ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា

ដោយៈ អាន ស៊ីថាវ ភ្នំពេញ ថ្ងៃទី 05 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:28 នាទី ចំនួនអានៈ 1791

ក្រុមហ៊ុន​ចិន ជា​ច្រើន​បាន​មក​វិនិយោគ​ដោយ​សារ​តែ​កម្ពុជា មាន​ការ​លើក​ទឹក​ចិត្ត​ផ្នែក​នយោបាយ តម្លៃ​ពលកម្ម​ថោក និង​ភាព​លៃលក​ទទួល​បាន​ធនធាន​ធម្មជាតិ​ជាដើម។

ប៉ុន្តែ អ្នក​វិភាគ​មួយ​ចំនួន​អះអាង​ថា ការ​កើន​ឡើង​នៃ​ក្រុមហ៊ុន​វិនិយោគ​ចិន នេះ នឹង​មិន​ផ្ដល់​ភាព​ត្រឹមត្រូវ​សម្រាប់​ការ​អភិវឌ្ឍ​ឡើយ ទោះ​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា​ការ​វិនិយោគ​ចិន បាន​ជួយ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច ទន្ទឹម​នឹង​ប្រទេស​បាន​ដាក់​លក្ខខ័ណ្ឌ​លម្អិត​ជាង​មុន ដែល​ត្រូវ​សិក្សា​មុន​នឹង​ចាប់​ផ្ដើម​គម្រោង​វិនិយោគ​នៅ​កម្ពុជា។

ប្រទេស​ចិន ជា​អ្នក​វិនិយោគ​ដ៏​សំខាន់​នៅ​ប្រទេស​កម្ពុជា ដែល​តំណាង​ឲ្យ​ជិត​ពាក់​កណ្ដាល​នៃ​ការ​វិនិយោគ​បរទេស​សរុប។ ការ​វិនិយោគ​ដោយ​ផ្នែក​របស់​ប្រទេស​ចិន គឺ​ភាគ​ច្រើន​ផ្ដោត​លើ​ផ្នែក​ការ​អភិវឌ្ឍ​ធនធាន​ធម្មជាតិ ប្រេង ការ​រុក​រក​រ៉ែ ថាមពល ឬ​ការ​កសាង​រោងចក្រ​វារីអគ្គិសនី។

ចំនួន​គម្រោង​វិនិយោគ​របស់​ចិន នៅ​កម្ពុជា ចង​ក្រង​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ មាន​ប្រមាណ ៣០០​គម្រោង សមាមាត្រ​នឹង​ទឹក​ប្រាក់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​អាមេរិក។

បច្ចុប្បន្ន ក្រុមហ៊ុន​ចិន បាន​ប្រកាស​ថា​នឹង​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ជិត ១​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត លើ​គម្រោង​សង់​ផ្លូវ​រថភ្លើង និង​មាន​គម្រោង​សាងសង់​រោងចក្រ​ស្ល​ដែក​ដ៏​ធំ​មួយ​នៅ​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក ធ្លាប់​បាន​អះអាង​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន នៅ​កម្ពុជា ជា​កត្តា​សំខាន់​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច ហើយ​ក្រុម​អ្នក​វិនិយោគ​ចិន ជា​ច្រើន​បាន​មក​កម្ពុជា ដូច​ជា​ការ​រុក​រក​រ៉ែ ហើយ​ក្រុមហ៊ុន​ទាំង​នោះ​បាន​ទាក់​ទាញ​ក្រុមហ៊ុន​ចិន ផ្សេង​ទៀត​ដើម្បី​វិនិយោគ​បន្ថែម ដើម្បី​គាំទ្រ​ដល់​ក្រុមហ៊ុន​ចិន ដែល​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។

ជាក់​ស្ដែង ក្រុមហ៊ុន​របស់​ប្រទេស​ចិន នោះ​បាន​ចាប់​ផ្ដើម​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​មួយ​ខ្សែ​ពី​កំពង់ផែ​សង់​ថ្មី​លើ​កោះ​មួយ​នៅ​ខេត្ត​កោះកុង ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះវិហារ។ គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ថ្មី​ដែល​មាន​ប្រវែង​ជាង ៤០០​គីឡូម៉ែត្រ​នោះ គឺ​ត​ភ្ជាប់​ពី​ខេត្ត​ព្រះវិហារ កាត់​តាម​ខេត្ត​កំពង់ធំ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង។

ទោះ​បី​ជា​ការ​វិនិយោគ​ចិន មាន​គុណ​សម្បត្តិ​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា ក៏ដោយ ប៉ុន្តែ​អ្នក​វិភាគ​សង្គម​យល់​ថា ការ​វិនិយោគ​ចិន នេះ​ក៏​បាន​ផ្ដល់​ផល​អវិជ្ជមាន​មួយ​ចំនួន​ដល់​កម្ពុជា ដែរ។

ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ការ​វិនិយោគ​គម្រោង​អភិវឌ្ឍន៍​នានា​របស់​​ក្រុមហ៊ុន​ចិន នៅ​កម្ពុជា តែង​តែ​បំផ្លើស​តួលេខ​ចំណាយ ហើយ​តម្លៃ​ខ្ពស់ និង​គ្មាន​គុណភាព។ លោក​មាន​ប្រសាសន៍​បន្ត​ថា ក្ដី​ព្រួយ​បារម្ភ​ជាច្រើន​អំពី​ផល​ប៉ះពាល់​នានា និង​ការ​ទទួល​ផល​ប្រយោជន៍​មិន​ស្មើ​ភាព​គ្នា​ចំពោះ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន ទាំង​នោះ​នៅ​កម្ពុជា។

លោក សុន ឆ័យ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន មក​វិនិយោគ​នៅ​កម្ពុជា មួយ​ហើយ​មួយ​ទៀត ដោយ​គ្មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់ ហើយ​គ្មាន​ការ​ដេញ​ថ្លៃ នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​ទាំង​មូល។

អ្នក​វិភាគ​ឯករាជ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ចិន ការ​វិនិយោគ​ចិន ឬ​ជំនួយ​របស់​ចិន តែង​តែ​មាន​បំណង ហើយ​បំណង​នោះ​គឺ​ប្រាក់​ចំណេញ​ជា​កត្តា​ចម្បង និង​បំភ្លេច​ចោល​នូវ​ការ​ថែ​រក្សា​បរិស្ថាន។ ជាក់​ស្ដែង ប្រទេស​ចិន ខ្លួន​ឯង មិន​បាន​គិត​ពី​ការ​ថែ​រក្សា​បរិស្ថាន​របស់​ប្រទេស​ខ្លួន​ឡើយ មាន​ន័យ​ថា ការ​វិនិយោគ​របស់​ចិន នៅ​ប្រទេស​ណា​មួយ​នោះ នឹង​ផ្ដល់​ផល​ប៉ះពាល់​អាក្រក់​ដល់​បរិស្ថាន​ដល់​ប្រទេស​នោះ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​គិត​ថា​ប្រទេស​ចិន សម្លឹង​ឃើញ​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​ជា​ជាង​បរិស្ថាន​នោះ គឺ​ជា​ការ​យល់​ឃើញ​របស់​គេ ប៉ុន្តែ​ការ​វិនិយោគ​នានា គឺ​មាន​ការ​ស្រាវ​ស្រាវ​ច្បាស់​មុន​នឹង​ចាប់​ផ្ដើម ហើយ​ការ​វិនិយោគ​តែង​ផ្ដល់​ផល​វិជ្ជមាន​ចំពោះ​កំណើន​សេដ្ឋកិច្ច។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​តែង​តែ​ដាក់​លក្ខខ័ណ្ឌ​ឲ្យ​អ្នក​វិនិយោគ​ត្រូវ​ធ្វើ និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម​កិច្ច ហើយ​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង និង​មាន​លក្ខខ័ណ្ឌ​ខ្ពស់​ក្នុង​ការ​ធានា​ការ​វិនិយោគ​នោះ​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​ចិរភាព ទាំង​បរិស្ថាន សង្គមកិច្ច និង​ទាំង​កំណើន​សេដ្ឋកិច្ច។

របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា កន្លង​មក គឺ​ជាង ៩៩% នៃ​ការ​វិនិយោគ​សរុប​ផ្ដោត​លើ​វិស័យ​ប្រេង ជាង ៩១% ផ្ដោត​លើ​ការ​រុក​រក​រ៉ែ​និង​ជាង ៨៥% ផ្ដោត​លើ​វិស័យ​ថាមពល។

ប៉ុន្តែ របាយការណ៍​របស់​ស៊ី.ឌី.អរ.អាយ (CDRI) ផល​ប៉ះពាល់​វិនិយោគ​របស់​ចិន ប្រចាំ​ឆ្នាំ​២០១១ បាន​បង្ហាញ​ថា កត្តា​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​មនុស្ស ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​រចនាសម្ព័ន្ធ​ស្ថាប័ន បាន​ដើរ​តួនាទី​សំខាន់​សម្រាប់​អ្នក​វិនិយោគ​ចិន។ ម៉្យាង​វិញ​ទៀត ការ​លេច​ឡើង​វិនិយោគ​របស់​ចិន នៅ​ប្រទេស​កម្ពុជា កើត​ឡើង​ដោយ​ការ​លើក​ទឹក​ចិត្ត​ផ្នែក​នយោបាយ ការ​ស្វែង​រក​ទីផ្សារ ការ​ទទួល​បាន​កម្លាំង​ពលកម្ម​ថោក ភាព​ទទួល​បាន និង​តម្លៃ​ធនធាន​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2233ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1716ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1837ដង លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ   អាន1643ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1770ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1791ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1740ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1639ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1756ដង វេទិកាថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយទ្ធសាស្រ្តចត...    អាន1516ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39833នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82166នាក់
ខែនេះ    229439នាក់
ឆ្នាំនេះ   2973743នាក់
សរុប   56572639នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:19