក​ការ​ស៊ើប​អង្កេត​ ថាតើ​ក្រុម​ហ៊ុន​នេះ​រក​ស៊ី​ត្រឹម​ត្រូវ ហើយ​រក​ស៊ី​ដឹក​ឈើ​អ្វីខ្លះ ដឹក​ចេញ​ពីណា យក​ទៅ​ណា មាន​ច្បាប់គ្រប់​គ្រាន់ដែរ​ទេ? ៕ដោយ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឡើងពីស្រែរត់មកផ្ទះត្រូវរន្ទះបាញ់ស្លាប់ទាំងវ័យក្មេង    អាន1909ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន1985ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1819ដង សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន2384ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1734ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1612ដង តុលាការផ្តន្ទាទោស ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ   អាន1564ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន1547ដង កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន2643ដង អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2503ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39686នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82019នាក់
ខែនេះ    229292នាក់
ឆ្នាំនេះ   2973596នាក់
សរុប   56572492នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:14