អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ

ដោយៈ សុខ សេរី ភ្នំពេញ ថ្ងៃទី 05 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 11:48 នាទី ចំនួនអានៈ 1741

អង្គការ​អន្តរជាតិ​មួយ​ដែល​បាន​តាម​ដាន​ស្ថានការណ៍​អំពើ​ពុក​រលួយ​នៅ​លើ​ពិភពលោក បាន​ដាក់​ឈ្មោះ​ប្រទេស​កម្ពុជា ក្នុង​លំដាប់​នៃ​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​នៅ​ឡើយ។

តំណាង​អង្គការ​នេះ បាន​ទាម​ទារ​ឲ្យ​កម្ពុជា ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ថែម​ទៀត ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ដោយ​មិន​រើស​មុខ និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ចំណាយ​ថវិកា​រដ្ឋ និង​វិស័យ​ផ្សេងៗ​ទៀត។

អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ ដាក់​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស​សរុប​១៧៦។ នេះ គឺ​ជា​ចំណាត់​ថ្នាក់​មួយ​កំណត់​ថា កម្ពុជា មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ​២០១២ នេះ។

របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ​១៥៧ នោះ គឺ​ប្រសើរ​ជាង​ប្រទេស​ឡាវ ជាប់​ចំណាត់​ថ្នាក់​លេខ​១៦០ និង​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) ជាប់​ចំណាត់​ថ្នាក់​១៧២។ ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​នោះ គឺ​ប្រទេស​សូម៉ាលី (Somali) និង​ប្រទេស​កូរ៉េខាងជើង (North Korea)។

របាយការណ៍​បាន​បន្ត​ថា ប្រទេស​ដែល​ស្អាតស្អំ ឬ​គ្មាន​អំពើ​ពុក​រលួយ​នោះ មាន​ដូច​ជា​ប្រទេស​ដាណឺម៉ាក (Denmark) ប្រទេស​នូវែលហ្សេឡង់ (New Zealand) ប្រទេស​ស្វីស (Swiss) ប្រទេស​សិង្ហបុរី (Singapore) និង​ប្រទេស​អូស្ត្រាលី (Australia) ជាដើម។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា លោក ព្រាប កុល បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ (Le Royal Hotel) នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ថា អង្គការ​របស់​លោក​បាន​ចាត់​ចំណាត់​ថ្នាក់​នេះ​ពី​លេខ​០ ដែល​ប្រទេស​គ្មាន​អំពើ​ពុក​រលួយ ដល់​លេខ​១០០ ដែល​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ ចំណែក​ឯ​លេខ​៤៣ គឺ​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​មធ្យម៖ «អ្នក​ធ្វើ​អាជីវកម្ម សហគ្រិន ដែល​គេ​មក​ពី​បណ្ដា​ប្រទេស​ជឿន​លឿន ប្រទេស​ដែល​មាន​ភាព​ស្អាតស្អំ ដូច​ជា​នៅ​ប្រទេស​បច្ចឹម ដូច​ជា​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប មួយ​ចំនួន គេ​ពិបាក​មក​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ ទី២ បើ​យើង​និយាយ​អំពី​លក្ខណៈ​ជីវភាព គឺ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ អ្នក​ក្រីក្រ​ហ្នឹង​ធ្ងន់ធ្ងរ​ជាង​គេ ដែល​គាត់​មិន​ស្គាល់​អំពើ​ពុក​រលួយ​ស្អី​ផង។ ហើយ​យើង​ទាំង​អស់​គ្នា​ជា​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​ទាំង​អស់»

