លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 02:24 នាទី ចំនួនអានៈ 1416

លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃ​សំពះ​សុំ​អោយ​សម្តេច​ ហ៊ុនសែន​ ជួយផ្តល់យុត្តិធម៌ ករណីលោក ហង្ស ពៅ អគ្គនាយក​​អាជ្ញាធរជាតិ​​អប្សរា ខេត្តសៀមរាប​ គ្រោង​រុះ​រើ​​ការិយាល័យ​របស់​គាត់ នៅលើដី​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ដែល​មាន​ឯក​សារ​គ្រប់​គ្រាន់ នៅចំណុច​ផ្លូវ​៦០ម៉ែត្រ​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរា ដោយ​អាជ្ញាធរជាតិ​អប្សរាបាន​អះ​អាង​ថា ដី​ដោះ​ស្រាយ​គោល​នយោ​បាយ​រួច​ហើយ​។

យោង​តាម​សេចក្តី​ជូន​ដំ​ណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរាលេខ​ ៨៣២/១៩ លសសអតឆ ចុះថ្ងៃទី​​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ២០១៩ បាន​បង្គាប់​អោយ​លោកជំទាវបណ្ឌិត លី អ៊ុំអេង រុះរើ​សំណង់​មួយ​កន្លែង​ដែល​មាន​លេខ​ក្បាលដី ៥២២៩ ដោយ​ខ្លួន​ឯង​បើ​មិន​ដូច្នោះ​ទេ ខាង​អាជ្ញាធរ​ជាតិ​អប្សរា និង​ធ្វើ​ការ​រុះ​រើ​ដោយ​ខ្លួន​ឯងក្នុង​រយៈមួយសប្តាហ៍​គិត​ចាប់​ពី​ថ្ងៃ​ជូន​ដំ​ណឹង។

លោកជំទាវបណ្ឌិត លី អ៊ុំអេង បាន​ប្រាប់ កាសែត​កម្ពុជា​សុវណ្ណភូមិ​ថា ខាង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​របាយការណ៍ភូត​កុហក់​ទៅថ្នាក់​លើ​ថា បាន​ដោះ​ស្រាយ​គោល​នយោ​បាយលើ​ក្បាល​ដី​​របស់​លោក ជំទាវរួច​ហើយ តែ​ធាតុ​ពិ​ត​លោក​ជំទាវ​ថា មិន​បាន​ទទួល​លុយ​គោល​នយោ​បាយ​ពី​ខាង​អាជ្ញាធរជាតិ​អប្សរា​សូម្បី​តែ​មួយកាត់​មួយសែន។ លោក​ជំទាវ​បាន​បន្តថា បើ​តុលាការ​រក​ឃើញ​ឯក​សារ​ណា​មួយ​ថា លោកជំទាវ​​ពិត​ជាបាន​ទទួល​លុយ​គោល​នយោបាយ​មែននោះ លោក​ជំទាវ​សន្យាថា ​នឹង​ដើរ​ចូល​គុគ​ដោយខ្លួនឯង ហើយ​ម្យ៉ាង​វិញ​ទៀត​រឿង​រ៉ាវ​​ដី​ធ្លីនេះ លោក​ជំទាវ​បាន​ដាក់​បណ្តឹង​ទៅ​សាលាដំ​បូង​ខេត្ត​សៀមរាប សាលាដំបូងបាន​ចេញ​ដី​កា​រក្សាការពារ ឥឡូវ​សំណុំ​រឿង​ឡើង​ដល់​សាលា​ឧទ្ធរណ៍​ហើយ​តែ​មិន​ទាន់​មាន​សេចក្តី​សម្រេច ឯខាង​ក្រសួង​យុត្តិធម៌ក៏បាន​ចេញ​ដីកាការពារ​ផងដែរ។ លោកជំទាវបណ្ឌិត លី អ៊ុំអេង បន្ត​ថា លោក​​មាន​ឯកសារគ្រប់​គ្រាន់​ដូច​ជា ប្លង់ដី លិខិត​ទិញ​លក់ និង​ឯកសារទទួល​ស្គាល់​ពី​អាជ្ញាធរពាក់​ព័ន្ធជាច្រើនទៀត ក្នុង​ការ​តតាំង​ក្តីនៅ​តុលាការជា​មួយ​អាជ្ញាធរជាតិ​អប្សរា។ លោកជំទាវ​បន្ថែមថា សុំ​ខាង​អាជ្ញាធរ​ជាតិ​អប្ស​រា មាន​ការ​អត់​ធ្មត់​បន្តិច រង​ចាំ​តុលាការ​នៅ​ប្រទេស​កម្ពុជា​សម្រេច​សិន​ថា តើ​អ្នក​ណា​ឈ្នះ​ចាញ់​ កុំ​ទាន់​មក​រុះ​រើ​ស្នាក់​ការ​របស់​គាត់ ព្រោះ​ស្នាក់​ការ​នេះ​មិន​រត់​ទៅ​ណាទេ។

