ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 22 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 05:54 នាទី ចំនួនអានៈ 1493

អ្នក​រត​រឺម៉ក​ រត​ឡាន ដឹក​ភ្លៀវ​ទេស​ចរណ៍ នៅ​ខេត្ត​សៀម​រាប បាន​ត្អូញ​ត្អែថា ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អោយ​ភ្ញៀវ​ទេស​ចរណ៍​ បាន​រឹត​ត្បិត​តម្រូវ​អោយ​ពួកគាត់​បើក​បរ​ទៅ​តាម​ផ្លូវ​ដែល​គេ​កំណត់​អោយ ដែល​ធ្វើ​អោត​ប៉ះ​ពាល់​ដល់​ពេល​វេលា ថវិការ​ចំ​ណាយ ជា​ពិសេស​គឺ​​បុគ្គ​លិក​ក្រុម​ហ៊ុននេះ ហាក់​កំ​ពុង​ប្រើ​យុទ្ធសាស្រ្ត​៣ឆ្នាំ៨ខែ​ម្ភៃថ្ងៃទៅ​លើ​ពួកគាត់។

កាល​ពី​ថ្ងៃទី​២១ ខែគុម្ភៈ ឆ្នាំ២០១៣ លោក​ ផ្លុង-រ៉េត អ្នក​រតតាក់​ស៊ី​ម្នាក់​ក្នុង​ចំ​ណោម​អ្នក​រត​តាក់​ស៊ី​ជា​ច្រើន​បាន​ប្រាប់​អោយ​ដឹង​ថា  នៅ​ម៉ោង​៨និង​៣០​នាទីព្រឹក​ថ្ងៃ​ខែ​ខាង​លើ​ លោក​បាន​នាំ​ភ្ញៀវ​បរ​ទេស​ជន​ជាតិ​ ជប៉ុន ចំ​នួន​៣នាក់​ទៅ​កម្សាន្តឯ​ប្រា​សាទ​ព្រះ​វិហ៊ារ ឯខេត្ត​ព្រះវិហ៊ារ​ដោយ​ឆ្លង​កាត់​តាម​ ផ្លូវ​លេខ​៦០​ម៉ែត្រ ខេត្ត​សៀម​រាប លុះ​ដល់​កន្លែង​ឆែក​សំ​បុត្រ​កែង​ផ្លូវ​៦០ម៉ែត្រ លោក​បាន​ឈប់​រថ​យន្ត​ជំ​រាប់​អ្នក​ឆែក​សំ​បុត្រ​ថា លោក​នាំ​ភ្ញៀវ​ទៅ​ប្រាសាទ​ព្រះវិហារ។ អ្នក​លក់​សំ​បុត្រ​ក៏​ឆ្លើយថា ពូអញ្ជើញចុះ។

