សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន

ដោយៈ គម្ពុជា ថ្ងៃទី 24 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1662

ក្រុម​អ្នក​យក​ព័ត៌​មាន​ឲ្យ​ការ​សែត​វិទ្យា​សាស្រ្ត​ខ្មែរ​តាម​បណ្តា​ខេត្ត​ និង​តាម​ខណ្ឌ​មួយ​​ចំ​នួន​បាន​ឲ្យ​ដឹង​ថា​ថ្នាក់​ដឹក​នាំ​កា​សែត​វិទ្យា​សាស្រ្ត​ខ្មែរ​ មិន​បាន​បើក​លុយ​អត្ថ​បទ​ជូន​ពួក​គាត់​​ តាំង​ពី​​ខែ​មិ​នា​ ឆ្នាំ២០១២​ មក​ដល់​បច្ចុប្បន្ន​ ដែល​នាំ​ឲ្យ​ពួក​គាត់​អត់​ទ្រាំ​និ​យាយ​ពុំ​បាន។​

លោក គឹម ហៃ អ្នកយកព័តិមាននៅខេត្តព្រះសីហនុបានឲ្យដឹងថាលោកមិនបាន​បើកប្រាក់​អត្ថបទ​ពីអង្គ​ភាពកាសែតវិទ្យាសាស្រ្តខ្មែរជាច្រើនខែកន្លងមកហើយ តាំងពីនិពន្ធនាយកមុននៅកាន់ដោយឮ​តែគេថាថ្ងៃនេះថ្ងៃនោះរហូតមកដល់ពេលនេះ​។

ទាក់និងបញ្ហាខាងលើនេះ លោក បូរិន្ទ និពន្ធនាយកការផ្សាយបានឲ្យដឹងថាលុយគឺលោក ជា ចំរើន ដែលជាម្ចាស់អង្គភាពនោះមិនទាន់ទម្លាក់លុយមកទេ ហើយគណនីចូលថ្មីនោះកំពុងតែគិត​ប្រហែល​ជា​ចុង​ខែ​វិច្ឆិកា ឆ្នាំ២០១២ ឬ ដើមខែធ្នូ អាចនិងបើកបាន។

ក្រុមអ្នកយកព័ត៌មាន បានឲ្យដឹងថាការនិយាយដោះសានេះមិនមែនជាលើកទីមួយទេសម្រាបថ្នាក់​ដឹក​នាំ​​អង្គភាពនេះ តាំងពីជំនាន់និពន្ធនាយកមុនៗមកម្លេះ។

លោក អ៊ុង សេរីវុទ្ធ គណនីទើបនិងឡើងថ្មី​បាន​ឲ្យដឹង​ថា​មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​រឿង​បែប​នេះ​គឺ​ដោយ​សា​តែ​ថ្នាក់​ដឹក​នាំ​មុនៗ​មួយ​ចំ​នួន​ធ្វើ​ការ​​មាន​ភាព​មិន​ប្រក​តី។ សម្រាប​លោក​មក​ថ្មី​ គ្មាន​ឯក​សារ​គ្រប់​គ្រាន់​សម្រាប​ផ្ទៀង​ផ្ទាត់​ថា​អត្ថ​បទ​អ្នក​យក​​ព័ត៌​មាន​នោះ​មាន​ប៉ុន្មាន​នោះ​ទេ​។ លោក​បាន​បន្ត​ថា​សូម​ឲ្យ​រង​ចាំ​ប្រ​សិន​បើ​គិត​រួច​ហើយ​យក​ទៅ​ឲ្យ​​លោក​​ ​ជា ចំរើន​ មើល​ហើយ​គាត់​ចុះ​ហត្ថ​លេខ​នោះ​ និង​ត្រូវ​បើក​ជា​ (មូលប្បទានប័ត្រ)អោយ។

អ្នក​ស្រី ផល្លី ​ជាបុគ្គ​លិក​រដ្ឋ​បាល​នៅ​កា​សែត​វិទ្យា​សាស្រ្ត​ខ្មែ​រ​ បាន​ឲ្យ​ដឹង​ថា​ឯក​សារ​ដែល​ពាក់​ព័ន្ធ​​ចំ​នួន​អត្ថ​បទ​កា​សែត និង​ចំ​នួន​ចុះ​តាម​គេ​ហទំ​ព័រ អ្នក​ស្រី​បាន​សរុប រួច​រាល់​ហើយ​បញ្ជូន​ទៅ​លោក ​អ៊ុង សេរីវុទ្ធ​ គណនី​នោះ​យូ​ហើយ។

ព័ត៌មានពី ​លោក ភាវុន​ អតីត​ជា​អ្នក​យក​ព័ត៌​មាន​បានឲ្យដឹងថា ​ក្រោយពីលោកតវាយ៉ាងតឹង​សសៃក​ជាមួយ​គណនីលោក អ៊ុង​ សេរីវុទ្ធ ទើបព្រមបើកលុយអោយ។លោកបានបន្តថាលោកមិនដឹងថាខ្លួនឯង​ត្រូវគេបញ្ឈប់​នោះទេ ព្រោះក្រោយពីទទួលលុយហើយខាងអង្គភាពមិនបានបញ្ជូនដំណឹង​ពីការ​បញ្ឈប់ (ច្ចឹងបានខ្ញុំខល​ទៅ​លោកបូរិន្ទ និពន្ធនាយកគាត់មិនលើក)។

លោក បូរិន្ទ បានប្រាប់អ្នកយក​ព័ត៌មាន​យើងថាលោក ភាវុន នោះ​ត្រូវបានបញ្ឈប់ពីការងារហើយ ដោយលោកមិនបានបញ្ជាក់​អំពី​មូល​ហេតុ​នោះទេ។

គួបញ្ជាក់ផងដែរថាកន្លងទៅអង្គភាពកាសែតមួយនេះបានរុះរើថ្នាក់ដឹកនាំជាច្រើនដងមកហើយតាម​ប្រភពបានបង្ហើបថាដោយសាតែការគ្រប់គ្រងមិនប្រកតីទៅលើការចំណាយ។ដោយឡែក​ក្រុមបុគ្គ​លិក​​​ក្នុងការិយាល័យបាននាំគ្នាផ្តិតមេដៃស្នើទៅថ្នាកដឹកនាំ​ក្រសួង​ដែលពាក់​ព័ន្ធមួយចំនួនឲ្យ​ជួយអន្តរា​គម​ទើបបើកលុយឲ្យ ក្រោយមកបុគ្គលិកដែលផ្តិតមេដៃ​នោះ​ត្រូវ​ឈប់​ ទាំងអស់​ដោយសារតែរឿង​ដ៏ចំរូង​ចំរាស់​នេះ នៅតែអ្នកយកព័ត៌មានតាមខេត្ត និងតាមខណ្ឌមួយចំនួននៅក្រុងភ្នំពេញ​ដែលអង្គភាព​នេះ​មិន​បើកលុយឲ្យនៅឡើយ៕ ដោយ៖សុភា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន1548ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1900ដង បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន1549ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន1513ដង លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន2100ដង ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន2529ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1619ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន1721ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1765ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1936ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34762នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77095នាក់
ខែនេះ    224368នាក់
ឆ្នាំនេះ   2968672នាក់
សរុប   56567568នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:18