សង្ឃអភ័ព្វដុះដុំសាច់ក្នុងពោះអង្វរសុំការសង្គ្រោះ

ដោយៈ ខេត្តកំពង់ចាម ថ្ងៃទី 14 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 08:27 នាទី ចំនួនអានៈ 1642

ព្រះភិក្ខុសង្ឃមួយអង្គដែលទ្រាំ រស់នឹងជំងឺដុះដុំសាច់ក្នុងពោះ ឬហៅថា អណ្តើក អស់រយៈពេលប្រមាណ២០ឆ្នាំមកនោះ នៅពេលនេះព្រះអង្គកំពុងប្រវេប្រវា សុំរកការជួយសង្គ្រោះ ខណៈដែលសាច់ក្នុងដុំពោះរបស់ ព្រះអង្គកាន់រីកធំទៅៗ ស្ទើរផ្ទុះ ហើយត្រូវបានគ្រូពេទ្យបង្ហើបប្រាប់ សាច់ញាតិថា បើមិនធ្វើការវះកាត់ភ្លាមៗនៅពេល នេះទេប្រហែលមួយឆ្នាំក្រោយ ព្រះអង្គនឹងគ្មាន ព្រះជន្មលើភពផែនដីនេះ ទៀតទេ។

ព្រះអង្គសុខ តុញ មានវ័យ២៣ព្រះវស្សា សព្វថ្ងៃព្រះអង្គជាសង្ឃកំពុងគង់នៅវត្តសុខារាម ហៅវត្ត ទ្រមូង ស្ថិតនៅក្នុងភូមិជាំទោក ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម ហើយព្រះអង្គនឹងធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីស្វែងរកការវះកាត់នៅសប្តាហ៍ក្រោយនេះ។

ព្រះភិក្ខុ សុខ តុញ បានមានសង្ឃដីកាថា៖ «អាត្មាកើតជំងឺនេះ តាំងពីអាត្មានៅតូចមកម្ល៉េះ ប៉ុន្តែវាមិនដែលធ្វើទុក្ខយើងទេ ទើបតែក្នុងអំឡុងពេលអាត្មាមកបួសជានេនក្នុងវត្តនេះ ទើបវាចាប់ផ្តើមធ្វើទុកខ្លាំង។ វាចាប់ផ្តើមចុកពោះរាល់ថ្ងៃ»។ ព្រះអង្គបានបន្តថា៖ «ដោយសារបញ្ហានេះ អាត្មាក៏បានទៅពិនិត្យមើល ពេទ្យគេថា អាត្មាដុះដុំសាច់ក្នុងពោះ ឬគេហៅថា អណ្តើក។ អាត្មាអស់សង្ឃឹមណាស់នៅពេលពេទ្យប្រាប់ថា ជំងឺអាត្មាមិនអាចព្យាបាលបានទេ»។

នៅពេលពេទ្យប្រាប់បែបនេះ ព្រះអង្គក៏ស្វែងរកការព្យាបាលតាមបែបគ្រូខ្មែរបុរាណវិញ ហើយគ្រូខ្មែរតែងព្យាយាមព្យាបាលព្រះអង្គដោយការប្រើដុំធូបដុតលើ រាងកាយធ្វើឲ្យព្រះអង្គក្តៅរលាកញ័រសាច់ រលួយស្បែកសាច់ ហេតុតែចង់ជាសះស្បើយព្រះអង្គក៏ចេះតែទ្រាំពីគ្រូខ្មែរមួយទៅ គ្រូមួយ ហើយបច្ចុប្បន្នព្រះអង្គរលួយមានស្លាកស្នាមពេញសាច់ទាំងពោះ ខ្នង ខ្លួន និងក។

ដើម្បីជាក់ច្បាស់កាលពីសប្តាហ៍មុននេះព្រះអង្គ បាន មកពិនិត្យជាថ្មីម្តងទៀតនៅរាជធានីភ្នំពេញ ពេទ្យបានឆ្លុះអេកូហើយប្រាប់ថា ព្រះអង្គពិតជាកើតជំងឺអណ្តើកមែន ហើយព្រះអង្គក៏មានសង្ឃឹមឡើងវិញនៅពេលដែលពេទ្យប្រាប់ថា ជំងឺនេះនឹងជាសះស្បើយក្រោយវះកាត់ តែក្តីសង្ឃឹមនោះ ក៏បានរលាយទៅវិញដូចអំបិលត្រូវទឹក នៅពេលដែលការវះកាត់មានតម្លៃខ្ពស់ ខណៈព្រះអង្គគ្មានលទ្ធភាពទាល់តែសោះនោះ។

ព្រះសង្ឃដែលកើតនៅ ក្នុងត្រកូលអ្នកក្តីក្រអង្គនេះបានបន្តថា៖«តាមតម្លៃនៃការវះ កាត់ហ្នឹង ពេទ្យប្រាប់ថា ប្រហែលចន្លោះជាង១ពាន់ទៅ២ពាន់ដុល្លារ។ ពេទ្យប្រាប់ថា សាច់នោះកាន់តែដុះធំទៅៗ ហើយពេទ្យបានប្រាប់ថា កុំឲ្យអាត្មាដួល ឬមានគេរត់បុក បើដូច្នោះវានឹងបែក បើបែកហើយអាត្មានឹងស្លាប់ភ្លាមៗតែម្តង»។ សង្ឃអង្គនេះបានបញ្ជាក់ថា៖«ឥឡូវនេះ វាធ្វើទុក្ខខ្លាំងណាស់ ធ្វើឲ្យអាត្មាឆាន់លែងកើត ឆាប់ហត់ សឹងមិនលក់ ហើយបើវាចុកគឺអាត្មាកម្រើកខ្លួនលែងរួចតែម្តង»។

