ពិធី ឡើងអ្នកតា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 12:38 នាទី ចំនួនអានៈ 3088

I.អ្នកតាជាអ្វី?

            អ្នក​តាជា​ពាក្យ​ដូច​គ្នា​ និង​ អ្នកដូន។ អ្នកតា​បាន​ដល់​ជីតា អ្នក​ដូន​បាន​ដល់​ជីដូន។ សព្វ​ថ្ងៃ​នេះ ”អ្នក​តា“ សំដៅ​ដល់​​ឈ្មោះ​ខ្មោច​មួយ​ពួក​ដែល​នៅ​រក្សា​មនុស្ស​ទោះ​ជា​ស្រី​ក្តី​ប្រុស​ក្តី។ ចំពោះ​ពាក្យ​អ្នក​ដូន​គេ​និយាយ​មួយ​ដង​មួយ​កាល​ដែរ ពេល​មនុស្ស​ជួប​ប្រ​ទះ​ទុក្ខ​ព្រួយ​ខ្លាំង​ ”អ្នក​តា​អ្នក​ដូន​អើយ! ជួយ​ខ្ញុំ​ផង?“

            តាំង​ពី​បុរាណ​កាល​មក​ខ្មែរ​តែង​មាន​ជំ​នឿ​បុព្វ​ការី​ជន​ មាន​ជីដូន​ជី​តា​ជា​ដើម រមែង​តែង​ទៅ​កើត​ជា​ខ្មោច​មួយ​ពួក​នៅ​ថែរក្សា​ចៅ​ដែល​​នៅ​សល់។

            ដូច​នេះ​ហើយ​បាន​ជា​គេ​តែ​ង​គោរព​អ្នក​តា​គ្រប់​ៗគ្នា។

            នៅ​មាន​ពាក្យ​ច្រើន​ទៀត​សំ​រាប់​សំ​គាល់​ពួក​ខ្មោច​របៀប​នេះ ដូច​ជាពាក្យ ”មេស“ សំរាប់​សំគាល់​ខ្មោច​អ្នក​រក្សា​ស្រុក​ទូទៅ ទាំង​ប្រុស​ទាំង​ស្រី។ ប៉ុន្តែ​ក្រោយ​មក​ពាក្យ​ មេស យាយទេព សំ​គាល់​តែ​បី​សាច​ស្រី​ទៅ​វិញ។

II.តើ​អ្នក​តា​នៅ​កន្លែង​ណា?

            អ្នកតា​ស្ថិត​នៅ​ទី​ផ្សេងៗ លើភ្នំ​ ក្នុង​ព្រៃ ស្រុក​ ខេត្ត​ ក្រុង​ និង​ក្នុង​ព្រះ​នគរ។ អ្នក​តា​នៅ​កន្លែង​ណា​ក៏​ធ្វើ​អំណាច​កាន់​កាប់​ថែ​រក្សា​ទី​នោះ ទាំង​មនុស្ស​សត្វ ធម្ម​ជាតិ​ផ្សេងៗ ។ អ្នក​តាមាន​អំ​ណាច​បំ​ផ្លាញ អ្នក​ធ្វើ​កំហុស និង​ជួយ​គាំពា​រក្សា​មនុស្ស​ល្អ មាន​ជំនឿ​លើ​ខ្លួន។

            ដោយ​គេ​យល់​ថា អ្នក​តា​មាន​អំ​ណាច​ដូច​ខាង​លើ​នេះ​ហើយ បាន​ជា​គេ​នាំ​គ្នា​សាង​អា​ស្រម​អោយ​អ្នក​តា​នៅ​ បូជា​គ្រឿង​ក្រយា ក្នុង​ពេល​មាន​អាសន្ន​​ ក៏​មាន​បូជា​តាម​កាល ១ឆ្នាំ​ម្តង​ក៏មាន។

            *សំគាល់ៈ ពេល​ដែល​ខ្មែរ​ទទួល​ឥទ្ធិពល​ព្រាហ្មណ៍​សាសនា ក៏​បាន​យក​ឈ្មោះ អទិទេព​ក្នុង​សាសនា​ព្រាហ្ម​ណ៍ខ្លះ មក​ដាក់​អោយ​ឈ្មោះ​អ្នក​តាដែរ ដូច​ជា​អ្នក​តា​ព្រះ​ឥសូរ អ្នក​តា​ព្រះ​នរាយណ៍។ ឈ្មោះ​ទេពីព្រះ​ឥសូរ ក៏មាន​ឈ្មោះ​អ្នក​តាដែរ ”អ្នកតានាងខ្មៅ“។

