១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?

ដោយៈ សៀមរាប ថ្ងៃទី 14 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 10:01 នាទី ចំនួនអានៈ 1643

កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​ បាន​ធ្វើ​អោយ​សង្គម​ទាំងមូល លោក​គ្រូ​អ្នកគ្រូ មាតាបិតាអាណា​ព្យា​បាល និង​ថ្នាក់​ដឹក​នាំប្រ​ទេស​កម្ពុជា​មាន​ការ​ព្រួយបារម្ភអំពី​ទង្វើ​អសីល​ធម៌​ទាំង​នេះ​យ៉ាង​​ខ្លាំង។

គ្រប់​បុត្រ​ធី​តា​ទាំង​ឡាយ​ដែល​បាន​ពពោះ​៩ខែ​១០​ថ្ងៃនៅ​ក្នុង​ផ្ទៃ​ម្តាយ និង​បាន​ចាប់​បដិសន្ធិមក​លើ​ពិភព​លោក​យើង​នេះ មាតាបិតា​រមែង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ស្រ​លាញ់​បីចាប់​ថែរក្សា​ សូម្បី​តែ​កូន​ស្រ​មោច​តូច​មួយ​វាកាត់​ ក៏ចាប់​ញីកសម្លាប់មិន​អោយ​ប៉ះ​ពាល់​រាង​កាយ​កូន​របស់​ខ្លួន។​ មិន​តែ​ប៉ុណ្ណោះ​មាតាបិតា​ខិត​ខំ​ចិញ្ចឹម​កូន​រហូត​ដល់​ធំ អោយ​កូន​ទៅ​សាលា​ក្រេប​ជញ្ជគ់​យក​ចំ​ណេះ​វិជ្ជា ដើម្បី​អោយ​មាន​អនាគត​ភ្លឺ​ស្វាង​​ មាន​ការ​ងារ​ធំ​ដុំ​ថ្លៃថ្នូរ មាន​កិត្តិយស ល្បី​សាយ​រន្ទឺ​លឺ​ដល់​អ្នក​ពួង​ទាំង​ឡាយ​ថា កូន​ខ្លួន​មាន​ពូជ​ពង្ស​រង្ស​សាវ​តា​ល្អ តៗ​គ្រប់​ជំ​នាន់។

គ្មាន​មាតាបិតាណាម្នាក់​​ចង់​អោយ​កូន​ខ្លួន​ ដើរ​ផ្លូវ​ខុស ប្រ​ព្រឹត្តអំពើរ​អសីលធម៌ បាត់​បង់​ព្រហ្មចារី​មុន​ថ្ងៃ​រៀប​ការ​ ដែលទង្វើ​ទាំង​នេះ​វា​​នាំ​អោយ​បាត់​បង់​កិត្តិ​យស​គ្រួសារ​យ៉ាង​ខ្លាំង​សំ​រាប់​ប្រ​ទេស​កម្ពុជា​ ដែល​កាន់​សាសនា​ព្រះ​ពុទ្ធ គោរពវប្បធម៌​ ប្រពៃណី តាំង​ពីដើម​រៀង​មក​។

តែ​ទោះជា​យ៉ាង​នេះ​ក៏ដោយ​ មាតា​បិតា​ មិន​បាន​នៅ​ជា​មួយ​បុត្រ​ធី​តា គ្រប់​ពេល​វេលា​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ យុវជន​យុវតី ខ្លះ​ភ្លេច​ភ្លាំង​ភាំង​គំនិត ធ្វើ​ទាំង​មិន​បាន​គិត ប្រព្រឹត្តខុស​នឹង​ទំនៀម ដោយ​យក​ដៃ​ទាំង​ទ្វេរដ៏ស្រស់​ស្អាត​ ទៅ​ទទួល​ផ្កា​កូលាប​ដែ​ល​មាន​បន្លា​មុត​ស្រួច​ពពេញ​ទៅ​ដោយ​ពឹស​ពុលពង្វគ់អោយ​វង្វេង ជាមួយ​នឹ​ង​សម្តី​ដ៏ផ្អែម​ត្រ​ជាក់​របស់​ប្រុស​ព្រាន ឈាន់​ដល់​ដឹក​ដៃ​គ្នា​ចូល​តាម​គុំ​ពោតព្រៃ តាម​ផ្ទះ​សំ​ណាក់​សណ្ឋាគារ ក្រោម​ម៉ាស៊ីន​ត្រ​ជាក់​រងាញាក់​សាច់​ ច្របាច់​បីបមថ្នម​បំ​ពេ​ អស់​ព្រហ្មចារីទាំង​នៅ​ក្មេង​ខ្ចី មិន​ទាន់​ទាំង​បញ្ចប់​ការ​សិក្សាផងនោះ។