ជាចុងក្រោយ​លោកជំទាវ លី អ៊ុំអេង លើកដៃសំពះ​ទៅលោក ហង្ស ពៅ អគ្គនាយក​អាជ្ញាធរជាតិ​​អប្សរា លោក ជំទាវ ភឿង សកណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសីល្បៈ ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន​ និង​លោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន សូម​អាជ្ញាធរ​ជាតិ​អប្សរា មេត្តា​កុំ​រុះ​រើ​ការិយាល័យ​ និង​សុំ​ផ្តល់​ដី​អោយ​មក​លោកជំទាវ​វិញផង ព្រោះ​ដី​ទាំង​នេះ​ជាដី​កម្ម​សិទ្ធិ​ស្រម​ច្បាប់​របស់​លោកជំទាវ​ដែល​បាន​ទិញ​ជាយូរ​ឆ្នាំ​ណាស់​មក​ហើយ។

យោង​តាម​ការ​ឃើញ​ជាក់​ស្តែង ប្រជារាស្ត្រ​នៅ​ខេត្ត​សៀម​រាប​មាន​រឿង​អកុសល្យផល​កម្ម​​ ដោយ​​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំ​ងដូច​ជា​​ អ្នក​ខ្លះ​ជាប់​គុគ​ជាប់​ច្រវ៉ាក់​ អ្នក​ខ្លះ​បាត់​បង់​ដី​ធ្លី​ អ្នក​ខ្លះ​ត្រូវ​បាន​គេ​វៃ​កម្ទេច​ផ្ទះ​សំបែង ជាក់​ស្តែង​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ចុង​ក្រោយ​នេះ ផ្ទះ​ជាង​៧រយខ្នង​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា រុះ​រើ វាយ​កម្ទេច​ហិន​ហោច​ខ្មោច​ផ្សា​ បណ្តាល​​ពល​​ខ្លះដាច់​បាយ​ក្រហាយ​ទេក យក​មេឃ​ធ្វើ​មុង ពលរដ្ឋ​ខ្លះទៀត​​ជំ​ពាក់​លុយធនាគារាប់​ម៉ឺនដុល្លារ ធ្វើ​ចំណាក​ស្រុក​ ព្រាត់​ប្រាស​និរាសគ្រួសារ ម៉ែឪប្តី​ប្រពន្ធ កូន​ចៅ​ញាតិ​សណ្តាន ដូច​ពាក្យស្លោក​មួយ​បាន​ពោលថា ”ក្រោម​មេឃតែ​មួយ តែ​វាសនាខុស​គ្នា“។ ទឹក​ភ្នែក​រាស្ត្រ​ខ្មែរ​នៅ​តំ​បន់​អាជ្ញាធរ​អប្បរា ហូរស្ទើ​កើត​ជាស្ទឹង រឹងកើត​ជាថ្ម បាន​ត្រឹម​តែ​លើក​ដៃ​សំពះ សុំ​រស់​ៗតែប៉ុណ្ណោះ។

កម្ពុជាសុវណ្ណភូមិ​ ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពីលោក ហង្ស ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្ស​រា​ បាន​ទេ​នៅ​រសៀល​ថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៩នេះ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​សម្រាប់​ធ្វើ​ការ​ទំនាក់​ទំ​នង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន1964ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន1894ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1420ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1412ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន1907ដង ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1656ដង រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1480ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1645ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1581ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1457ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      25882នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    172366នាក់
ខែនេះ    555646នាក់
ឆ្នាំនេះ   1937878នាក់
សរុប   51297804នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 19:31