ចំណែក​ឯ​នាយក​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា លោក រ័ត្ន សោភ័ណ បាន​មាន​ប្រសាសន៍​ដែរ​ថា លោក​ទាម​ទារ​ឲ្យ​មាន​ច្បាប់​មួយ​ដើម្បី​ឲ្យ​អ្នក​កាសែត និង​ប្រជាពលរដ្ឋ​ខ្មែរ បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ការ​ចំណាយ​ថវិកា​រដ្ឋ កិច្ច​សន្យា​នានា​ជាមួយ​ក្រុមហ៊ុន​ឯកជន ការ​សម្រេច​ចិត្ត​នានា​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ឲ្យ​មាន​ការ​បើក​ចំហ ឬ​តម្លាភាព​ក្នុង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​លើ​បញ្ហា​សំខាន់ៗ៖ «រដ្ឋាភិបាល​ត្រូវ​តែ​ដាក់​បញ្ចូល​សកម្មភាព​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​សម្រេច​ចិត្ត​សាធារណៈ​ទាំង​អស់ ត្រូវ​ពង្រឹង​យន្តការ​ស្វែង​រក​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ និង​ការ​អនុវត្ត​វិធាន និង​ចាត់​ការ​ផ្លូវ​ការ​តាម​រយៈ​តុលាការ​ឯករាជ»

ទាក់​ទង​នឹង​របាយការណ៍​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា លោក​មិន​អាច​ទទួល​យក​របាយការណ៍​នេះ​បាន​ទេ ពីព្រោះ​វា​គ្រាន់​តែ​ជា​ការ​យល់​ឃើញ ឬ​ទស្សនៈ​របស់​អង្គការ​នោះ៖ «ក្នុង​រយៈពេល ១០​ឆ្នាំ​នេះ យើង​បាន​ទទួល​ការ​វាយ​តម្លៃ​ពី​អង្គការ​រូបិយវត្ថុ​អន្តរជាតិ ក៏​ដូច​ជា​អង្គការ​ដទៃ​ទៀត​ដែរ។ អាស្រ័យ​ហេតុ​ដូច្នេះ យើង​មើល​ទៅ​លើ​ទម្រង់​ទឹក​មុខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា យើង​ឃើញ​មាន ៨០​ជាង ៨២% ឬ ៨៣% ដែល​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ហ្នឹង រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ដើរ​ចំ​ទិស​ដៅ​ដែល​ខ្លួន​ពេញ​ចិត្ត»

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ​ថា​ជា​ការ​ត្រឹមត្រូវ៖ «ពង្រឹង​ស្ថាប័ន​ជាតិ ស្ថាប័ន​រដ្ឋសភា ត្រូវ​តែ​មាន​ការ​អនុវត្ត ការ​តាម​ដាន ការ​សួរ​ដេញ​ដោល មាន​សិទ្ធិ​ទម្លាក់​រដ្ឋមន្ត្រី​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​មិន​បំពេញ​ការងារ​ត្រឹមត្រូវ។ ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​តែ​ឯករាជ មិន​ត្រូវ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​នាយក​រដ្ឋមន្ត្រី​ដែល​ជា​អ្នក​សម្រេច​ឲ្យ​ចាប់​អ្នក​ណា ឬ​មិន​ឲ្យ​ចាប់​អ្នក​ណា​នោះ​ទេ»

កន្លង​មក អង្គការ​យូ.អេស.អេ.អាយ.ឌី (USAID ) របស់​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​លំអិត​មួយ ចុះ​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០០៤ បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា បាត់​បង់​ថវិកា​រដ្ឋ​ចំនួន​រវាង ៣០០​លាន​ដុល្លារ​អាមេរិក ទៅ ៥០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ ដោយ​សារ​តែ​អំពើ​ពុក​រលួយ​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​ព្រៃ​ឈើ ការ​សូកប៉ាន់ និង​ការ​រត់​ពន្ធ​ជាដើម។

នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ​២០១២ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា លោក ព្រាប កុល បាន​មាន​ប្រសាសន៍​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ដែល​ទើប​បាន​បង្កើត​ឡើង​រយៈពេល​ជាង ២ឆ្នាំ​មក​ហើយ​នោះ ត្រូវ​តែ​បន្ត​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ស៊ើប​អង្កេត​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ផ្ដន្ទាទោស​ដោយ​មិន​រើស​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងត?...    អាន2103ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1597ដង ព្រះសង្ឃ១០០អង្គនិមន្តទៅសូត្រមន្តរំដោះគ្រោះ   អាន1611ដង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង   អាន2863ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1539ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន1784ដង ពិធី ឡើងអ្នកតា   អាន3687ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1643ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន2102ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1870ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36160នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78493នាក់
ខែនេះ    225766នាក់
ឆ្នាំនេះ   2970070នាក់
សរុប   56568966នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:10