ពាក្យចាស់​ពោលថា ”កូលាប​តែង​មានបន្លា រីឯស្នេហាតែង​មានឧបសគ្គិ“ នេះ​គឺ​ជា​ការ​ពិតណាស់​ ការ​ស្រ​លាញ់គ្នា​​នៅ​គ្រាសិក្សា ការ​ស្រលាញ់​គ្នានៅ​វ័យក្មេង​​ គឺ​ហាក់​បី​ដូច​សត្វ​ញញៀចសប្បាយ​នឹង​ភ្លើង​មិន​ដឹង​ភ្លើង​ក្តៅប៉ុណ្ណានោះទេ។ អ្នក​ដែល​ស្រលាញ់​គ្នា​ក្នុង​វ័យ​សិក្សា​ភាគ​ច្រើន​គឺ​បែក​បាក់​ ព្រាត់​ប្រាស​ ដូច​ពាក្យ​ចាស់​ពោល​ថា ”ស្រលាញ់​ពេញប្រាស“។ ការ​បែក​បាក់​នេះ​ហើយ​ ដែល​ធ្វើ​អោយ​គូ​ស្នេហ៍​ខ្លះ​ទទួល​យក​មិន​បាន​ រហូត​ដល់​ ចងក លោតទឹក ផឹក​ថ្នាំពុល ទៅ​ធ្វើ​ជាស្រីលក់​ខ្លូន​តាម​បន​តាម​បាខារ៉ាអូខេ​ រហូត​មាន​អ្នក​ខ្លះ​ កើត​អេដស៍ស៊ីដា ស្លាប់​បាត់​បង់​ជីវិត មុនជីដូន​ជីតា មានតាបិតាក៏មាន។

ធម្ម​តា​មនុស្ស​ប្រុស​ស្រលាញ់​មុខ​មាត់​ ស្រលាញ់​កិត្តិយស ជាជាង​អ្វី​ទាំង​អស់​ ហើយ​មនុស្ស​ប្រុស​ខ្លាច​បំ​ផុត​នោះ​កឺ​មាន​គេ​ហៅខ្លួន​ថា ”អាវែក គេស៊ី​ក្រោម​ភ្នែក​មិន​ដឹង​ខ្លួន“ ។ ចំណុច​នេះ​ហើយ​ដែល​យុវសិស្ស​ យុវតី ទាំង​ឡាយ​គួរ​ពិចារណា គួរ​ថែរក្សា​ខ្លួន​ អោយ​បាន​ល្អមុន​ថ្ងៃរៀបការ។

មាន​យុវ​ជន​ និង​យុវតី​ជា​ច្រើន​ដែ​ល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំឡើង​ទៅ គេ​ធ្លាប់​បាន​និយាយ​ត្រង់​ថា គេ​ដឹង​ថា ស្នេហា​ក្នុង​វ័យ​សិក្សា​វាមិន​មែន​ជាការ​ល្អទេ តែ​បេះ​ដូង​របស់​ពួកគេ​មិន​អាច​អត់​ទ្រាំបាន។ មិន​តែ​ប៉ុណ្ណោះ នៅ​ពេល​ពួកគេ​ស្រលាញ់​គ្នានោះ ថែម​ទាំង​មាន​ចំណង់​ផ្លូវ​ភេទ​យ៉ាង​ខ្លំាង​ជាមួយ​គ្នាទៀត​ផង។