            -អ្នកតារក្សា​ព្រះនគរ ខ្មែរ​តែង​យល់ថា ”អ្នក​តា​ព្រះ​ស្រុក“

            -ព្រះ​រាជា​សម័យ​ឧត្តុង្គ​តែង​គោរព​អ្នក​តាឃ្លាំង​មឿង អ្នក​តាដំ​បង​ដែក ជា​អ្នក​តា​ព្រះ​ស្រុក។ សម័​យ​បច្ចុប្បន្នគោរព ”អ្នកតា​ព្រះ​ចៅ“។

            តើ​គេ​ធ្វើ​បុណ្យ​ឡើង​អ្នក​តា​នៅ​ពេល​ណា?

            រៀង​រាល់​ដើម​ឆ្នាំនីមួយៗ តែង​ប្រារព្វ​ពិធី​ឡើង​អ្នក​តា ដើម្បី​អោយ​អ្នក​តា​ជួយ​ផ្តល់​សេច​ក្តី​សុខ​អោយ​ប្រ​ជា​ជន​ក្នុង​ឆ្នាំ​ថ្មី តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ។

            ពិធី​ឡើង​អ្នក​តា​នៅ​ស្រុក​ខ្មែរ គេ​ធ្វើ​ក្នុង​ខែចេត្រ រហូត​ដល់​ខែ​ពិសាខ ស្រុក​ខ្លះ​ធ្វើ​ក្នុង​ខែ​ចេត្រ ខ្លះទៀត​ធ្វើ​ក្នុង​ខែ​ពិសាខ ប៉ុន្តែ​ភាគ​ច្រើន​ធ្វើ​ក្នុង​ខែ​ពិសាខ។

            ពិធី​ឡើង​អ្នក​តា​ក្នុង​ខែ​ពិសាខ គេ​កំ​ណត់​ធ្វើ​ឡើង​នៅ​ដើម​ខែ ហើយ​គេ​កំ​ណត់​ធ្វើ​នៅ​ថ្ងៃ​អង្គារ ឬនៅ​ថ្ងៃសៅរ៍ (ថ្ងៃដែល​ខ្មោច​អរក្ស​អ្នក​តា​ចូល​ចិត្ត​ទទួល​គ្រឿង​សំ​ណែន)។

            របៀប​គ្រឿង​ក្រយា បូជា​អ្នក​តា មាន​ការ​ប្រែ​ប្រួល​ខ្លះ​ៗ​តាម​សម័យ​និយម។ ពេល​ដែល​គេ​និយម​គោរព​អ្ន​ក​តា​ខ្លាំង គេ​ខំ​ផ្គត់​ផ្គង់​អ្នក​តា​ខ្លាំង​ធ្វើ​អាស្រម​ល្អៗ​ថ្វាយ និង​ស្វែង​រក​អាហារ​ប្រណិតៗ ថ្វាយ​អ្នក​តា​តាម​ចំ​ណង់រហូត​ដល់​ដាក់​ពាក្យ ”អ្នក​តា ចូលចិត្ត​ សោយនេះ​ សោយ​នោះ“។ នៅ​ក្នុង​ស្រុក​ខ្មែរ​សម័យ​បូរាណគេ​លឺ​សុះសាយថា អ្នកតា​ចូល​ចិត្ត​សោយ​សាច់​មនុស្ស សាច់ក្របី ដែល​គេ​សម្លាប់​ថ្វាយ​ស្រស់ៗ ហេតុ​នេះ​បាន​ជា​បុរាណ​យក​មនុស្ស​ទោស​ទៅ​សម្លាប់​ថ្វាយ​អ្នក​តា​ គេ​យក​ក្របី​ថ្វាយ​អ្នក​តា។ ប៉ុន្តែក្រោយៗមក​ទៀត ពេល​ដែល​ឥទ្ធិពល​ពុទ្ធសាសនា ឬកម្លាំង​មនុស្ស​ខ្លាច​បុណ្យ​បាប ក៏លែង​សម្លាប់​មនុស្ស ហើយ​ធ្វើ​ឧបកិច្ច​យក​ក្របី​គោ ទាំង​រស់​ទៅ​ចង​មុខ​អា​ស្រម​ប្រាប់​អ្នក​តា​ថា ថ្វាយ​ទាំង​អស់។ លុះ​ចប់​កិច្ចហើយ គេ​ក៏សុំ​យក​គោ ក្របី​នោះ​ទៅ​វិញ។

