តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 02:42 នាទី ចំនួនអានៈ 1526

លោក​ ក្រាញ់ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះស្លែល្បី​ឈ្មោះ​បោះ​សំ​លេង​យូរ​ឆ្នាំណាស់​មក​ហើយ​នៅ​ខេត្ត​សៀមរាប ​ឥឡូវ​កំពុង​តែ​សំ​រុក​ដឹក​ឈើ​អត់​ច្បាប់​យ៉ាង​គគ្រឹគ​គគ្រេង​​ ហើយ​ថែម​ទាំង​មាន​អតីត​ឈ្មួញ​ឈើ​ដ៏ល្បី​ម្នាក់​ឈ្មោះ យិនថាវ កំពុងតែចេញ​មុខ​កាង​ពី​ក្រោយ​ខ្នង​ទៀតផង។

ជាក់​ស្តែង​នៅ​ព្រឹក​ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៥នេះវេលាម៉ោង១២និង១៦នាទីរសៀល មានរឺម៉ក​ដឹក​ឈើ​ចល័យចេញ​ពី​កន្លែង​ស្តុកឈើរបស់​លោក យិនថាវ ស្ថិត​ក្នុង​ភូមិអញ្ចាញ សង្គាត់​នគរធំ ក្រុង​សៀមរាប (ខាង​ត្បូងទ្រនប់​អញ្ចាញ) តាម​ដង​ផ្លូវ​លេខ​៦០​ម៉ែត្រ យក​មក​លក់​អោយ ​ដេប៉ួតារ៉េ ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​៦០ម៉ែត្រទល់​មុខ​សារមន្ទីរ​ក្រហម។

អ្នក​កាសែត​មួយរូប​ដែល​តាម​ថត​រឺម៉កដឹក​​ឈើ​ខាងលើ​បាន​អោយ​ដឹងថា នៅ​ពេល​រូប​គាត់​តាម​ថត​រឺ​ម៉ក​ដឹក​ឈើ​ខាង​លើ​នេះ ស្រាប់​តែ​លោក យិនថាវ ចុះ​ពី​រថ​យន្ត​សាំង​យ៉ុង​ពណ៍ស​មក​ថាអោយ​រូប​លោកថា ˝មេចឯង​មក​ថត​ធ្វើ​អី​ឈើ​ជា​របស់​អាក្រាញ់​ទេ ឯង​មិន​ស្រណោះ​វា​ទេឬ? ហើយ​បើ​ឯង​មិន​យល់មុខ​វា ឯង​ក៏គួរតែយោគយល់​អញ់ដែរ ព្រោះ​នៅ​ខេត្តសៀមរាប​អ្នក​ណាក៏គេ​យោគយល់​មុខ​អញ់​ដែរ˝។ អ្នក​កាសែត​ដែល​តាម​ថត​រូប​សកម្មភាពដឹក​ឈើ​អត់​ច្បាប់​របស់​លោកក្រាញ់​ខាងលើនេះ​បាន​បញ្ជាក់​បន្ថែមថា លោក​បាន​ទូរស័ព្ទរាយការណ៍​ជូនលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប ភ្លាមៗបន្ទាប់​ពី​ឃើញ​សកម្មភាព​ដឹក​ឈើ​ចល័តយ៉ាង​គគ្រឹកគគ្រេងបែបនេះ តែ​លោក​ ទាគឹម​សុទ្ធ ថាជាប់​ប្រជុំ​រួច​ក៏បិទទូរស័ព្ទបាត់​ទៅ។

លោក ក្រាញ់បានប្រាប់តាម​ទូរស័ព្ទនៅ​រសៀលថ្ងៃទី១៨ដដែលនេះថា ឈើ​ដែល​ដឹក​ចូល​ដេប៉ូលោករ៉េខាងលើ​នោះពិតជា​ឈើ​របស់​គាត់​មែន។ លោកក្រាញ់​បានបន្ថែមថា គាត់​ដឹក​ឈើ​ពី​ខេត្ត​ព្រះ​វិហារ​ មកលក់នៅ​​ខេត្តសៀមរាប មាន​ច្បាប់​ខ្លះ អត់​មាន​ច្បាប់​ខ្លះ ហើយ​អ្នក​កាសែត​ដែល​ទៅ​ថត​រូប​នោះ​គាត់​បាន​ទូរស័ព្ទអោយ​ទៅ​យក​លុយ​១០ម៉ឺនរៀលគ្រាន់ចាក់សាំង តែគេមិន​ព្រម​យក បើ​មិន​យក​​ក៏មិន​ដឹងធ្វើ​មេចដែរ។

លោក យឹមស៊ីវន នាយសង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀលនេះ​ផង​ដែរ​ថា លោក​មិន​ដែល​ដឹង​ថា ឈ្មោះ​ក្រាញ់​ឬឈ្មោះថាវ បាន​កាត់​ច្បាប់​ដឹកឈើ​នោះ​ទេនៅ​ពេល​ថ្មីៗនេះ។

លោក រ៉េ ថៅ​កែដេប៉ូលក់ឈើដែល​មាន​យីហោ ដេប៉ូតារ៉េ ដែល​ស្ថិត​នៅ​ផ្លូវ​៦០ម៉ែត្រក្នុង​ភូមិអញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​ បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀល​ម៉ោង​២និង១៤នាទីនេះថា លោកពិត​ជាបាន​ទិញ​ឈើ​ពី​លោក យិន​ថាវ ពិត​ប្រាកដមែន ហើយឈើ​ដែល​លោកបាន​ទិញនោះជាប្រភេទឈើសុក្រមដែលមានមុខធំៗ។ លោករ៉េបានបន្ថែមថា លោកខានទិញ​ឈើ​លោកយិនថាវយូរហើយ ទើប​តែបានទិញព្រឹកមិញនេះឯង។

តាម​ប្រភពព័ត៌មាន​បាន​លួច​បង្ហើប​ថា លោក​យិន​ថាវ ចាប់​ផ្តើម​រក​ស៊ី​ដឹក​ឈើឡើង​​វិញ​នៅ​ខេត្តសៀមរាប​អស់​រយៈពេល​ប្រហែល​ជិត​៣ខែហើយ តែ​មិន​ចេញ​មុខ​ខ្លួន​ឯង​នោះទេ អោយ​ឈ្មោះក្រាញ់​ជា​អ្នក​ចេញ​មុខ​ជំ​នួស​ទៅ​វិញ។

អ្នក​យក​ព័ត៌មានយើងមិនអាចសុំការ​បកស្រាយពី​លោក យិនថាវ​ បានទេ ព្រោះទូរស័ព្ទខលមិន​ចូលនៅ​រសៀល​​ថ្ងៃទី១៨នេះ។

សូម​សមត្ថកិច្ចពាក់ព័ន្ធបទល្មើសព្រៃឈើនៅ​ខេត្ត​សៀមរាប មេត្តាជួយ​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ផង កុំ​សម្ងំយក​ពិសពេក ព្រោះ​ព្រៃឈើ​ជិត​រលាយ​ហិន​ហោច​អស់​ហើយ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1421ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1509ដង កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺខ្លះមិនមានកន្លែងស?...    អាន1792ដង ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច   អាន1787ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1451ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1768ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1550ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1702ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1469ដង ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជ...    អាន2128ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      21654នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    168138នាក់
ខែនេះ    551418នាក់
ឆ្នាំនេះ   1933650នាក់
សរុប   51293576នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 17:03