សម្តី​ខាង​លើ​របស់​យុវជន​យុវតី​ ត្រូវ​បាន​អ្នក​វិភាគដែល​ជា​រៀម​ច្បង និង​លោក​យាយ​លោកតា ទាត់​ចោល​ទាំង​ស្រុងហើយ​សួរថា តើហេតុអ្វី​រៀម​ច្បង​និង​អ្នក​ជំនាន់​មុន​នេះបន្តិច គេអាចទ្រាំងរក្សា​ភាព​បរិ​សុទ្ធ​រហូត​ដល់​ថ្ងៃរៀបការបាន? ចុះ​ហេតុអ្វី​ក្មេង​ៗ​បច្ចុប្បន្នដែល​​ជា​អ្នក​បាន​ចូល​សាលា ​បាន​រៀន​សូត្រ​ចេះ​ដឹង​ខ្ពង់​ខ្ពស់​មិន​អាច​ធ្វើ​បាន​ទៅវិញ?។ រៀម​ច្បង​យើង​យល់​ឃើញថា នេះ​មិន​មែន​យុវ​ជន​យុវ​តី​យើង​ខ្វះ​ការ​ពិចារ​ណាទេ គឺ​គេ​ទទួលរង​ឥទ្ធិពល​សង្គម ទទួល​រង​ការ​អូស​ទាញ​ពី​សំ​ណាក់​ពួកម៉ាក​ មិត្តភក្តិ និង​ខ្សែ​ភាព​យន្ត​រឿង​ស្នេហា​មួយ​ចំ​នួន​តែ​ប៉ុណ្ណោះ។

យោង​តាម​សារ​ព័ត៌មាន​មួយ​ចំ​នួនបាន​ចុះ​ផ្សាយ​សម្តី លោកស្រី ស៊ី វណ្ណបុទុម រដ្ឋលេខាធិការ​ក្រសួង​កិច្ច​ការនារី បាន​​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ក្រសួង​កិច្ចការ​នារី នឹង​សហការ ជា​មួយ​ក្រសួង​មហាផ្ទៃ ក្រសួងអប់រំ ក្រសួងវប្បធម៌ ដើម្បី​រឹត​បន្តឹង ពន្យល់​ដល់​សិស្ស និស្សិត យុវជន ឲ្យ​យល់​ពី​អត្ថន័យ ថ្ងៃ១៤កុម្ភៈ ។លោក​ស្រីបាន​បន្ថែម​ថា នៅ​ថ្ងៃ​នោះ(១៤គុម្ភៈ) ក្រសួង​មហាផ្ទៃ នឹងចាត់​វិធានការ មិន​ឲ្យ​យុវជន​អាយុ​ក្រោម ១៨ ឆ្នាំ ចូល​ផ្ទះ​សំណាក់​​ឡើយ។

មាតាបិតា អាណាព្យា​បាល​ លោក​គ្រូអ្នក​គ្រូ សង្គម​ជាតិ​ទាំង​មូល​សង្ឃឹម​ថា​ យុវ​ជន​យុវតីខ្មែរ​មួយ​ចំ​នួន​តូច​ដែល​ធ្លាប់​តែ​វគ់​វង្វេង​ នឹង​វប្បធម៌​ជូន​ផ្កា​ដូរ​ព្រហ្មចារី កន្លង​ទៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ​ និង​ប្តូរ​ទៅ​ជា​ជូន​ផ្កា​ដល់​លោក​យាយ​លោកតា មាតាបិតា លោកគ្រូអ្នក​គ្រូវិញ។ ហើយ​ពួកគាត់​កង្ឃឹមថា ១៤គុម្ភៈ ឆ្នាំ២០១៣​នេះ មិ​ន​មាន​យុវ​ជន​យុវតីណាម្នាក់​ ត្រូវ​បាន​សមត្ថ​កិច្ចនាំ​ខ្លួន​ពី​ទី​សាធារណៈ ពីគម្ពូត​ព្រៃ ឬ​ពី​សណ្ឋាគារ ផ្ទះ​សំ​ណាក់​ យក​ទៅ​នែនាំ​ ចុះ​ផ្សាយ​លើ​ទំ​ព័រ​កាសែត​ ដែល​នាំ​អោយ​មាតាបិតា អាប់​អោយ​កិត្តិ​យស​ថោក​ទាប​ដោយ​សា​កូន​នោះទេ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1706ដង សារជូនពរ លោក អនុសេនីយ៍ឯក យុទ្ធភូមិភាគ៤ ខាន់ ង៉ិក   អាន2358ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1748ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2415ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1669ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1615ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1819ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2378ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1816ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន1740ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39178នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81511នាក់
ខែនេះ    228784នាក់
ឆ្នាំនេះ   2973088នាក់
សរុប   56571984នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:00