លុះ​លោក​បន្ត​ដំ​ណើរ​ដល់​ចំ​ណុច​ប្រាសាទ បន្ទាយ​សំ​រ៉ែ ក្នុង​ឃុំ​ព្រះ​ដាក់​ ស្រុក​អង្គរ​ធំ ស្រាប់​តែ​ឃើញ​អ្នក​ឆែក​សំ​បុត្រ​ម្នាក់​ចេញ​មក​ឃាត់​រថ​យន្ត​របស់​លោក ហើយ​សួរថា ហេតុអ្វី​លោក​បើ​ក​បរ​ផ្លូវ​នេះទៅវិញ? លោក​រ៉េត​ឆ្លើយ​ថា លោក​នាំ​ភ្លៀវ​ទៅ​ប្រាសាទព្រះវិហារ។ អ្នក​ឆែក​សំ​បុត្រ​រូប​នោះ​តប​វិញ​ថា គេ​មិន​អោយ​លោក​បើក​បរ​តាម​ផ្លូវ​នេះ​ទេ ព្រោះ​នៅ​លើ​ខ្នង​ភ្នំ​បូក​មាន​ប្រាសាទ​ គេ​ខ្លាច​លោក​នាំ​ភ្លៀវ​ទៅ​មើល​ ដោយ​មិន​បាន​ទិញ​សំ​បុត្រ។ បុរស់​វ័យ​ប្រ​ហែល​ជាង​២០​ឆ្នាំ រូប​នោះ​បន្ថែមថា ថ្នាក់លើ​​អោយ​លោក​ឯង​បក​ឡាន​ថយ​ក្រោយ បើក​តាម​ផ្លូវ​ទៅ​ប្រាសាទ​បន្ទាយ​ស្រី​វិញ ជា​ស​វាង​មាន​រឿង​វែង​ឆ្ងាយ លោក​ត្រូវ​តែ​បក​ក្រោយ​ជា​ដាច់ខាត។ លោក​ ផ្លុង-រ៉េត បក​ស្រាយ​ប្រាប់​អ្នក​ឆែក​សំ​បុត្រ​នោះ​ថា មូល​ហេតុ​ដែល​លោកបើក​បរ​តាម​ផ្លូវ​ជើង​ភ្នំ​បូក​នេះព្រោះ ទី១-វា​ស្ងាត់​ពុំ​សូវ​មាន​រថ​យន្ត​បើក​បរ ទី២-វា​ជា​ផ្លូវ​កាត់​សំ​ដៅ​ទៅ​ផ្លូវ​លេខ​៦៧​ ឬផ្លូវ​ហៃវ៉េ ទី៣-ផ្លូវ​កាត់​វា​អាច​ចំ​នេញ​ពេល​វេលា និង​ចំ​ណេញ​សាំងឡានខ្លះៗដែរ ទី៤-តាម​ដង​ផ្លូវ​ទៅ​ប្រាសាទ​បន្ទាយ​ស្រី​ពេល​ព្រឹក​ មាន​រថ​យន្ត​ច្រើន​បន្ត​គ្នាដាច់​កន្ទុយ​ភ្នែក ដែល​អាច​យឺ​យាវ​ខក​ខាន​ពេល​វេលា​ភ្លៀវ​របស់​លោក។​ លោក​រ៉េ​ត​បាន​សន្យា​ជា​មួយ​អ្នក​ឆែក​សំ​បុត្រ​នោះថា បើ​លោក​លួច​នាំ​ភ្ញៀវ​មើល​ប្រាសាទលើ​ខ្នង​ភ្នំ​បូក​ លោក​សុខ​ចិត្ត​អោយ​គេ​ចាប់​ឡាន​លោក​យក​ទៅ​ដុត​ចោល​ក៏បាន​។

តែ​ទោះ​ជា​មាន​ការ​អង្វ​រ​ ឬសន្យា​យ៉ាង​ណាក៏​អ្នក​ឆែក​សំ​បុត្រ​រូប​នោះនៅ​ប្រើ​ពាក្យ​ដដែលគឺ បកក្រោយ​ទៅ​ជាស​វាង​មាន​បញ្ហាកាន់​តែវែង​ឆ្ងាយ ព្រោះ​នេះ ជា​បញ្ជា​របស់​ថ្នាក់លើ។

លោក​រ៉េត​បាន​អោយ​ដឹង​ទៀត​ថា ភ្លៀវ​ដែល​ជិះ​ក្នុង​រថ​យន្ត​របស់​លោក​ទាំង​៣នាក់​ហាក់​មាន​ការ​ភ័យ​ខ្លាចយ៉ាង​ខ្លាំ​ហើយ​សួរ​លោកថា តើ​លោក​រ៉េត​ឯង​មាន​កំ​ហុស​អីឬ? រថ​លោក​បុកគេ​ ឬ​លួច​ប្លន់​ទ្រព្យ​សម្បត្តិគេ បាន​ជា​គេ​ឃាត់​រថ​យន្ត​លោក​មិន​អោយ​ទៅ​មុខ​ដូច្នេះ? លោក​ប្រាប់​ភ្លៀវ​ថា ទេគេ​មិន​អោយ​យើង​បើបរ​ផ្លូវ​កាត់។

លោក​រ៉េត​បាន​ហៅ​ការ​ឃាត់​រថ​យន្ត​លោក អោយ​បើក​បរ​តាម​តែ​ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរ​នេះថា ជា​ចរិត​ប៉ុល​ពត​កាល​ពី​ឆ្នាំ​១៩៧៥ ដល់​ ឆ្នាំ​១៩៧៩ ដែល​តែ​ង​តែ​ប្រើ​ភាសា​បង្គាប់ បញ្ជា រឹត​ត្បឹត​សេរី​ភាព​ក្នុង​ការ​ដើរ​ហើរ​របស់​អ្នក​ដទៃ។ ហើយ​លោក​បាន​បន្តថា នៅ​គ្រប់​ច្រក​ផ្លូវ​ចូល​ទៅ​កាន់​តំ​បន់​ប្រាសាទ​បុរាណ សុទ្ធ​តែ​មាន​កន្លែង​ឆែក​សំ​បុត្រ គ្រប់​ច្រក​ចេញ​ចូ​ល​នៃ​ខ្លោង​ទ្វារ​ប្រាសាទ សុទ្ធ​តែ​មាន​អ្នក​យាម​ចាំ​ឆែក​សំ​បុត្រ ចុះ​ម្តេច​មិន​ចាំ ចាប់​អ្នក​ដែល​នាំ​ភ្ញៀវ​អត់​សំ​បុត្រ​ដាក់​គុគទៅ តើ​អ្នក​ទាំ​ងនោះ​ឈរ​ដូច​ទីង​មោង​ ឬយ៉ាង​ណា?

