វេទិកាថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជររដ្ឋាភិបាលកម្ពុជាបានធ្វើឡើងនៅមូលដ្ឋានស្រុកសូទ្រនិគម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 06 ឆ្នាំ 2016 វេលាម៉ោង 11:10 នាទី ចំនួនអានៈ 1307

វេទិកាថ្នាក់ជាតិមួយបានប្រព្រឹធ្វើឡើងនៅវត្តខ្ចាស់ ក្នុងភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគមខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ ក្រោមអធិបតីភាពឯកឧត្តម រតនវឌ្ឈនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម និងលោក ស៊ីម ឈីវឈានពិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ព្រមទាំងអាជ្ញាធរដែនដីមន្ត្រីរាជការជាច្រើនស្ថាប័ណផ្សេងទៀត។

ឯកឧត្តម រតនវឌ្ឈនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានបើកកម្មវិធី និងថ្លែងសំណេះសំណាលសាកសួរពីទុក្ខលំបាករបស់លោកយាយលោកតា ពុកម៉ែ បងប្អូនដែលបានចូលរួមក្នុងកម្មវិធីវេទិកាថ្នាក់ជាតិខាងលើនេះ និងបើកចំហរអោយប្រជាពលរដ្ឋសំដែងពីទុក្ខកង្វល់របស់ខ្លួន។

ក្នុងកម្មវិធីវេទិកាថ្នាក់ជាតិខាងលើនេះគេសង្តេតឃើញថា មានប្រជាពលរដ្ឋ៣ភូមិបានចូលរួមសាកសួរទៅវាគ្មិនពាក់ព័ន្ធបញ្ហាមួយចំនួនដូចជា មិនមានអគ្គីសនីប្រើ សំរាមចាក់លុបត្រពាំង ត្រពាំងទឹកខះរីងស្ងួតគ្មានទឹកប្រើប្រាស ម្ចាស់ផ្សាដំដែលអោយប្រជាពលរដ្ឋយកផ្លូវសាធារណៈដាក់លក់បន្ថែ ដោយចេះតែយកផាស៊ី តែមិនចេះរៀបចំសណ្តាប់ធ្នាប់ និងបញ្ហាមួយចំនួនទៀត។

ពាក់ព័ន្ធបញ្ហាខាងលើនេះលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគមបានបកស្រាយថា បញ្ហាពលរដ្ឋយកផ្លូវខាងកើតផ្សាដំដែកដាក់លក់បន្ថែព្រោះតែចំនួនប្រជាពលរដ្ឋមានការកើនឡើង ឯផ្សាវាតូច មិនមានកន្លែងអោយលក់នៅខាងក្នុងផ្សា។

រីឯខាងតំណាងអគ្គីសនីខេត្តបានបកស្រាយថា ទី១អគ្គីសនីកំពុងតែតភ្ជាប់បណ្តាញអគ្គីសនីនៅតំបន់ផ្សេង ទី២ខាងអគ្គីសនីកំពុងតែខ្វះខ្សែសំរាប់តបណ្តាញអគ្គីសនីអោយពលរដ្ឋប្រើប្រាស តែទោះជាយ៉ាងណាក៏ដោយក៏ខាងអគ្គីសនីនិងខិតខំព្យាយាមតបណ្តាញអគ្គីសនីអោយពលរដ្ឋប្រើអោយបាន។ ចំណែករឿងពលរដ្ឋរាយការណ៍ថា មានគេយកសំរាមទៅចាក់ចូលក្នុងស្រះទឹកដែលប្រជាពលរដ្ឋធ្លាប់ប្រើប្រាសនោះ លោក ម៉ក់ ប្រុសអភិបាលស្រុកសូទ្រនិគមថា មិនបានដឹងទេ ចាំលោកចុះទៅមើលដោយខ្លួនឯងផ្ទាល់។

ប្រជាពលរដ្ឋនៅស្រុកសូទ្រនិគមបានរិះគន់ថា ខាងអគ្គីសនីហាក់អាក់សមត្ថភាពក្នុងការតភ្ជាប់បណ្តាញអគ្គីសនីជូនពួកគាត់ប្រើប្រាស ដោយគ្រាន់តែបោះបង្គោលភ្លើងចោល តែមិនឃើញមានភ្លើងប្រើ រងចាំង១ថ្ងៃហើយ១ថ្ងៃទៀត យូរជាងទៅសុំភ្លើងយក្សទៅទៀត។ ពលរដ្ឋសំនូមពរទៅអាជ្ញាធរដែនដី មេត្តាជួយស្តារស្រះទឹកអោយពួកគាត់មានទឹកប្រើប្រាសផង ហើយខាងអគ្គីសនីមេត្តាជួយតបណ្តាញអគ្គីសនីអោយបានឆាប់រហ័សបន្តិចព្រោះពួកគាត់រងចាំប្រើភ្លើងអគ្គីសនីអស់រយៈពេលយូរខែឆ្នាំណាស់មកហើយ៕ដោយ៖ ឈួរ វ៉ាន់

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1590ដង បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1409ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន   អាន1420ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន1818ដង ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​ក?...    អាន1533ដង តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?   អាន1402ដង ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩   អាន1315ដង លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន1573ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1317ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន1768ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      20070នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    166554នាក់
ខែនេះ    549834នាក់
ឆ្នាំនេះ   1932066នាក់
សរុប   51291992នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 15:50