ប៉ុន្មានថ្ងៃមកនេះប្រជាពលរដ្ឋខ្មែរ ទាំងអ្នកមានចំណូលតិចតួច និង មធ្យម បាននាំគ្នា រអ៊ូរទាំប៉ប៉ោច ពីទំនិញឡើងថ្លៃ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាព របស់ពួកគាត់ធ្ងន់ធ្ងរ។
ពួកគាត់បាននិយាយថា មិនមែនតែបន្លែផ្លែឈើដែលទាក់ទងសំខាន់ក្នុងពិធីសែនកុងម៉ានោះទេ សូម្បីតែសាច់ជ្រូកធន់់អន់ៗ ដែលប្រាក់ចំណូលរបស់ពួកគាត់អាចហូបបាន នាពេលកន្លងមក ក៏ស្ទុះងើបឡើងយ៉ាងប្រកាច់ប្រកិនដែរ ។ក្នុងនោះបើនិយាយពីផ្លែឈើនាំចូលពីបរទេសវិញដូចជាផ្លែទំពាំងបាយជូ ពីអាមេរិកជាដើម មានតម្លៃមួយគីឡួក្រាម រហូតដល់១៥ដុល្លារឯហ្នុះ ដែលស្ទើរតែស្មើប្រាក់ខែមន្ត្រីរាជការពាក់កណ្ដាល។
ជាទូទៅគេកត់សម្គាល់ឃើញថា ទំនិញនានា ដូចជាបន្លែ ត្រីសាច់ជាដើម តែងតែហក់ស្ទុះឡើង យ៉ាងកញ្ច្រៀវ នៅពេលដែលមានពិធីបុណ្យទានម្ដងៗ ។ បែបនេះនៅបណ្ដាប្រទេសមួយចំនួន គេមានវិធានការយ៉ាងម៉ត់ចត់ រួមទាំងសីលធម៌របស់អាជីវករគេផង មិនអាចធ្វើឲ្យទំនិញចេះតែឡើងថ្លៃផ្ដេសផ្ដាសនោះទេ តែដោយឡែក នៅក្នុងប្រទេសខ្មែរយើង គឺឡើងមួយសប្បាយ តាមចិត្តចង់ ចំណែកអ្នកក្រីក្រវិញ ចាំតែលៀនអណ្ដាតទៅ ៕ប្រភពដើមពី The Free Press Magazine
ថ្ងៃនេះ | 39015 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81348 | នាក់ |
ខែនេះ | 228621 | នាក់ |
ឆ្នាំនេះ | 2972925 | នាក់ |
សរុប | 56571821 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:56 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net