លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 01:05 នាទី ចំនួនអានៈ 1782

លោក ហុក-ប៊ុន​ធឿន ហៅ​ស្មីមាន​វ័យ​ប្រ​ហែល​ជា​ង​៣០​ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ក្នុង​ក្រុង​-ខេត្ត​សៀម​រាប កំ​ពុង​តែ​តាំ​ង​ខ្លួន​ជា​អ្នក​ជើង​ខ្លាំ​ង​ ខាង​​រត​ការ​ឡាន​ដឹក​ឈើអោយ​ក្រុម​ហ៊ុន​ហួត​ម៉េង​​រី​តា​ ខូ​អិល​ធីឌី ទាំង​យប់​ទាំង​​ថ្ងៃ​ ដែល​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ថៅ​កែ​ឈ្មោះ​ ជ័យ មាន​តំ​ណែង​ផ្កាយ​២​។

យោង​ទៅ​លើ​ផែន​ទី​ដែល​ដាក់​តាំង​នៅ​មុខ​ក្រុមហ៊ុន​ ហួត​ម៉េង​រី​តា ខូអិល​ធីឌីបាន​សរសេរថា ” ផែន​ទី​ ទីតាំង​ដី​វិនិយោគ​អភិរឌ្ឍន៍លើ​វិស័យ​កសិកម្ម-ឧស្សាហកម្ម និង​ដំ​ណាំកៅ​ស៊ូ​របស់​ក្រុម​ហ៊ុន ហួត​ម៉េង​រីតា ខូ​អិល​ធី​ឌី​ ស្ថិត​ក្នុង​ដែន​ជំ​រក​សត្វ​ព្រៃ​គូលែន​ ព្រហ្មទេព ភូមិ​សាស្រ្ត​ស្រុក​អន្លង់​វែង​​ ខេត្ត​ឧត្តរ​មាន​ជ័យ លើ​ផ្ទៃ​ដី​ ៣០០០ ហិកតា“។​

ប្រ​ភព​សុំមិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា មិន​ត្រឹម​តែ​ដឹក​ឈើ​ដែល​ជា​កាក​សំ​ណល់​របស់​ដី​សម្បទាន​របស់​ខ្លួន​នោះ​ទេ ថែម​ទាំង​ទិញ​ឈើ​ខុស​ច្បាប់​ពី​ខាង​ក្រៅ​ យក​ចូល​ក្រុម​ហ៊ុន​ដោយ​លួច​លាក់​ រួច​លើក​ដាក់​រថ​យន្ត​យី​ឌុប​ដឹក​ចេញ​ ចែក​ចាយ​តាម​បណ្តា​ខេត្ត​ក្រុង​ ដោយ​យក​លេស​ថា ឈើ​ក្រុម​ហ៊ុន​មាន​ច្បាប់គ្រប់​គ្រាន់។​

ប្រ​ភព​បាន​រាយ​ការណ៍​ថា កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​អ្នក​រត​ការ​ឡាន​ដឹក​ឈើ​លេខ​២​របស់​ក្រុម​ហ៊ុន​ ហួត​ម៉េង​រី​តា​គឺ​ឈ្មោះ​ ប៊ុល​បាន​ ភេទ​ប្រុស​អាយុ​ប្រ​ហែល​ជាង​៣០​ឆ្នាំ តែ​ប្រ​ហែល​ជិត​៣​ខែ​កន្លង​ទៅ​នេះ​ លោក​ ប៊ុល​បាន ​មិន​ចេញ​មុខ​រត​ការ​ឡាន​ដឹក​ឈើ​ទៀត​ទេគ្រាន់​តែ​ជិះ​រថ​យន្ត​តាម​មើល​ពី​ក្រោយ​ឡាន​ដឹក​ឈើ​ ហើយ​បាន​​ប្រ​គល់​អោយលោក​ ហុក​ប៊ុន​ធឿន ហៅ​ស្មី​ជា​អ្នក​រត​ការ​ បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​​ជំ​នួស​វិញ​ម្តង។

លោក​ប៊ុល​បាន​ មេការ​រថ​ការ​ឡាន​ដឹក​ឈើ​អោយ​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​កាល​ពី​ថ្ងៃ​ទី​៤​គុម្ភៈនេះ​ថា ”ខ្ញុំ​ឈប់​រត​​​ការ​ឈើ​ខាង​លើ​ហើយ​ ខ្ញុំ​​អោយ​ អា​ស្មី​ និង​តា​ឌឿ ជា​អ្នក​រត​ការ​វិញ​ម្តង“ ។

