កម្លំាំងចំរុះដែលចូលរួមដោយ សាលាក្រុងសៀមរាប អធិការក្រុងសៀមរាប ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្ត មន្ទីរប្រៃសណីទូរគមនាគមន៍ខេត្ត ប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរដែនដី បានចុះធ្វើការនែនាំហាមប្រាមដល់ម្ចាស់ដែលបើកបំរើសេវាកម្មអ៊ីនធឺណិត អោយគោរពគោលការណ៍បីចំណុចរបស់សាលាក្រុងនៅរសៀលថ្ងៃទី៧ ខែគុម្ភៈ ឆ្នាំ២០១៣នេះ។
លោក អឿន ពៅ អភិបាលរងក្រុងសៀមរាបបានមានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃទី៧គុម្ភៈនេះថា ខាងសាលាក្រុងនិងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងចុះធ្វើការនែនាំដល់ម្ចាស់ហាងអ៊ីនធឺណិតជំហ៊ានទី១ចាប់ពីថ្ងៃទី៧នេះពេញមួយថ្ងៃ និងថ្ងៃទី៨មួយព្រឹកទៀតក្នុងសង្កាត់សំខាន់ៗចំនួន៤ គឺសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោគចង និងសង្កាតសាលាកំរើក។
លោកអឿនពៅ បានបន្តថា ខាងសាលាក្រុងមានគោលការណ៍បីចំណុះគឺ ទី១-ហាងអ៊ីធឺណិតណាដែលនៅជិតសាលារៀនក្រោម៥០០ម៉ែត្រគឺនែនាំអោយបិទ ទី២-ហាងបំរើសេវាកម្មអ៊ីនធឺណិតហាមមិនអោយក្មេងៗលេងហ្គេមជាដាច់ខាត ទី៣-អ្នកមានលិខិតអនុញ្ញាតិ ឬហៅថា(Licenses) ដែលបើកហាងអ៊ីនធឺណិតជិតសាលាអាចប្តូរទីតាំងទៅបើកកន្លែងផ្សេងបាន ដែលមានចម្ងាយលើសពី៥០០ម៉ែត្រ។ រីឯអ្នកបើកអ៊ីនធឺណិតមិនទាន់មានច្បាប់សូមប្រញាប់ទៅធ្វើច្បាប់ជាបន្ទាន់។
លោកអឿនពៅ បានបន្តថា ជំហ៊ានទី២សមត្ថកិច្ចនឹងចុះនែនាំដល់សង្តាត់ចំនួន៩ទៀតដែលនៅឃ្លាតពីកណ្តាលទីក្រុង ហើយមូលហេតុដែលសមត្ថកិច្ចបានចុះអនុវត្តគោលការណ៍បីចំណុចខាងលើនេះ គឺបណ្តាលមកពីមាតាបិតាអាណាព្យាបាលសិស្សបានត្អូញត្អែថា កូនរបស់ពួកគាត់មិនសូវចូលសាលារៀន ព្រោះរវល់វគ់វង្វេងនិងហ្គេមតាមហាងអ៊ីនធឺណិតទាំងនោះ។ លោកអឿនពៅបានបន្ថែមថា ជាពិសេសលោកគ្រូអ្នកគ្រូតាមសាលារៀននានាបានរាយការថា បាត់កូនសិស្សខ្លះមិនសូវចូលរៀន ដល់តាមដានឃើញកំពុងលេងហ្គេមតាមហាងអ៊ីនធឺណិតយ៉ាងងុបងុលពុលពេញធឹង។
ស្រ្តីម្នាក់មានវ័យប្រហែលជាង៤០ឆ្នាំអង្គុយដកដើមត្រកួនដែលដាំនៅក្នុងរងបណ្តើរនិយាយប្រាប់អ្នកសារព័ត៌មានយើងបណ្តើរថា ទោះជាជីវភាពរបស់គាត់មិនសូវធូធាក៏ដោយ ក៏សព្វថ្ងៃខិតខំរកប្រាក់អោយកូនបានទៅសាលារៀនគ្រប់ៗគ្នា តែមានកូនប្រុសអាយុ៩ឆ្នាំរបស់គាត់ម្នាក់វាតែងតែជិះកង់ជាមួយមិត្តភ័ក្តិទៅលេងហ្គេមនៅតាមហាងអ៊ីធឺណិត ហើយកូនគាត់រៀនក៏មិនសូវពូកែ ព្រោះវាបានចំណាយពេលដែលមានតំលៃទៅវគ់និងហ្គេមទៅវិញ។ ស្រ្តីរូបនេះបាននិយាយទាំងញញឹមថា ”ខ្ញុំសប្បាយចិត្តដែលសមត្ថកិច្ចគិតគូបានដិតដល់អំពីបញ្ហាបិទហ្គេមតាមហាងអ៊ីនធឺណិតនេះ ហើយបន្ទាប់ពីនេះខ្ញុំសង្ឃឹមថា កូនខ្ញុំយកពេលវេលាដែលទំនេរ ទៅរៀនគួរ ឬស្វ័យសិក្សាជាមួយមិត្តភក្តិរបស់វាវិញ“។
ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បាននិយាយថា ”ខ្ញុមិនចង់ទៅលេងហ្គេមទេ តែពួកម៉ាកចេះតែបបួល ហើយពេលខ្ញុំលេងកាន់តែយូកាន់តែមិនចង់ឈប់ តែឥឡូវបានម៉ាកប៉ានែនាំខ្ញុំអោយខំរៀនផង ហើយជូនពេលសមត្ថកិច្ចហាមប្រាមទៀត ខ្ញុំសម្រេចចិត្តឈប់លេងហ្គេមហើយ បើទៅហាងអ៊ីធឺណិតខ្ញុំខំស្រាវជ្រាវឯកសារណាដែលពាក់ព័ន្ធនិងមេរៀនវិញ ព្រោះលេងហ្គេមអត់តែលុយអត់បានផលប្រយោជន៍អីសោះ“៕ដោយ៖ ផ្លុងរ៉េត
ថ្ងៃនេះ | 39744 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82077 | នាក់ |
ខែនេះ | 229350 | នាក់ |
ឆ្នាំនេះ | 2973654 | នាក់ |
សរុប | 56572550 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:16 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net