ក្នុងសភាព ស្លេកស្លាំង រាងស្គមស្គាំង មុខអស់សង្ឃឹម ព្រះសង្ឃអង្គ សុខ តុញ បានមានថេរដីកាថា៖«នៅពេលនេះអាត្មាអស់សង្ឃឹមតែម្តង ញោម(ឪពុកម្តាយ) អាត្មា សុទ្ធតែមានជីវភាពលំបាក បងប្អូនក៏យ៉ាប់ អាត្មាចង់វះកាត់តែគ្មានប្រាក់ មិនដឹងជាត្រូវពឹងអ្នកណាទេ។ ឥឡូវនេះដុំសាច់ហ្នឹងវាចាប់ផ្តើមរីកកាន់តែធំ រឹង អាត្មាបារម្ភណាស់។ អាត្មាសំណូមពរថា សុំឲ្យបងៗ ញោមទាំងអស់ជួយអាត្មាផង អាត្មាខ្វះខាតខ្លាំងណាស់ គ្មានលទ្ធភាពមើលខ្លួនទេ»។ ព្រះអង្គបញ្ជាក់ថា៖«អាត្មាអត់ទាន់ហ៊ានកំណត់ថានឹងទៅវះថ្ងៃណា ទេ ព្រោះអត់មានលុយ»។

លោក សាន ម៉ានុត ដែលជាអ្នកភ្នំពេញជួយស្វះស្វែងរកអ្នកជួយព្រះសង្ឃអង្គនេះ និងគ្រោងនាំលោកមកទទួលការវះកាត់នោះ បានឲ្យដឹងថា កាលពីរដូវភ្ជុំបិណ្ឌ លោកបានទៅលេងនៅវត្តនោះ ក៏បានជួបនឹងព្រះសង្ឃអង្គនេះ ឃើញលោកមានសភាពស្លេកស្លាំងខ្លាំង ពេលសួរនាំទើបដឹងថា លោកមានជំងឺអណ្តើក ហើយលោកក៏បានជួយនាំលោកមកពិនិត្យនៅភ្នំពេញ ដោយពេទ្យបានប្រាប់ថា សង្ឃអង្គ តុញ ត្រូវតែធ្វើការវះកាត់នៅក្នុងរយៈពេលដ៏ខ្លីនេះ បើមិនដូច្នេះទេ ដុំសាច់នោះនឹងធ្លាយបែកជាក់ជាមិនខាន។

លោក ម៉ានុត បាននិយាយថា៖«ពេទ្យបានលួចប្រាប់ខ្ញុំថា លោកតុញមានពេលមិនយូរទេ បើមិនធ្វើការវះកាត់ភ្លាមៗនោះ។ ដូច្នេះខ្ញុំគ្រោងនឹងនាំលោកមកភ្នំពេញវះកាត់តែលោកអត់លុយ ហើយឥឡូវខ្ញុំក៏គ្មានលទ្ធភាពដែរ តែខ្ញុំក៏ស្វះស្វែងរកអ្នកជួយលោកដែរ គឺខ្ញុំបានផ្សព្វផ្សាយតាមហ្វេសប៊ុក ហើយពេលនេះក៏មានអ្នកចូលរួមចំណែកតិចតួចខ្លះដែរ ហើយក៏សូមអរគុណពួកគាត់ដែរ»។

ដោយមុខស្ងួតនិយាយមួយៗលោក ម៉ានុត បាននិយាយថា៖ «សូមបងប្អូនទាំងអស់គ្នាជួយលោកផង ព្រះអង្គពិតជាត្រូវការការជួយដ៏ចាំបាច់បំផុត »៕


ក្រុមការងារ ខេមបូឌាផេក និងចូលរួមវិភាគទាន សង្រ្គោះព្រះសង្ឃ សុខ តុញ ចំនួន ២០០០០ រៀល។
ចំពោះប្រិយមិត្តដែលមានបំណងចង់ចូលវិភាគទានសង្គ្រោះព្រះសង្ឈអង្គនេះ សូមទាក់ទងមក
លេខទូរស័ព្ទ 023 65 22227 រឺក៍ 010-668669 ។ ចំពោះប្រិយមិត្តដែលនៅក្រៅប្រទេស ដែល
មានបំណងជួយ សូមអ៊ីមែលមក samol@cambodiapage.info

*** ថវិការដែលប្រិយមិត្តចូលរួមជួយ និងប្រគេនជូនព្រះសង្ឈ សុខ តុញ នៅថ្ងែសៅរ៍ ទី១៧ វេលា ម៉ោង ៩ ព្រឹក
នៅវត្តបុទុម កុដលេខ៥ ។

នាមសប្បុរសជន ចូលរួមថវិកាជួយសង្គ្រោះព្រះសង្ឈ សុខ តុញ៖

១- គេហទំព័រខេមបូឌាផេក  ២០០០០រៀល
២- កញ្ញា ណាង ឃុននៀង នៅភ្នំពេញ ១០០០០រៀល
៣- កញ្ញា រត័នីដា នៅភ្នំពេញ ៥ ដុល្លាអាមេរិក
៤- លោក សារ៉ាត នៅបាត់ដំបង ២០០០០រៀល

ប្រភពដើមះ គេហទំព័រខេមបូឌាផេក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1791ដង បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្...    អាន2356ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1616ដង បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន4057ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1570ដង សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1666ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1704ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1840ដង បទល្មើសប្រេងគេចពន្ធចរាចណ៍ឡើងគំហុកតែសមត្ថកិច្ចធ្វើមិនដឹង   អាន1710ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន2502ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39857នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82190នាក់
ខែនេះ    229463នាក់
ឆ្នាំនេះ   2973767នាក់
សរុប   56572663នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:22