CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន

ដោយៈ មករា កម្ពុជា ថ្ងៃទី 19 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 03:34 នាទី ចំនួនអានៈ 1748

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) នៅ​ថ្ងៃ​នេះ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​សុវត្ថិភាព​របស់​អ្នក​សារ​ព័ត៌មាន និង​ស្ថានភាព​សេរីភាព​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​មាន​សេចក្តី​រាយ​ការណ៍​ពី​ការ​ចាប់​ខ្លួន និង​ការ​យាយី​មក​លើ​អ្នក​សារ​ព័ត៌មាន​រួច​មក។

ក្នុង​វិចារណកថា​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ចុះ​ថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ​២០១២ ដោយ​យោង​ទៅ​តាម​របាយ​ការណ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី០៩ ខែ​ធ្នូ ឆ្នាំ​២០១២​បាន​ឲ្យ​ដឹង​ថា លោក តាំង ទ្រី អ្នក​យក​ព័ត៌មាន នៃ​កាសែត​ទស្សវត្ស​ថ្មី និង​ជា​សមាជិក​សមាគម​អ្នក​សារ​ព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ ត្រូវ​បាន​ចាប់​ខ្លួន​យោង​តាម​ដីកា​របស់​ព្រះរាជ​អាជ្ញា​ខេត្ត​ក្រចេះ​ពី​បទ​ជំរិត​ទារ​ប្រាក់ បន្ទាប់​ពី​លោក​បាន​រាយ​ការណ៍​ទៅ​មន្រ្តី​នគរបាល​ពី​បទ​កាប់​ឈើ​ខុស​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​បុគ្គល​មាន​អំណាច។ មួយ​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១២ លោក វិជ័យ អានន្ទ អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ដែល​បាន​រាយ​ការណ៍​ពី​ករណី​ចាប់​ខ្លួន​លោក តាំង ទ្រី ត្រូវ​បាន​រក​ឃើញ​ថា សន្លប់​នៅ​លើ​ដង​ផ្លូវ​ភ្ជាប់​ពី​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​ស្ទឹងត្រែង។ ដោយ​រឿង​រ៉ាវ​លម្អិត​ពាក់​ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ ខណៈ​លោក វិជ័យ អានន្ទ នៅ​មិន​ទាន់​ដឹង​ខ្លួន។

ពាក់​ព័ន្ធ​នឹង​ករណី​ទាំង​ពីរ​នេះ កញ្ញា សន រ៉ាមណា មន្រ្តី​សម្រប​សម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​និយាយ​ថា វា «ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ហើយ​ខ្ញុំ​ចង់​ដឹង​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​រឿង​ទាំង​នេះ។ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​ពេញ​លេញ និង​សម​ស្រប​ចំពោះ​ករណី​ទាំង​ពីរ​នេះ»។

កញ្ញា រ៉ាមណា បន្ត​ថា «ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​ដើម្បី​ជា​ការ​រំលឹក​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​អំពី​ករណី​របស់​លោក ហង្ស សេរីឧត្តម ដែល​ជា​អ្នក​យក​ព័ត៌មាន​មួយ​រូប ត្រូវ​បាន​សម្លាប់​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១២ ដែល​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ការ​រក​ឃើញ​អ្វី​ថ្មី​នៅ​ឡើយ​ទេ»។ កញ្ញា សន រ៉ាមណា បាន​សម្តែង​អារម្មណ៍​ថា «អ្នក​យក​ព័ត៌មាន គួរ​តែ​ទទួល​បាន​ការ​ការពារ​ច្រើន​ជាង​នេះ​ពី​រាជរដ្ឋាភិបាល ដោយ​សារ​តែ​ពួក​គេ គឺ​ជា​ប្រភព​ព័ត៌មាន​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ»។ «ប្រសិន​បើ​សេរីភាព​របស់​ពួក​គេ​ត្រូវ​បាន​គាប​សង្កត់ ដូច្នេះ​តើ​ពួក​គេ​នឹង​អាច​ធ្វើ​ការងារ​របស់​ពួក​គេ​ឲ្យ​បាន​សមរម្យ​ដោយ​របៀប​ណា?»៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

វិនាសកម្មព្រៃលិចទឹកបឹងពារាំងដោយជនទុច្ចរិត   អាន1728ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន2191ដង មហាសេដ្ឋី បៀល ហ្គេត នឹងបង្កើតស្រោមអនាម័យ ម៉ូដែលថ្មីសម្រាប់បុរស់   អាន1682ដង សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុ...    អាន2280ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1786ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1791ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1804ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន1546ដង ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់   អាន1852ដង អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន1823ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35161នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77494នាក់
ខែនេះ    224767នាក់
ឆ្នាំនេះ   2969071នាក់
សរុប   56567967នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:35