            ឥឡូវ​នេះ​គេ​ត្រឹម​ថ្វាយ​សាច់​ជ្រូក​ មាន់ ទា និង​ម្ហូប​អាហារ​ធម្ម​តាប៉ុណ្ណោះ។

សំគាល់ៈ មនុស្ស​ដែល​សម្លាប់​ដោយ​អ្នក​តា ឬ​ខ្មោច​ចូល​សណ្ឋិតហៅថា ”សំនឹង“ ជា​ស្រី​ឬជា​ប្រុស​ក៏បាន​តែ​ឃើញ​តែ​ឃើញ​មាន​ស្រី​ច្រើន​ជាង​ប្រុស។ គេ​ទំនាក់​ទំនង​ចង់ដឹង​រឿង​រាវ​ផ្សេងៗ ពី​អ្នក​តា គឺ​សួរ​ផ្ទាល់​ និង​សំ​នឹង។ អ្នក​តា​សំ​ខាន់ៗ​នៅ​ប្រ​ចាំ​ស្រុក​នីមួយៗរមែង​មាន​រូបសំនឹងជា​ដរាប។

            ប្រ​ដាប់​សំ​រាប់​ថ្វាយ​សំនឹង​មាន កញ្ចក់ ក្រាស ប្រេង​ម្សៅ សំ​លៀក​បំ​ពាក់ និង​ ដាវ​មួយ​ដាក់​លើ​ជើង​ពាន គ្រឿង​ក្រយា​សំនែន…។

III.រាជ​ពិធីឡើង​អ្នក​តាបច្ចុប្បន្ន

            នៅ​ថ្ងៃសៅរ៍​ វេលារសៀល ដើមខែពិសាខ គេ​រៀប​ចំ​ពិធី​ឡើង​អ្នក​តា​តាម​ទំលាប់។ វេលានោះ​មាន​ក្រុម​គ្រូ និង​អ្នក​រាជការ​ក្រសួង​ព្រះ​បរម​រាជ​វាំង​ទៅ​អាស្រម ឆ្ពោះ​ទៅ​អ្នក​តា​ព្រះ​ចៅ​វត្ត​ភ្នំ។ ពេល​ហែទៅ​ដល់​ពួក​បាគ្រូ យកក្រ​យា​បូជា​អណ្តាប់ មាន​ស្លាធម៌ ស្លាត្រួយ ស្លាដម លើគ្រែ ហើយ​មាន​ក្អម​ទឹក ពី​ខាង​មុខ​គ្រែ​យក​កន្ទេល​ខ្នើយ​ក្រាល​ពី​ខាង​មុខ តមក​រៀប​ដាក់​គ្រឿង​ក្រយា​មាន​បង្អែម​ និង​ចំ​អាប។

            លុះ​រៀប​ស្រេច​ហើយ ចាង​ហ្វាង​ក្រុម​បាគ្រូ ឬតំណាង​សូត្រ​ប្រណិត​ធាន​អញ្ជើញ​​ទេវតា អ្នកតា​មក​យក​ក្រយា បូជា​ពាក្យសូត្រ​ជា​សេចក្តី​សង្ខេប​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​បាគ្រូ សំ​រាប់​ប្រើ​មួយពេល​ៗ ចប់​ហើយ​សូត្រ​ធម៌ ប្រសិទ្ធិ​ទឹក​មន្ត និង​សូត្រ​ពលិការ​ថ្វាយ​គ្រឿងក្រយា​បូជា​ដល់​អ្នក​តា។ លុះ​ចង់​កិច្ច​ហើយ​ចាង​ហ្វាង​ក្រុម​បាគ្រូ យក​ទឹក​ដែល​ប្រសិទ្ធិ​រួច​ហើយនោះ​ទៅ​ស្រង់​ប្រស់​ព្រំ​ទេវ​រូបជា​ការ​ស្រេច៕ (ដកស្រង់ចេញពី Tourist Guide 2003)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន4305ដង អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2133ដង ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ   អាន1542ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1534ដង រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1504ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន3293ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1551ដង បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន1369ដង ឈ្មួញឈើក្រញូងឈ្មោះ ខ្វៀងធីម៉ៃ ជនជាតិវៀតណាមត្រូវបានសមត្ថកិចខេត្តឧត្តរមានជ័យចាប់ឃាត់ខ្ល...    អាន1458ដង ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1428ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2202នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    30055នាក់
ខែនេះ    339223នាក់
ឆ្នាំនេះ   2349762នាក់
សរុប   51709688នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 04:29