លោក​ ឌឿ​ (នាម​ហៅ​ក្រៅ) មាន​វ័យប្រ​ហែល​ជាង​៤០​ឆ្នាំ​ បច្ចុប្ប​ន្ន​រស់​នៅ​ក្នុង​ក្រុង​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៦​គុម្ភៈនេះ​ថា លោក​បាន​រត​ការ​ឈើ​តែ​១​រថ​យន្ត​​ កាល​ពី​ថ្ងៃទី​៤គុម្ភៈ គ្រាន់​សល់​លុយ​កាក់​ខ្លះ​ទុក​ចូល​ឆ្នាំ​ចិន។ លោក​ឌឿបាន​អោយ​ដឹង​ទៀត​ថា លោក​ពុំ​ដែល​បាន​កាន់​​ក្រ​ដាស​​​ច្បាប់​របស់​​ក្រុម​ហ៊ុន​ខាង​លើ​ទេ តែ​តាម​លោក​ដឹង​ក្រ​ដាស​ច្បាប់​នៅ​ជាប់​ជា​មួយ​តៃ​កុង​ឡាន​ដឹក​ឈើ។ អ្នក​យក​ព័ត៌មាន​យើង​សួរ​ទៅ​លោក​ឌឿ១សំ​នួរ​ទៀត​ថា ” ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា មាន​ច្បាប់​ចាំបាច់​មាន​អ្នក​យក​លុយ​រត​ការ​បង់​អោយ​សមត្ថ​កិច្ច​​តាម​ដង​ផ្លូវ​ធ្វើ​អ្វី?“ លោក​ឌឿ បក​ស្រាយ​ថា ” ខ្ញុំ​ជា​អ្នក​រត​ការ​តូច​តាច​ សួរ​ចឹង​ឆ្លើយ​មិន​ចេញ​ទេ សួរ​ថៅ​កែធំ​ទៅ“។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ហុក​ប៊ុន​ធឿន​ ហៅ​ស្មី​ដែ​ល​ជា​អ្នក​ជើង​ខ្លាំង​ខាង​រត​ការ​ឡាន​ដឹក​ឈើ​ បាន​ទេនៅ​រសៀល​ថ្ងៃទី​៦​ ខែ​គុម្ភៈ ឆ្នំ២០១៣​​ ដដែល​នេះ ព្រោះ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​លើក​ទទួល។

នៅ​រសៀល​ម៉ោង​៣និង​៥នាទី ​ថ្ងៃទី​៦ ខែ​គុម្ភៈ ឆ្នាំ២០១៣នេះ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ជ័យ ដែល​ជា​ថៅ​កែ​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា​ខូអិល​ធី​ឌី​ បាន​ទេព្រោះ​ទូរស័ព្ទ​នៅ​ក្រៅ​តំ​បន់​សេវា។

សូម​បញ្ជាក់​ថា នៅ​កំ​ឡុង​ខែ​មករា និង​ខែ​គុម្ភៈ ឆ្នាំ​២០១៣​នេះ សកម្ម​ភាព​ដឹក​ឈើ​លេខ​២​របស់​​ក្រុម​ហ៊ុន​ ហួត​ម៉េង​រី​តា ខូអិល​ធីឌី គឺ​បាន​សំ​រុក​ដឹករាប់​រយ​រថ​យន្ត​ ដឹក​​ចេញ​តាម​ផ្លូវ​ដី​ក្រ​ហម​ ទល់​មុខ​វត្ត​ ក្នុង​ភូមិ​វត្ត​ ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប សំ​ដៅ​ទៅ​ស្រុក​ស្រីស្នំ​ ស្រុក​ស្រឡាញ់​ស្រុក​ អង្គរ​ជុំ និងខ្លះ​​ឆ្លង​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ហើយ​មួយ​ចំ​នួន​ទៀត ដឹក​ចេញ​ពី​ក្រុម​ហ៊ុន​ខាង​លើ​ឆ្លង​កាត់​តាម​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) ឆ្ពោះ​ទៅ​ទិស​ខាង​កើត​ តាម​ផ្លូវ​ជាតិ​លេខ​៦ ឆ្លង​កាត់​ខេត្ត​សៀម​រាប​ ខេត្ត​កំ​ពុង​ធំជា​ដើម។

ពលរដ្ឋ​ខេត្ត​សៀម​រាប​-ឧត្តរ​មាន​ជ័យ​សង្ស័យ​ថា រថ​យន្ត​ដឹក​ឈើ​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតាខាង​លើ មិន​មាន​ច្បាប់​ត្រឹម​ត្រូវ ឬ​មិន​មាន​ច្បាប់​គ្រប់​គ្រាន់ ឬមាន​ច្បាប់​តែ​ដឹក​ឈើលើ​ស​ចំ​នួនកំណត់​​ និង​លើស​ចំនួន​រថ​យន្ត​ បាម​ជា​មាន​អ្នក​ចាំ​រត​ការ​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​បែប​នេះ។​ពួកគាត់​បន្តថា បើ​រថ​យន្ត​មាន​ច្បាប់​ត្រឹម​ត្រូវ​ម្តេច​ក៏បើក​លឿន​ដូច​ហោះ មិន​ហ៊ាន​អោយ​អ្នក​សារ​ព័ត៌មាន​ថត​រូប មិន​ហ៊ាន​បើ​ក​កៅ​ស៊ូ​​ប៉ាតង់​ចំហរ​អោយ​គេ​មើលជាក់​ស្តែង​ ហើយ​អះ​អាង​តែ​មាត់​ខ្លួន​ឯង​ថាល្អត្រឹម​ត្រូវ។ ពលរដ្ឋសុំ​អោយ​អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ចាត់​ការ​ករណី​ខាង​លើ​ផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក កឹមសុខា ត្រូវបានព្រះរាជអាជ្ញាជូនដំណឹងទៅរដ្ឋសភានៅព្រឹកមិញនេះពាក់ព័ន្ធរឿងកោះហៅ២លើកម...    អាន2685ដង សំណុំ​រឿង​លោក ឈូក បណ្ឌិត ​អាច​នឹង​ត្រូវ​ដក​ចេញ​   អាន1754ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1704ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1837ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1852ដង ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1712ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1815ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1746ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1707ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1568ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39441នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81774នាក់
ខែនេះ    229047នាក់
ឆ្នាំនេះ   2973351នាក់
សរុប   56572247នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:08