លោក​ ផ្លុង-រ៉េត និង​អ្នក​រត​ រឺម៉ក រត​ឡាន​នៅ​ខេត្ត​សៀម​រាប​សូម​អំ​ពាវ​នាវ​ទៅ​លោក  សុខ-គង់​ ដែល​ជា​ថៅកែ​គ្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរ មេត្តា​នែនាំ​កូន​ចៅ​ក្រោម​ឱវាត​ របស់​លោក កុំ​អោយ​ប្រើ​ចរិត​ពលពតត​ទៅ​ទៀត ព្រោះ​នេះ ជា​សម័យ លទ្ធិប្រ​ជា​ធិប្បតេយពហុបក្ស មិន​សម័យ​ខ្មែរ​ក្រហម ឬគុម្មនីស្តនោះទេ។

បើ​តាម​ប្រ​ភព​ពី​អ្នក​រត​តាក់​ស៊ី​ដឹក​ភ្លៀវ​ទេស​ចរណ៍នៅ​ខេត្ត​សៀម​រាប​ជា​ច្រើន​នាក់​ទៀត​ក៏និយាយ​ដូច​ៗ​គ្នា ថាអ្នក​ឆែក​សំ​បុត្រ​គ្មាន​សិទ្ធិហាម​ឃាត់​ ឬ​បង្ខិត​បង្ខំ​អោយ​គេ​បើ​ក​បរ​តាម​ ផ្លូវ​នេះ​ ផ្លូវ​នោះ​ស្រេច​តែ​ចិត្ត​ឯង​នោះទេ។ ពួកគាត់​បន្ត​ថា អ្នក​ឆែក​សំ​បុត្រ​មាន​សិទ្ធិក្នុង​ការ​ឃ្លាំ​មើល រថ​យន្ត​ខាង​លើ បើ​គេ​នាំ ភ្លៀវ​មើ​ល​ប្រាសាទ​ដោយ​លួច​លាក់ គ្មាន​សំ​បុត្រ​នោះ​ក្រុម​ហ៊ុន​អាច​ចាត់​វិធាន​ការ​ផាក​ពិន័យតាម​ច្បាប់​បាន​កំ​ណត់ មិន​មែន​បញ្ជា​ ឬរឹត​ត្បិត​សេរី​ភាព​ក្នុង​ការ​បើក​បរ​របស់​គេទេ។ ម្យ៉ាង​វិញ​ទៀតកន្លង​ទៅ​ក៏​មិន​បាន​ប្រកាស​ថា អ្នក​នាំ​ភ្លៀត​ទៅ​ប្រាសាទ​ព្រះ​វិហ៊ារ​ គ្មាន​សំ បុត្រ​អង្គរ​ ត្រូវ​តែ​បើក​ផ្លូវ​នេះ  មិន​ត្រូវ​បើក​ផ្លូវ​នោះ នោះ​ដែរ នេះ​មក​ពី​ក្រុម​ហ៊ុន​នេះ​វា​អសមត្ថ​ភាពក្នុង​ការ​គ្រប់​គ្រង ណា​មួយ​ពី​មុន​ធ្លាប់​មាន​អំ ពើ​ពុក​រលួយ​ក្នុង​ការិ​យា​ល័យ​លក់​សំ​បុត្រ តែ​វា​មិន​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​រត​តាក់ស៊ី​នោះទេ។ បញ្ហាខាងលើ​នេះ លោក​ សុខ-គង់ ជា​ថៅ​កែ​ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរ គួរ​ពិចារណាឡើង​វិញ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺពី​លោក សុខ-គង់ និងអ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​លក់​សំ​បុត្រ​អង្គរបាន​ទេនៅ​រសៀថ្ងៃទី២២នេះ៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1545ដង ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន1440ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1534ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1296ដង ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន410ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1609ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន1533ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1356ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1506ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1521ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6966នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    34819នាក់
ខែនេះ    343987នាក់
ឆ្នាំនេះ   2354526នាក់
សរុប   51714452នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 10:58